26

Jun, 2017

វគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ : បទពិសោធន៍ប្រទេសចិន ” ជូនមន្ត្រីរាជការ ថ្នាក់អគ្គនាយក ចំនួន ៣០ រូប ដែលទទួលបន្ទុកការងារហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័នពាក់ព័ន្ធ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៧ នៅទីក្រុងប៉េកាំង ប្រទេសចិន វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (EFI) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF) បានសហការជាមួយវិទ្យាស្ថានហិរញ្ញវត្ថុនិងងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច(AFDI) ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ : បទពិសោធន៍ប្រទេសចិន ” ជូនមន្ត្រីរាជការ ថ្នាក់អគ្គនាយក ចំនួន ៣០ រូប ដែលទទួលបន្ទុកការងារហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័នពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងក្នុងឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ វគ្គបណ្តុះបណ្តាលនេះនឹងចូលរួមចំណែកដល់ការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងតម្លាភាពសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

READ MORE

22

Jun, 2017

ពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ជូនមន្រ្តីរាជការរជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន ១០០ នាក់ នៅសណ្ឋាគារគ្លរៀស ទីរួមខេត្តកំពង់ធំ

By: | Tags: | Comments: 0

នាថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ លោក ជា ស៊ុយ អនុប្រធាននាយកដ្ឋាន អមដោយសហសេវិក នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ជូនមន្រ្តីរាជការរជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន ១០០ នាក់ មកពីមន្ទីរ អង្គភាពជំនាញចំនួន ៧ នៃសាលាខេត្តកំពង់ធំ សាលាខេត្តកំពង់ស្ពឺ សាលាខេត្តកណ្ដាល និងសាលារាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់អនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងតម្លាភាពសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តក្រោមអធិបតីភាព លោកជំទាវ ឃួន ឃុនឌី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ៤ ថ្ងៃ គឺពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ នៅសណ្ឋាគារគ្លរៀស ទីរួមខេត្តកំពង់ធំ ក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តកំពង់ធំ ។

READ MORE

22

Jun, 2017

នាព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំ “កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៤ សរណន ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៧

By: | Tags: | Comments: 0

នា​ព្រឹក​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​រៀប​ចំ “កិច្ច​ប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៤ សរណន ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៧ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨” ក្រោម​ការ​ដឹកនាំរបស់ ឯក​ឧត្តម​បណ្ឌិត ហ៊ាន សាហ៊ីប ​ រដ្ឋលេខាធិការ និង​ជាប្រធានក្រុមការងារ​ថវិកា​កម្រិត​ថ្នាក់​ដឹកនាំ​អង្គភាព​ថវិកា នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ កិច្ច​ប្រជុំ​ផ្សព្វផ្សាយនេះ មាន​គោល​បំណងពង្រឹង ​និង​បង្កើន​ការយល់​ដឹងបន្ថែម​ទៀត ដល់​ក្រុម​ការ​ងារ​ថវិកា​ មក​ពីបណ្តាអង្គភាព​ថវិកា​ ទាំង​ថ្នាក់​កណ្តាល ​និង​ថ្នាក់​មូលដ្ឋាន នៃ​ក្រសួង​ ក្នុង​ការ​ត្រៀម​លក្ខណៈ​សម្រាប់ការរៀប​ចំ​គម្រោង​ចំណូល-ចំណាយថវិកា​របស់​អង្គភាព​ថវិកា សម្រាប់​ឆ្នាំ២០១៨ ឱ្យកាន់​តែ​សុក្រឹត, មានគុណភាព និង​ទាន់​ពេល​វេលា ព្រម​ទាំង​​ជំរុញ​ឱ្យអង្គភាព​ថវិកា អាច​ត្រៀម​ខ្លួន​បាន​មួយ​កម្រិតទៀត សម្រាប់​ការងារត្រួត​ពិនិត្យ​ការអនុវត្ត​ថវិកា​កម្ម​វិធី​ពាក់​កណ្តាល​ឆ្នាំ​២០១៧ នា​ខែ​កក្កដា ខាង​មុខ​ផង​ដែរ ។ កិច្ច​ប្រជុំ​​ផ្សព្វ​ផ្សាយនេះ បាន​ប្រព្រឹត្តទៅ​ក្រោម​របៀប​វារៈ​សំខាន់ៗ​ចំនួន ៤ រួមមាន៖ ទី១) បទបង្ហាញអំពីសារាចរណែនាំលេខ ០៤ សរណន ចុះថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៧ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨, ទី២) បទបង្ហាញអំពីផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០១៨-២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ទី៣) ការបង្ហាញអំពីការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៧ (តួលេខបឋម) របស់អង្គភាពថវិកា នៃក្រសួង  សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ទី៤) ការណែនាំអំពី​ការរៀបចំគម្រោងចំណូល-ចំណាយថវិកា ឆ្នាំ២០១៨ ជូន​អង្គភាពថវិកា នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ជជែក​ពិភាក្សា និង​កែ​លម្អ​បន្ថែមក្នុង​វិបស្សនា​រៀប​ចំ​ការ​ងារ​នេះ នៅថ្ងៃទី​៣ -៥ ខែ  កក្កដា ឆ្នាំ​២០១៧។ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នេះ ​បណ្ឌិត ហ៊ាន សាហ៊ីប បាន​ធ្វើ​ការ​គូស​បញ្ជាក់​ថា ​រាជរដ្ឋាភិបាលតាម​រយៈក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ដាក់​ចេញ​​រួច​រាល់នូវ: […]

