20

Oct, 2017

ពិធី​ប្រគល់-ទទួលសៀវភៅ​ និង​ឯក​សារ​នានា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជូន​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧ នៅសាកល​វិទ្យាល័យសេដ្ឋកិច្ច ​និង ​ហិរញ្ញវត្ថុ, ឯក​ឧត្តម មាស សុខ​សេនសាន អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ចូល​រួម​​ក្នុង​​ “ពិធី​ប្រគល់-ទទួលសៀវភៅ​ និង​ឯក​សារ​នានា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជូន​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ” ដោយ​មានការ​ចូលរួម​ពី បណ្ឌិត ជួន​ រតនៈ សាកលវិទ្យាធិការ ​នៃ​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ, ឯក​ឧត្តម អិន អេម នាយ​កវិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ, ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជ​ការ​នៃអគ្គលេខាធិការដ្ឋាន និង​វិទ្យាស្ថាន ព្រម​ទាំងគណៈគ្រប់​គ្រង​សាលា បុគ្គលិក សាស្ត្រាចារ្យ និង​និស្សិត​នៃ​សាកល​វិទ្យាល័យ ​​សរុប​ប្រមាណ ១០០ នាក់។ ពិធី​នេះ​ មានគោល​បំណងចែក​រំលែកនូវ សៀវភៅ គោល​នយោបាយ បទប្បញ្ញត្តិ​គតិយុត្ត និង​ឯកសារ​នានា ដែល​ពាក់​ព័ន្ធ​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា សម្រាប់​តំកល់ក្នុង​បណ្ណាល័យនៃសាកល​វិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ជាមូលដ្ឋាន​បង្កើន​ចំណេះ​ដឹង និង​បំពេញ​សេចក្តី​ត្រូវ​ការសិក្សា​ស្រាវ​ជ្រាវដល់​សិស្ស​-និស្សិត សាស្ត្រាចារ្យ និង  សាធារ​ណជន ឆ្លើយតប​ទៅ​តាម​សំណើរបស់​សាកលវិទ្យាល័យ ក៏​ដូច​ជា​ចូលរួម​លើ​កកម្ពស់​វិស័យ​សិក្សា​ធិការ បណ្តុះ​គំនិត  និង​ពង្រឹង​វប្បធម៌​នៃ​ការ​អានដល់​បញ្ញវន្តទូទៅ​ផង​ដែរ។ នេះក៏បង្ហាញពីកិច្ចសហការណ៍រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅលើការផ្សព្វផ្សាយចែករំលែកចំណេះដឹងទៅដល់និស្សិតកម្ពុជា ។ សកម្មភាព​នេះ​ ​បានឆ្លុះ​បញ្ចាំង​ជា​តឹក​តាង​អំពី​ស្នាដៃ សមិទ្ធផល សៀវភៅ ព្រឹត្តប័ត្រ ​ឯកសារ​យុទ្ធសាស្ត្រ និងគោល​នយោ​បាយសំខាន់ៗ ដែល​ក្រសួង​បាន​ខិត​ខំរៀបចំតាក់​តែង ចង​ក្រង និង​បោះពុម្ព​ផ្សាយ តាម​រយៈ​កា​រ​ប្រមូលធាតុ​ចូលល្អៗ​ ប្រកបដោយ​នវានុវត្តន៍ ទាំង​ក្នុងប្រទេស និង​អន្តរជាតិ និងគួរត្រូវបានរក្សា​ទុក​ជា​កំណត់​ត្រា​ ​សម្រាប់​ជា​កេរដំណែល​ និងផ្ទេរបន្ត​នូវ​មេរៀន ​បទពិសោធន៍ និងជំនាញ​វិជ្ជាជីវៈ ដល់​យុវជន​ជំនាន់​ក្រោយ។ ជាកិច្ច​ចាប់​ផ្តើម បណ្ឌិត ជួន រតនៈ បាន​ថ្លែង​មតិស្វាគមន៍​យ៉ាង​កក់​ក្តៅ និងរាយការណ៍​ដោយ​សង្ខេប ​អំពី​សាវតារ ​វឌ្ឍនភាពការងារ ចក្ខុវិស័យ និង​បេសកកម្ម​របស់​សកល​វិទ្យាល័យ […]

