14

Jun, 2019

កិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងគម្រោងសាងសងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់រដ្ឋបាលខេត្តត្បូវឃ្មុំ

By: | Tags: | Comments: 0

នាថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានបើកកិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងគម្រោងសាងសងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់រដ្ឋបាលខេត្តត្បូវឃ្មុំ ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ,  ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល  អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា,ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញ ។ កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើលទ្ធភាពនិងប្រភពថវិកាក្នុងការអនុវត្តគម្រោង និង តម្រូវការជាក់ស្តែងរបស់រដ្ឋបាលខេត្ត ។

READ MORE

14

Jun, 2019

ជំនួបពិភាក្សាការងារជាមួយតំណាងមកពីក្រុមហ៊ុន IBM ដើម្បីស្វែងយល់បន្ថែមពីបទពិសោធន៍របស់ក្រុមហ៊ុនជំនាញមួយនេះក្នុងការរៀបចំប្រព័ន្ធនានាជូនស្ថាប័នរដ្ឋ, បញ្ហាប្រឈម និង ដំណោះស្រាយនានា

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយតំណាងមកពីក្រុមហ៊ុន IBM ដើម្បីស្វែងយល់បន្ថែមពីបទពិសោធន៍របស់ក្រុមហ៊ុនជំនាញមួយនេះក្នុងការរៀបចំប្រព័ន្ធនានាជូនស្ថាប័នរដ្ឋ, បញ្ហាប្រឈម និង  ដំណោះស្រាយនានា ។កិច្ចពិភាក្សាខាងលើមានការចូលរួមពីជំនាញការ FMIS និង ថ្នាក់ដឹកនាំលេខាធិការដ្ឋាន FMWG ។

READ MORE

13

Jun, 2019

Upcoming IMF Online Course: Compilation Basics for Macroeconomic Statistics

By: | Tags: | Comments: 0

Participation in all online courses is free of charge, and there are no limits on the number of participants per country or agency. Completion of IMF online courses will carry a significant weight in in the selection process for relevant IMF face-to-face courses.   Compilation Basics for Macroeconomic Statistics (OL19.16, CBMSx) in English June 26 – July 24, 2019 (6 weeks) Expected workload: 6 – 9 hours a week Application deadline: June 24, 2019 Click here to directly apply to this course. Course Description: This online course by the IMF’s Statistics Department covers concepts, definitions, […]

READ MORE

10

Jun, 2019

កិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមនានានៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣

By: | Tags: | Comments: 0

នាថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានបើកកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមនានានៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការនិងដឹកជញ្ជូនព្រមទាំង ឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៏ តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល និងមន្ត្រីជំនាញ ។ កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើទិដ្ឋភាពបច្ចេកទេសដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានានៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ សំដៅកាត់បន្ថយជាអតិបរមានៃទំហំផលប៉ះពាល់  ។

READ MORE

10

Jun, 2019

ថ្នាក់ដឹកនាំ និង មន្រ្តីរាជការជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងឆ្នាំ ២០១៩

By: | Tags: | Comments: 0

ថ្ងៃចន្ទ ៨ កើត ខែជេស្ឋ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩, នៅសណ្ឋាគារភ្នំពេញ​, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសបើកជាផ្លូវការនូវ យុទ្ធនាការបន្តការបណ្តុះបណ្តាលជាស៊េរីស្តីពី “ជំនាញ​បច្ចេកទេ​ស​លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០១៩ ” បន្ទាប់ពីសម្រេចបានជោគ​ជ័យ ​​ក្នុងការអនុវត្តការបណ្តុះបណ្តាលជំនាញបច្ចេក​ទេសនេះក្នុងឆ្នាំ២០១៨ កន្លងមក សំដៅបង្កើនការលើកកម្ពស់សមត្ថភាពជូនសិក្ខាកាម ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជ​ការជំនាញ ដែលទទួលបន្ទុកការងារគ្រប់គ្រងថវិកា, លទ្ធកម្មសាធារណៈ, ហិរញ្ញវត្ថុកិច្ច របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល​​ សំដៅចូលរួមចំណែកគាំទ្រ និងអនុវត្តការកែទម្រង់​​កា​រ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ឱ្យ សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។ ពិធីប្រកាសបើក  យុទ្ធនាការបន្តការបណ្តុះបណ្តាលជំនាញបច្ចេកទេស នេះ   បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​​​ និងជាប្រធានក្រុមការងារកសាងសមត្ថភាព ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន និងមានការចូលរួមពីលោកស្រី Camilla Lombard តំណាងសហគមន៍អឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក លោកស្រី តំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ រួមនឹងគ្រូឧទ្ទេស និងសិក្ខាកាមចូលរួមសរុបប្រមាណ ៥០០ នាក់ ។ អង្គពិធីនេះ ត្រូវបានរៀបចំ និងសម្របសម្រួល ដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយកម្មវិធីនៃវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ នឹងប្រព្រឹត្តទៅក្នុងទម្រង់​​ជា​ការបណ្តុះបណ្តាលរយៈពេលមធ្យម, មានលក្ខណៈជាស៊េរី ចំនួន ២៤ វគ្គ, មានរយៈពេល ៩០ ម៉ោង សម្រាប់វគ្គសិក្សានីមួយៗ ។ ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ […]