READ MORE

19

Jun, 2017

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ជូនមន្រ្តីរាជការរជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន ១០០ នាក់

By: | Tags: | Comments: 0

នៅព្រឹកថ្ងៃទី ១៩ ខែ មិថុនា​ ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ​​ជូនមន្រ្តីរាជការរជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន ១០០ នាក់ មកពីមន្ទីរ​ អង្គភាពជំនាញចំនួន ៧ នៃសាលាខេត្តកំពង់ធំ សាលាខេត្តកំពង់ស្ពឺ សាលាខេត្តកណ្ដាល និងសាលារាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់អនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា​ ក្នុងក្របខ័ណ្ឌនៃការកែ​​ទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលទី ៣ ឱ្យ​សម្រេ​ចបាន​ជោគ​​ជ័យ​​ប្រក​ប​ដោ​យ​​ប្រសិទ្ធ​ភាព​ និងតម្លាភាពសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តក្រោម​អធិ​បតី​ភាព ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​​និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីលោកជំទាវ ឃួន ឃុនឌី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់​ខ្ពស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ៤ ថ្ងៃ គឺពីថ្ងៃទី​ ១៩ ដល់ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ នៅសណ្ឋា​គារគ្លរៀស ទីរួមខេត្តកំពង់ធំ ក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង អគ្គនាយ​កដ្ឋាន​ពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តកំពង់ធំ ។ នៅក្នុងឱកាសនោះ លោកជំទាវ ឃួន ឃុនឌី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានរាយការណ៍អំពីស្ថានភាព​​នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ កំពង់ស្ពឺ កណ្ដាល និងរាជធានីភ្នំពេញ ដោយបានសង្កត់ធ្ងន់អំពីសេចក្តីត្រូវការក្នុងកសាងនិងអភិវឌ្ឍធនធានមនុស្ស សម្រាប់​ចូលរួមចំណែកក្នុងការអនុវត្តការកែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ពិសេស […]

READ MORE

12

Jun, 2017

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ជូនមន្រ្តីរាជការរជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន ១០០ នាក់

By: | Tags: | Comments: 0

នៅថ្ងៃទី ១២ ខែ មិថុនា​ ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ​​ជូនមន្រ្តីរាជការរជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន ១០០ នាក់ មកពីមន្ទីរ​ អង្គភាពជំនាញចំនួន ៧ នៃសាលាខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និង ខេត្តត្បូងឃ្មុំ ក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់អនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា​ ក្នុងក្របខ័ណ្ឌនៃការកែ​​ទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលទី ៣ ឱ្យ​សម្រេ​ចបាន​ជោគ​​ជ័យ​​ប្រក​ប​ដោ​យ​​ប្រសិទ្ធ​ភាព​ និងតម្លាភាពសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តក្រោម​អធិ​បតី​ភាពឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។ វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំរយៈពេល ៤ ថ្ងៃ គឺពីថ្ងៃទី​ ១២ ដល់ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៧ នៅសណ្ឋា​គារ​វ៉ៃគោ​ ទីរួមខេត្តស្វាយរៀង និង ក្រោមកិច្ចសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង អគ្គនាយ​កដ្ឋាន​ជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តស្វាយរៀង ។ នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានរាយការណ៍អំពីស្ថានភាព​​នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយបានសង្កត់ធ្ងន់អំពីសេចក្តីត្រូវការក្នុងកសាងនិងអភិវឌ្ឍធនធានមនុស្ស សម្រាប់​ចូលរួមចំណែកក្នុងការអនុវត្តការកែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ពិសេស គឺសម្រាប់ការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា […]