READ MORE

16

Oct, 2017

កិច្ចប្រជុំស្តីពី “ការត្រៀមលក្ខណៈដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៨” ដោយមានការចូលរួមពីតំណាងក្រសួងទាំង១០ ដែលគ្រោងដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំស្តីពី “ការត្រៀមលក្ខណៈដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៨” ដោយមានការចូលរួមពីតំណាងក្រសួងទាំង១០ ដែលគ្រោងដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ព្រមទាំងមន្ត្រីហិរញ្ញវត្ថុនៃអង្គភាពថវិកាជាអាណាប័កផ្ទេរសិទ្ធិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងទៅតាមផែនការសកម្មភាពរបស់គម្រោង FMIS ដែលមានគោលដៅបន្តពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមបណ្តាអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១៨ ព្រមទាំងដើម្បីឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ យល់កាន់តែច្បាស់ អំពីមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS, ផែនការបណ្តុះបណ្តាល, ផែនការអនុវត្តគម្រោង និងត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តសាកល្បងប្រព័ន្ធ FMIS នាពេលដ៏ខ្លីខាងមុខ តាមរយៈ ៖ ១). ការបញ្ជាក់អំពីអត្តសញ្ញាណមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ២). បន្តការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ ៣). ការបង្ហាញផ្ទាល់អំពីប្រព័ន្ធ FMIS លើមុខងារប្រតិបត្តិការនីមួយៗ ៤). ផ្សេងៗ ។

READ MORE

2

Oct, 2017

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាណាន់យ៉ាង នៃប្រទេសសឹង្ហបូរី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹនាំក្នុងវិស័យសាធារណៈ រដ្ឋបាលសាធារណៈ គោលនយោបាយសាធារណៈ និង អភិបាលកិច្ច ជូនអភិបាលរងរាធានីខេត្ត ដែលទទួលបន្ទុកការងារហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២ ខែ តុលា ឆ្នាំ២០១៧ នៅវិទ្យាល័យបច្ចេកវិទ្យាណាន់យ៉ាង នៃប្រទេសសឹង្ហបូរី វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាណាន់យ៉ាង នៃប្រទេសសឹង្ហបូរី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ រដ្ឋបាលសាធារណៈ គោលនយោបាយសាធារណៈ និង អភិបាលកិច្ច ជូនអភិបាលរងរាធានីខេត្ត ដែលទទួលបន្ទុកការងារហិរញ្ញវត្ថុ ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងជូនថ្នាក់ដឹកនាំជាន់ខ្ពស់ សម្រាប់រួមចំណែកការកែទម្រង់គន្លឹះសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការកែរទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ។

READ MORE

27

Sep, 2017

កិច្ចប្រជុំស្ដីពីការត្រៀមលក្ខណៈដើម្បីដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅក្រសួង-ស្ដាប័ន សម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ២០១៨

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធពត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំស្ដីពី ការត្រៀមលក្ខណៈដើម្បីដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅក្រសួង-ស្ដាប័ន សម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ២០១៨ ដោយមានការចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធ ។