READ MORE

5

Jun, 2019

កិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមនានានៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣

By: | Tags: | Comments: 0

នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានបើកកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមនានានៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៏ តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល និង មន្ត្រីជំនាញ ។ កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើទិដ្ឋភាពបច្ចេកទេសដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានានៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ សំដៅកាត់បន្ថយជាអតិបរមានៃទំហំផលប៉ះពាល់ ។ ទន្ទឹមនេះ អង្គប្រជុំក៏បានពិនិត្យពិភាក្សាអំពីយន្តការការងារនៃការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍតាមគោលការណ៍រួមដូចខាងក្រោម៖ ១.ការសិក្សាអំពីផលប៉ះពាល់ឱ្យបានច្បាស់លាស់ទៅក្នុងការសិក្សាសមិទ្ធិលទ្ធភាព ២.ការរៀបចំយន្តការបង្កកថ្លៃដីដែលរងផលប៉ះពាល់មុនពេលប្រកាសគម្រោងតាមច្បាប់ អស្សាមិករណ៍ក្នុងគោលដៅការពារការធ្វើលទ្ធកម្មដី ៣.រៀបចំក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីពាក់ព័ន្ធនឹងការរៀបចំគម្រោង និង មន្ត្រីពាក់ព័ន្ធការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ៤.រៀបចំវិធានការកំណត់ឱ្យក្រសួង ស្ថាប័ន និង អាជ្ញាធរថ្នាក់ក្រោមជាតិទទួលខុសត្រូវការពារផ្ទៃដីដែលត្រូវបានដោះស្រាយផលប៉ះពាល់ហើយ ។

READ MORE

3

Jun, 2019

កិច្ចប្រជុំពិនិត្យពិភាក្សា និងតាមដាននូវវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តការងាររបស់អនុក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំនិងអភិវឌ្ឍមុខងាររៀបចំផែនការថវិកា, អនុក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំនិងអភិវឌ្ឍមុខងារលទ្ធកម្ម និងអនុក្រុមការងារបច្ចេកទេសទទួលបន្ទុកកែសម្រួលនិងតម្រង់ទិសនីតិវិធីអនុវត្តការងារ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា និងតាមដាននូវវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តការងាររបស់អនុក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំនិងអភិវឌ្ឍមុខងាររៀបចំផែនការថវិកា, អនុក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំនិងអភិវឌ្ឍមុខងារលទ្ធកម្ម និងអនុក្រុមការងារបច្ចេកទេសទទួលបន្ទុកកែសម្រួលនិងតម្រង់ទិសនីតិវិធីអនុវត្តការងារ ដោយមានការចូលរួមពីសំណាក់ ប្រធាន អនុប្រធាន និងសមាជិកនៃក្រុមការងារទាំង ៣ ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធដែលជាសមាសភាពនៃក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ ជាលទ្ធផល សមិទ្ធកម្មការងាររបស់ក្រុមការងារ មានវឌ្ឍនភាពល្អប្រសើរ ដោយសម្រេចបានតាមគោលដៅនៃផែនការសកម្មភាព ហើយក៏មានផ្នែកមួយចំនួនតូចទៀត ដែលទាមទារឱ្យមានការជំរុញបន្ថែម ។

READ MORE

31

May, 2019

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ លោក Holger van Eden ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំប្រទេសថៃ (TAOLAM)