READ MORE

31

May, 2017

ពិធីបិទវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្ដីពីវិធាន និង បទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ

By: | Tags: | Comments: 0

នាថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៧ លោក យូ ទី នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយសហសេវិក នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្ដីពីវិធាន និង បទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ ជូនមន្រ្តីនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម​នៃ​រដ្ឋបា​លក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្តចំនួន ១២ គឺរាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ ខេត្ត​កោះកុង និង ក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់កណ្ដាលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីវ សុវណ្ណ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់មកក៏មានពិធីចែកវិញ្ញាបនបត្រជូនសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះផងដែរ ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

READ MORE

29

May, 2017

នៅថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្តយុទ្ធនាការបណ្តុះបណ្តាល​ និងវិក្រឹតការ​លើ​ជំនាញ “វិធាននិងបទប្បញ្ញត្តិ​ស្ដីពី​លទ្ធ​ក​ម្ម​សា​ធារណៈ” ជូនមន្រ្តីនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម​នៃ​រដ្ឋបា​លក្រុង ស្រុក ខណ្ឌ ចំនួន ២១៤ នាក់ នៃរាជធានី ខេត្តចំនួន ១២

By: | Tags: | Comments: 0

នៅថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តបើកវគ្គបណ្តុះបណ្តាល​ និងវិក្រឹតការ​លើ​ “វិធាននិងបទប្បញ្ញត្តិ​ស្ដីពី​លទ្ធ​ក​ម្ម​សា​ធារណៈ” ជូនមន្រ្តីរាជការចំនួន ២១៤ នាក់ នៃគណៈកម្មាធិការលទ្ធកម្ម និង​អង្គភាពលទ្ធកម្ម​នៃ​រដ្ឋបា​លក្រុង ស្រុក ខណ្ឌ របស់រាជធានី ខេត្តចំនួន ១២ គឺរាជធានី​ភ្នំពេញ ខេត្តកណ្ដាល, កំពង់ឆ្នាំង, ពោធិ៍សាត់, ព្រៃវែង, ស្វាយរៀង, កំពង់ស្ពឺ, តាកែវ, កែប, កំពត, ព្រះសីហនុ, ខេត្ត​កោះកុង និង ក្រុមលទ្ធកម្ម​នៃ​អង្គ​ភា​ព​ថវិកាថ្នាក់កណ្ដាលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលដៅ​ពង្រឹង​ពង្រីក​​សមត្ថភាព និងធ្វើបច្ចុប្បន្នកម្ម​ចំណេះ​ដឹង​ និងជំនាញ ដើម្បីអនុវត្ត​ការកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅក្នុង​ដំណាក់​​​កាល​ទី ៣ ឱ្យ​សម្រេ​ចបាន​ជោគ​​ជ័យ​​ប្រក​ប​ដោ​យ​​ប្រសិទ្ធ​ភាព​ និង តម្លាភាព​សម្រាប់​ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចជាតិ ។ ពិធីបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការនេះ ប្រព្រឹត្តទៅក្រោម​អធិ​បតី​ភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និងហរិញ្ញវត្ថុ និង ក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង អគ្គនាយ​កដ្ឋាន​លទ្ធ​កម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ វគ្គបណ្តុះ​បណ្តាលនិងវិក្រឹតការ​នេះ មានរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី​ ២៩ ដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៧ និង ប្រព្រឹត្តទៅនៅសណ្ឋា​គារ​ភ្នំពេញ​​ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានលើកថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តការកែទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ នៅក្នុងឆ្នាំ ២០១៧ នេះ មានក្រសួងស្ថាប័នចំនួន ៣៦ ​រួមនឹង​មន្ទីរ អង្គភាព​ជំនាញ​ពាក់​ព័ន្ធ​​​ក្រោម​ឱវាទ ​​ត្រូវ​​​អនុវត្ត​ថវិកាកម្មវិធីពេញលេញ​សាក​ល្ប​ង ហើយនៅឆ្នាំ ២០១៨ ខាងមុខ ​ក្រ​សួង ស្ថា​​ប័ន​ដែលត្រូវចូល​រួម​​អនុវត្ត​​ថវិកាកម្មវិធីពេញលេញ​សាក​ល្បង នឹងកើន​​ដល់ […]