READ MORE

6

Sep, 2017

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នា​ព្រឹក​ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៧ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុមាន​រៀប​ចំ “កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ការ​អនុវត្ត​ថវិកា​ពាក់​កណ្តាល​ឆ្នាំ​២០១៧របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ” ក្រោម​ការ​ដឹកនាំរបស់ ឯក​ឧត្តម​បណ្ឌិត ហ៊ាន សាហ៊ីប ​រដ្ឋលេខាធិការ និង​ជាប្រធានក្រុមការងារ​ថវិកា​កម្រិត​ថ្នាក់​ដឹកនាំ​អង្គភាព​ថវិកា នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​អង្គភាព​ថវិកា ទាំង​ថ្នាក់​កណ្តាល និង​ថ្នាក់​មូលដ្ឋាន​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ កិច្ច​ប្រជុំ​នេះ ​បាន​រៀប​ចំ​ឡើង​ដោយ​អនុលោម​តាមគោល​ការណ៍​ណែនាំស្តីពីនីតិវិធី​អនុវត្ត​ថវិកា​កម្ម​វិធី ។​ នេះ​ជា​កិច្ច​ប្រជុំ​​ធ្វើឡើងសម្រាប់​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ថវិកា​ពាក់កណ្តាលឆ្នាំ​ ២០១៧ ដែល​មាន​គោល​បំណង​សំខាន់​ៗ ៣ រួមមាន ៖ ១). តាម​ដាន និង ​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​ក្រសួង អំពី​វឌ្ឍនភាព​ដែលអង្គភាព​ថវិកាចំណុះ​ឱ្យ​ក្រសួង សម្រេច​បានក្នុង​ឆមាសទី ១ នៃ​ឆ្នាំ ២០១៧ ២). ​កំណត់​បញ្ហា​ប្រឈម និង​ស្នើដាក់​ចេញ​នូវ​វិធានការ​ដោះស្រាយ ដើម្បី​ជំរុញ​ការ​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ ឱ្យ​កាន់​តែ​រលូន និង​សម្រេចបាន​តាម​គោលដៅដែលបានដាក់​ចេញ ៣). បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​បទប្បញ្ញតិគតិយុត្ត​ពាក់​ព័ន្ធ​ថវិកា​កម្ម​វិធីជា​ធរមាន ។ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នេះ ​ឯក​ឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បាន​ធ្វើ​ការ​គូស​បញ្ជាក់​ថា ​ការ​ត្រួត​ពិនិត្យ​កា​រ​អនុវត្ត​ថវិកា​សម្រាប់​ឆមាសទី១ នៃ​ឆ្នាំ​២០១៧ នេះ បានរៀប​ចំ​ឡើង​ដោយ​ពិនិត្យ​យ៉ាង​​ម៉ត់ចត់ និងគ្រប់​ជ្រុង​ជ្រោយ​ពី​គ្រប់​ទិដ្ឋភាព ពិសេសផ្តោត​សំខាន់​​លើ​ទិដ្ឋភាព ២ (ទី១) ទិដ្ឋភាព​ហិរញ្ញវត្ថុ ដែលពិនិត្យ​លើ​ចំណូល​ប្រមូលបានជាក់​ស្តែង​ធៀប​នឹង​ឥណទាន​ច្បាប់ ​និង ចំណាយ​ជាក់​ស្តែង​ធៀប​នឹង​​ឥណទាន​ច្បាប់/ឥណទាន​ថ្មី ​ (ទី២)​ ទិដ្ឋភាព​សមិទ្ធកម្ម តាមរយៈ​ការ​តាមដានវឌ្ឍនភាពនៃការ​អនុវត្ត​ការងារ​ជំនាញ ដោយ​កំណត់​ជាភាគរយ​ធៀបនឹ​ងគោល​ដៅ​សូចនាករកំណត់​ក្នុង​ផែនការ​សកម្ម​ភាព​ឆ្នាំ​២០១៧ ។ ​​ឯក​ឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បាន​មាន​ប្រសាសន៍​បន្ថែម​​ថា ​កិច្ច​ប្រជុំ​នេះ​ ពិត​ជា​មាន​សារៈសំខាន់​ណាស់ ដោយ​មាន​វិសាលភាព​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្តចំណូល និង​ចំណាយ​​ថវិការដ្ឋ និង​សមិទ្ធកម្ម​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ពាក់​កណ្តាល​ឆ្នាំ​២០១៧ នៃ​គ្រប់​អង្គភាព​ថវិកា​របស់​ក្រសួង។ ​ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នេះ ឯក​ឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បាន​វាយ​តម្លៃ​ខ្ពស់ និង​សន្និដ្ឋាន​ជារួម​ថា ការ​ត្រួត​ពិនិត្យ​ការ​ អនុវត្ត​ថវិកា​ពាក់​កណ្តាល​ឆ្នាំ​២០១៧ នេះ​​​ បានបង្ហាញ​ពី​លទ្ធផល​នៃការ​ប្រមូល​ចំណូលជាក់​ស្តែង​បាន​អនុវត្ត​ក្នុងកម្រិត​ល្អ​មួយ​គួរ​ឱ្យ​កត់ស​ម្គាល់ […]

