18

Apr, 2017

វគ្គបណ្តុះបណ្តាលសេ៑រីជូនសមាជិក សមាជិកានៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

ដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំ គ្រប់គ្រង និង អនុវត្តការងារឱ្យស្របតាមស្តង់ដារអន្តរជាតិ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានសហការជាមួយក្រុមហុ៑ន JM ASIA រៀបចំសេ៑រីនៃវគ្គបណ្តុះបណ្តាលជូនសមាជិក សមាជិកានៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ប្រធានបទដែលលើកយកមកពិភាក្សារួមមានដូចខាងក្រោម៖ ១. ថ្ងៃទី ៣-៤ ខែ មេសា ឆ្នាំ ២០១៧ High Performance Management សម្រាប់សិក្ខាកាម ២០ រូប ។ ២. ថ្ងៃទី ៥-៦ ខែ មេសា ឆ្នាំ ២០១៧ Effective Decision Making and Problem Solving សម្រាប់សិក្ខាកាម ២០ រូប ។ ៣. ថ្ងៃទី ១០-១១ ខែ មេសា ឆ្នាំ ២០១៧ Sun Zsu Art of War Translated to Business Strategy សម្រាប់សិក្ខាកាម ២០ រូប ។ ៤. ថ្ងៃទី ១៨-១៩ ខែ មេសា ឆ្នាំ ២០១៧ Strengthening Core Value and Corporate Culture  សម្រាប់សិក្ខាកាម ២០ រូប ។ ៥. ថ្ងៃទី ២០-២១ ខែ មេសា ឆ្នាំ ២០១៧ High […]

READ MORE

27

Mar, 2017

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហជាមួយអង្គការ UNICEF រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី នីតិវិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការ នៃអង្គភាពថវិកាថ្នាក់មន្ទីររាជធានី ខេត្ត របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា

By: | Tags: | Comments: 0

នៅព្រឹកថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧ លោក យូ ទី នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក សៅ ឡែន ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និង ផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា, លោក ជា គឹមសុង តំណាងអង្គការយូនីសេហ្វ , ប្រធាន អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី នីតិវិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការអង្គភាពថវិកាថ្នាក់មន្ទីររាជធានី ខេត្ត របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ។ កម្មវិធីបណ្ដុះបណ្ដាលនេះរៀបចំចាប់ពីថ្ងៃទី ២៧-៣១ ខែ មីនា ឆ្នាំ ២០១៧ នៅបន្ទប់សហសាល នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ វគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដោតសំខាន់លើខ្លឹមសារសំខាន់ៗដូចជា នីតិវិធីនៃការរៀបចំថវិកា ការអនុវត្តថវិកា នីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទាន កិច្ចបញ្ចិកាគណនេយ្យ និង លំហូរនៃការអនុវត្តថវិការបស់អង្គភាពថវិកា ដែលត្រូវធ្វើបទបង្ហាញដោយគ្រូបង្គោលនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាយកដ្ឋានហិរញ្ញកិច្ចនៃអគ្គនាយកដ្ឋានថវិកា និង អគ្គនាយកដ្ឋានរតនាគារជាតិ។

READ MORE

27

Mar, 2017

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច ប្រចាំនៅទីក្រុងសៀងហៃ ប្រទេសចិន រៀបចំកម្មសិក្ខាសាលាស្តីពី “ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បទពិសោធន៍ប្រទេសចិន ជូនមន្ត្រីរាជការចំនួន ៣០ រូប

By: | Tags: | Comments: 0

នៅថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០១៧ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(EFI) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(MEF) សហការជាមួយវិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច(AFDI) ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបទពិសោធន៍ប្រទេសចិន ជូនមន្ត្រីរាជការមកពីក្រសួង ស្ថាប័ន នៃអង្គភាពថវិកាថ្នាក់កណ្តាល សម្រាប់ចូលរួមអនុវត្តថវិកាកម្មវិធី ក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងតំណាក់កាលទី ៣ ជាពិសេសការអនុវត្តគម្រោង​ FMIS នៅទីក្រុងប៉េកាំង ប្រទេសចិន ដែលសិក្ខាកាមចូលរួមសរុបចំនួន ៣០នាក់ ។

READ MORE

20

Mar, 2017

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ឋនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា នៃក្រសួងរ៉ែនិងថាមពល

By: | Tags: | Comments: 0

នៅថ្ងៃទី​២០ ខែ មីនា ឆ្នាំ២០១៧ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ឋនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា នៃក្រសួងរ៉ែនិងថាមពល ជូនមន្ត្រីរាជការ នៃក្រសួងរ៉ែនិងថាមពល ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៥ ថ្ងៃ និង រៀបចំឡើងនៅអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែនិងថាមពល ដែលសិក្ខាកាមចូលរួមសរុបចំនួនដែលសិក្ខាកាមចូលរួមសរុបចំនួន ១៦០នាក់ មកពីអង្គភាពថវិកាថ្នាក់កណ្តាល សម្រាប់ចូលរួមអនុវត្តថវិកាកម្មវិធី ក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ក្នុងតំណាក់កាលទី ៣ ។

READ MORE

27

Feb, 2017

បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការទទួលបន្ទុកដឹកនាំការងារអភិវឌ្ឍវិស័យឯកជន ទទួលជួបសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការទទួលបន្ទុកដឹកនាំការងារអភិវឌ្ឍវិស័យឯកជន ទទួលជួបសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា។ គោលបំណងនៃជំនួបនេះគឺខាងសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាធ្វើការឧទ្ទេសនាម ក្រុមប្រឹក្សាភិបាលអាណត្តិថ្មីរបស់សមាគម និងសុំការណែនាំពីការងារថ្មីៗ ព្រមទាំងអនុសាសន៍ល្អៗ ។  