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ លោក Holger van Eden ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំប្រទេសថៃ (TAOLAM) និងដោយមានការចូលរួមពីលោក Mark Silins និងលោក Joshi Souhas ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមទាំងតំណាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងសហការីនៃក្រុមការងារ FMIS។ កិច្ចប្រជុំនេះ មានគោលបំណងជួបសម្តែងការគួរសម និងការបង្ហាញខ្លួនរបស់ លោក Joshi Souhas ដែលត្រូវមកបំពេញតួនាទីជាទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកផ្នែកកិច្ចការរតនាគារនៃ IMF ប្រចាំកម្ពុជា, ការបង្ហាញអំពីលទ្ធផលនៃបេសកកម្មការងារ និងពិភាក្សាលើសកម្មភាពការងារសម្រាប់ជំហានបន្ទាប់ ដោយផ្តោតសំខាន់លើ ការសម្រួលដល់កិច្ចដំណើការធុរកិច្ច ដើម្បីឆ្ពោះទៅរកគំរូនៃការអនុវត្តកាន់តែល្អប្រសើរ, បន្តពង្រឹងការរៀបចំរបាយការណ៍គណនេយ្យ និងការទទួលស្គាល់ប្រតិបត្តិការរវាង សាច់ប្រាក់ និងមិនមែនសាច់ប្រាក់, បន្តពិនិត្យ និងកែលម្អទៅលើការធ្វើចំណាត់ថ្នាក់ថវិកា ជាពិសេសការកែលម្អចំណាត់ថ្នាក់សេដ្ឋកិច្ច ចំណាត់ថ្នាក់រដ្ឋបាលឡើងវិញ ឱ្យបានត្រឹមត្រូវ, បន្តកិច្ចការពាក់ព័ន្ធការរាយការណ៍មូលដ្ឋានសាច់ប្រាក់ តាមស្តង់ដារ IPSAS ព្រមទាំងផ្តល់អនុសាសន៍លើការដាក់បញ្ចូលការចំណាយវិនិយោគពីចំណុចចាប់ផ្តើមរហូតដល់ពេលបញ្ចប់ក្នុងប្រតិបត្តិការប្រព័ន្ធ FMIS ។

READ MORE

24

May, 2019

កិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធភាពដើម្បីត្រៀមរថយន្តសម្រាប់បម្រើឱ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២០ ខាងមុខនេះ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធភាពដើម្បីត្រៀមរថយន្តសម្រាប់បម្រើឱ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២០ ខាងមុខនេះ ដែលនឹងមានប្រមុខរដ្ឋ/រដ្ឋាភិបាល ៥១ប្រទេស និង ស្ថាប័ន ២ ចូលរួម ។ កិច្ចប្រជុំនេះ មានកាអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងតំណាងក្រុមហ៊ុន ផ្គត់ផ្គង់សេវាដឹកជញ្ជូនឱ្យកិច្ចប្រជុំកំពូលនេះ ។

READ MORE

10

May, 2019

ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី

By: | Tags: | Comments: 0

ព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានរៀបចំប្រារព្ធ “ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាល ផ.ម.ក. និង លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា, ឯកឧត្តមអគ្គនាយកនៃ ផ.ម.ក., លោកប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី, លោកអគ្គនាយកនៃក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី និង សមាជិកដែលមានការពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និង បុគ្គលិកទាំងអស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី។ សូមគូសបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ អិល អូ អិល ស៊ី គឺជាក្រុមហ៊ុនទី២ ដែលបានមកចុះបញ្ជីលក់មូលបត្របំណុល និង ជាក្រុមហ៊ុនទី៧ ដែលចុះបញ្ជីលក់មូលបត្រ នៅ ផ.ម.ក. ។ លទ្ធផលនេះ បង្ហាញឱ្យឃើញថា ផ.ម.ក. ពិតជាបានបង្កើតនូវបរិយាកាសអំណោយផលសម្រាប់អ្នកចូលរួមទីផ្សារទាំងអស់ និងបានប្រែក្លាយទីផ្សារមូលបត្រកម្ពុជាទៅជាច្រកហិរញ្ញប្បទានចម្បងមួយសម្រាប់បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ និង សហគ្រាស ដែលត្រូវការមូលធនបន្ថែម ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ចំពោះ ផ.ម.ក.ដែលកសាងបាននូវយន្តការមុតមាំសម្រាប់ ផ្សារភ្ជាប់គ្នារវាងអង្គភាពបោះផ្សារមូលបត្រ និង វិនិយោគិន ពិសេសបង្កភាពជឿទុកចិត្តខ្ពស់ដល់វិនិយោគិនលើអង្គភាពបោះផ្សាយមូលបត្រ ។

READ MORE