READ MORE

28

Aug, 2017

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” នៅទីរួមខេត្តមណ្ឌលគិរី

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៧ នៅទីរួមខេត្តមណ្ឌលគិរី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀប​ចំបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ក្នុងគោល​បំណង​ពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងជូនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ចំនួន ១០០ នាក់ មកពីបណ្តាមន្ទីរ អង្គភាពជំនាញចំនួន ៧ នៃខេត្ត​ចំនួន៤ រួមមាន មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង ក្រចេះសម្រាប់អនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា​ ក្នុងក្របខ័ណ្ឌ នៃកម្មវិធីកែ​​ទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ឱ្យ​សម្រេ​ច​បាន​ជោគ​​ជ័យ​​។ ពិធីបើកវគ្គ​បណ្តុះ​បណ្តាល​នេះ​ប្រព្រឹត្តទៅក្រោមការ​ដឹកនាំ​របស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខា​ធិកា​រ​​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីឯកឧត្តម យីម លុច្ស អភិបាលរង នៃគណៈអភិបាល​ខេត្តមណ្ឌលគិរី ។ ក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ, អគ្គនាយ​កដ្ឋាន​ជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី ។ នៅ​ក្នុង​ឱកាសនោះ ពីឯកឧត្តម យីម លុច្ស អភិបាលរង នៃគណៈអភិបាល​ខេត្តមណ្ឌលគិរី បានលើក​ឡើងអំពីស្ថានភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខេត្ត​ ដោយបានសង្កត់ធ្ងន់ទៅលើសេចក្តីត្រូវការ​ចាំ​បាច់ក្នុងការកសាង និង អភិវឌ្ឍធនធានមនុស្ស សម្រាប់​អនុវត្តការ​ងារកែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ពិសេសសម្រាប់ការអនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា។ ទន្ទឹមនេះ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា កន្លងមកខេត្តមណ្ឌលគិរី ក៏ដូចជាខេត្តផ្សេងទៀតបានជួប​ប្រទះប​ញ្ហាប្រឈមមួយ​ចំនួនក្នុងការអនុវត្តការងារ ដោយសារកង្វះធនធានមនុស្សដែលមានសមត្ថភាព ជំនាញ និង ​​បទពិសោធន៍គ្រប់គ្រាន់ ហើយការ​ស្វែងរក និងកៀរគរធនធានមនុស្ស​ដែលមានសក្តានុពល មកពី​អង្គភាព ស្ថាប័ន​ដទៃ ក៏មិនងាយស្រួលនោះដែរ ។ ហេតុនេះ វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកា​កម្មវិធី” នេះ គឺពិតជាមានសារៈសំខាន់ និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែង ក្នុងការកសាង និង​អភិវឌ្ឍសមត្ថភាព​មន្ត្រីរាជការនៃមន្ទីរអង្គភាពជំនាញ នៃខេត្តមណ្ឌលគិរី ក៏ដូចជានៅបណ្តាខេត្តដទៃទៀត នៅភូមិភាគ​ឦសាននេះ […]

READ MORE

23

Aug, 2017

គណៈប្រតិភូឡាវមកសិក្សា និងដកស្រង់បទពិសោធន៍ពីការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈហៅកាត់ថា “ប្រព័ន្ធ FMIS” របស់កម្ពុជា

By: | Tags: | Comments: 0

ក្នុងគោលបំណងសិក្សាស៊ីជម្រៅ និង​​ ដើម្បីដកស្រងបទពិសោធន៍ពីការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈហៅកាត់ថា “ប្រព័ន្ធ FMIS” របស់កម្ពុជា​ គណៈប្រតិភូឡាវមួយក្រុមដឹកនាំដោយឯកឧត្តមបណ្ឌិត Atsphangthong SIPHANDONE អនុរដ្ឋមន្រ្តីនៃក្រសួងហិរញ្ញវត្ថុឡាវ បានមកបំពេញទស្សនកិច្ចសិក្សាផ្លូវរដ្ឋរយៈពេលបីថ្ងៃ ចាប់ថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៧ ។ ទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីកម្ពុជាបានដាក់ឱ្យអនុវត្ត គម្រោង  FMIS ដោយជោគជ័យក្នុងជំហានទី ១ និង បានកំពុងបន្តចូលក្នុងជំហានទី ២ ដែលបានចាប់ផ្តើកាលពីដើមឆ្នាំ ២០១៧ នេះ។           ថ្ងៃទី ២៣ វេលាម៉ោង ៩:​១៥ នាទីព្រឹក ជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ​វត្ថុ​ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានជួបសំដែងការស្វាគមន៍ និង ពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូឡាវ នៅទីស្តីការក្រសួង ។ ក្នុងពិធីពិភាក្សាការងារនេះក៏មានវត្តមានរបស់ឯកឧត្តម George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រី Inguna Dobraja ប្រធានធនាគារពិភពលោកប្រចាំនៅកម្ពុជា ។           ថ្លៃងក្នុងពិធីនេះគណៈប្រតិភូឡាវ​ បានលើកឡើងអំពីគោលបំណងក្នុងដំណើរបំពេញទស្សនកិច្ចសិក្សារយៈពេលបីថ្ងៃនេះ ដោយផ្តោតការយកចិត្តទុកដាក់ជាអាទិភាពក្នុងការសិក្សាស្វែងយល់ស៊ីជម្រៅ និង ដើម្បីដកស្រងបទពិសោធន៍ទៅលើការងារសំខាន់ៗរួមមាន : ទី១.ការផ្ដួចផ្ដើមអនុវត្តគម្រោង FMIS, ការត្រៀមខ្លួនរៀបចំអនុវត្តគម្រោង FMIS​, ការកែលម្អប្រព័ន្ធថវិកា និង ប្រព័ន្ធរតនាគារ, បញ្ហាប្រឈមរួម និង ការស្វែងយល់អំពីការបន្តដាក់ឱ្យដំណើការ​ប្រព័ន្ធ FMIS នៅជំហានទី២។ […]