READ MORE

27

Feb, 2017

ពិធីចាប់កន្លែងបម្រើការងាររបស់មន្រ្តីរាជការដែលបានប្រឡងជាប់ជាស្ថាពរក្នុងការប្រឡងចូលក្របខ័ណ្ឌថ្មី កសហវ ២០១៦

By: | Tags: | Comments: 0

នាថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៩ ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ មានរៀបចំពិធីចាប់កន្លែងបម្រើការងាររបស់មន្រ្តីរាជការដែលបានប្រឡងជាប់ជាស្ថាពរក្នុងការប្រឡងចូលក្របខ័ណ្ឌថ្មី កសហវ ២០១៦ ក្រោមអធិបតីភាពបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការទទួលបន្ទុកដឹកនាំការងារកសាង និង អភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ កសហវ, អគ្គនាយកវិទ្យាស្ថាន, តំណាងអគ្គនាយកដ្ឋាន និង អគ្គាធិការដ្ឋាន ដែលមានតម្រូវការមន្រ្តីរាជការ ។ មន្រ្តីរាជការទាំងអស់ត្រូវបានជ្រើសរើសប្រកបដោយតម្លាភាព និង គុណភាព ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងមុខងារសាធារណៈ និង អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៧ កន្លងមក ។

READ MORE

23

Feb, 2017

ក្រុមការងាររបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំគម្រោងកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ ឆ្នាំរំកិល ២០១៨-២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយ បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៩ ព្រឹក ក្រុមការងាររបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំគម្រោងកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ ឆ្នាំរំកិល ២០១៨-២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយ បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ តំណាងគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមឱវាទ កសហវ ។ គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីបង្ហាញពីការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ការបំពេញតារាងគម្រោងកំពុងដំណើរការ និង គម្រោងសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់កម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ២០១៧-២០១៩ និង បញ្ហាផ្សេងៗមួយចំនួនទៀត ។​      

READ MORE

22

Feb, 2017

ពីធី “ដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ២ ជាផ្លូវការ”

By: | Tags: | Comments: 0

            នាថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៩ ព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ មានរៀបចំពិធី “ដាក់ឱ្យអនុវត្តគម្រោង ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ២ ជាផ្លូវការ” ក្រោមអធិបតីភាពបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ តំណាងដ៏ខ្ពង់ខ្ពស់បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង មានការ ចូលរួមពីតំណាងក្រសួង ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍ និង សមាជិក សមាជិកា នៃក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ១ និង ជំហានទី ២ ។     ជាកិច្ចចាប់ផ្តើម លោក មន្ត ប្រាថ្នា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន និងជាអនុប្រធានប្រចាំការ ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរាយការណ៍ជូនអង្គពិធីថា ដើម្បីចូលរួមគាំទ្រ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចអភិវឌ្ឍ គម្រោង FMIS ជំហានទី ១ នៅដើមឆ្នាំ ២០១៤ និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅគ្រប់ការដ្ឋានការងារនៅខែ មេសា ឆ្នាំ ២០១៦ ។ នៅក្នុងជំហានទី ១ ប្រព័ន្ធ FMIS បានដាក់ឱ្យដំណើរការចំនួន ៦ មុខងារសំខាន់គឺៈ ទី១. មុខងារវិភាជន៍ថវិកា, ទី២. មុខងារគណនី ត្រូវសង, ទី៣. មុខងារបញ្ជារទិញ, ទី៤. មុខងារគ្រប់គ្រងសាច់ប្រាក់, ទី៥. មុខងារគណនីត្រូវទារ និង […]

READ MORE

21

Feb, 2017

ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៩ ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង មានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ និង អគ្គនាយក អមដោយមន្ត្រីជំនាញក្រោមឱវាទ កសហវ ។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៤ និង ប្រចាំឆ្នាំ ២០១៦ និង បញ្ហាផ្សេងៗមួយចំនួនទៀត ។

READ MORE

20

Feb, 2017

ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំលើកទី ១ របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) ដឹកនាំដោយបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ FMWG កសហវ និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ កសហវ, ឯកឧត្តម អគ្គនាយករតនាគារជាតិ, ឯកឧត្តមអគ្គនាយកថវិកា, ឯកឧត្តមអគ្គនាយកលទ្ធកម្មសាធារណៈ និង សមាជិក សមាជិការបស់ក្រុមការងារ FMWG ជំហានទី ២

By: | Tags: | Comments: 0

នាថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ១០ ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំលើកទី ១ របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) ដឹកនាំដោយបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ FMWG កសហវ និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ កសហវ, ឯកឧត្តម អគ្គនាយករតនាគារជាតិ, ឯកឧត្តមអគ្គនាយកថវិកា, ឯកឧត្តមអគ្គនាយកលទ្ធកម្មសាធារណៈ និង សមាជិក សមាជិការបស់ក្រុមការងារ FMWG ជំហានទី ២ ។ នៅក្នុងកិច្ចប្រជុំនោះ បណ្ឌិត ហ៊ាន សាហ៊ីប បានណែនាំថ្នាក់ដឹកនាំ និង សមាជិក សមាជិកាទាំងអស់របស់ក្រុមការងារ FMWG ជំហានទី ២ ឱ្យខិតខំបំពេញការងារតាមតួនាទី ភារកិច្ច ជាពិសេសផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍគម្រោង FMIS ជំហានទី ២ និង TOR ដើម្បីធានាថា ជំហាននេះនឹងទទួលបានលទ្ធផលខ្ពស់គួរជាទីមោទនៈ ដូចការអនុវត្តគម្រោង FMIS ជំហានទី ១ ដែរ ។

READ MORE