READ MORE

21

Aug, 2017

វគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បទពិសោធន៍ប្រទេសចិន”

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧ នៅទីក្រុងសៀងហៃ ប្រទេសចិន មានការរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បទពិសោធន៍ប្រទេសចិន” ដែលសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា និង វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច ប្រចាំនៅទីក្រុងសៀងហៃ ប្រទេសចិន ជូនមន្ត្រីរាជការថ្នាក់នាយកដ្ឋាន ចំនួន ៣០ រូប ដែលទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័នពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះនឹងចូលរួមចំណែកដល់ការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព  ។

READ MORE

21

Aug, 2017

វគ្គបណ្តុះបណ្តាលស្តីពី កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បទពិសោធន៍កម្ពុជា-ចិន

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧ នៅទីក្រុងប៉េកាំង ប្រទេសចិន មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បទពិសោធន៍កម្ពុជា-ចិន ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ជាមួយនឹង ក្រសួងពាណិជ្ជកម្មនៃសាធារណៈរដ្ឋប្រជាមានិតចិន និង ការិយាល័យតំណាង សេដ្ឋកិច្ច-ពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅកម្ពុជា ជូនសិក្ខាកាមជាមន្រ្តីរាជការថ្នាក់អគ្គនាយក អគ្គនាយករងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ ២៨ ខែ សីហា ២០១៧ ។

READ MORE

7

Aug, 2017

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” នៅទីរួមខេត្តសៀមរាប

By: | Tags: | Comments: 0

(ខេត្តសៀមរាប)៖នាព្រឹកថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៧ នៅទីរួមខេត្តសៀមរាប ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀប​ចំបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ក្នុងគោល​បំណង​ពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងជូនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ចំនួន ១០០ នាក់ មកពីបណ្តាមន្ទីរ អង្គភាពជំនាញចំនួន ៧ នៃខេត្ត​ចំនួន៤ រួមមាន សៀមរាប កំពង់ឆ្នាំង ឧត្តរមានជ័យ និងព្រះវិហារ សម្រាប់អនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា​ ក្នុងក្របខ័ណ្ឌ នៃកម្មវិធីកែ​​ទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ឱ្យ​សម្រេ​ច​បាន​ជោគ​​ជ័យ​​។ ពិធីបើកវគ្គ​បណ្តុះ​បណ្តាល​នេះ​ប្រព្រឹត្តទៅក្រោមការ​ដឹកនាំ​របស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខា​ធិកា​រ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីឯកឧត្តម លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ, អគ្គនាយ​កដ្ឋាន​ជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តសៀមរាប ។ នៅ​ក្នុង​ឱកាសនោះ ឯកឧត្តម លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានលើក​ឡើងអំពីស្ថានភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខេត្ត​ ដោយបានសង្កត់ធ្ងន់ទៅលើសេចក្តីត្រូវការ​ចាំ​បាច់ក្នុងការកសាង និង អភិវឌ្ឍធនធានមនុស្ស សម្រាប់​អនុវត្តការ​ងារកែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ពិសេសសម្រាប់ការអនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា។ ទន្ទឹមនេះ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា កន្លងមកខេត្តសៀមរាប ក៏ដូចជាខេត្តផ្សេងទៀតបានជួប​ប្រទះប​ញ្ហាប្រឈមមួយ​ចំនួនក្នុងការអនុវត្តការងារ ដោយសារកង្វះធនធានមនុស្សដែលមានសមត្ថភាព ជំនាញ និង ​​បទពិសោធន៍គ្រប់គ្រាន់ ហើយការ​ស្វែងរក និងកៀរគរធនធានមនុស្ស​ដែលមានសក្តានុពល មកពី​អង្គភាព ស្ថាប័ន​ដទៃ ក៏មិនងាយស្រួលនោះដែរ ។ ហេតុនេះ វគ្គបណ្តុះ- បណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកា​កម្មវិធី” នេះ គឺពិតជាមានសារៈសំខាន់ និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែង ក្នុងការកសាង និង​អភិវឌ្ឍសមត្ថភាព​មន្ត្រីរាជការនៃមន្ទីរអង្គភាពជំនាញ នៃខេត្តសៀមរាប ក៏ដូចជានៅបណ្តាខេត្តដទៃទៀត នៅភូមិភាគឧត្តរនេះ […]

READ MORE