READ MORE

25

May, 2017

ពិធីបិទវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការស្ដីពី វិធាននិងបទប្បញតិ្តសី្តពីលទ្ធកម្មសាធារណៈ ជូនគណៈកម្មាធិការលទ្ធកម្ម និង អង្គភាពលទ្ធកម្មរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីវ សុវណ្ណ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ មានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី វិធាននិងបទប្បញតិ្តសី្តពីលទ្ធកម្មសាធារណៈ ជូនគណៈកម្មាធិការលទ្ធកម្ម និង អង្គភាពលទ្ធកម្មរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីវ សុវណ្ណ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់មកក៏មានពិធីចែកវិញ្ញាបនបត្រជូនសិក្ខាកាមចំនួន ២០៦ នាក់ មកពីខេត្តចំនួន ១៣ គឺខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តប៉ៃលិន, ខេត្តឧត្តរមានជ័យ, ខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម និង ខេត្តកំពង់ធំ ក្នុងគោលដៅពង្រឹងពង្រីកសមត្ថភាព និងធ្វើបច្ចុប្បន្នកម្មចំណេះដឹង និង ជំនាញ ដើម្បីអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និង តម្លាភាពសម្រាប់លារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។  ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

READ MORE

24

May, 2017

កិច្ចប្រជុំស្ដីពី “ការពិនិត្យ និង ពិភាក្សាលើតម្រូវការបច្ចេកទេស និង លក្ខខណ្ឌពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមប្រកាសដាក់ឱ្យដេញថ្លៃលើឧបករណ៍ និង សម្ភារៈបច្ចេកវិទ្យាព័ត៌មាន សម្រាប់ផ្គត់ផ្គង់ដល់ការអនុវត្តគម្រោង FMIS ជំហានទី២ ”

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី “ការពិនិត្យ និង ពិភាក្សាលើតម្រូវការបច្ចេកទេស និង លក្ខខណ្ឌពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមប្រកាសដាក់ឱ្យដេញថ្លៃលើឧបករណ៍ និង សម្ភារៈបច្ចេកវិទ្យាព័ត៌មាន សម្រាប់ផ្គត់ផ្គង់ដល់ការអនុវត្តគម្រោង FMIS ជំហានទី២ ” ដែលមានការចូលរួមពីតំណាងគ្រប់អគ្គនាយកដ្ឋានពាក់ព័ន្ធ និង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយសមាជិកក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

READ MORE

23

May, 2017

ពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្ដីពីវិធាន និង បទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ ជូនមន្រ្តីនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មនៃរដ្ឋបាលក្រុង ស្រុក ចំនួន ២០០ នាក់ នៃខេត្តចំនួន ១៣

By: | Tags: | Comments: 0

នៅថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្តយុទ្ធនាការបណ្តុះបណ្តាល​ និងវិក្រឹតការ​លើ​ជំនាញ “វិធាននិងបទប្បញ្ញត្តិ​ស្ដីពី​លទ្ធ​ក​ម្ម​សា​ធារណៈ” ជូនមន្រ្តីនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម​នៃ​រដ្ឋបា​លក្រុង ស្រុក ចំនួន ២០០ នាក់ នៃខេត្តចំនួន ១៣ គឺខេត្ត​បាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តប៉ៃលិន, ខេត្ត ឧត្តរមានជ័យ, ខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ, ខេត្តត្បូង ឃ្មុំ, ខេត្តកំពង់ចាម និង ខេត្តកំពង់ធំ ក្នុងគោលដៅ​ពង្រឹង​ពង្រីក​​សមត្ថភាព និងធ្វើបច្ចុប្បន្នកម្មចំណេះដឹង​ និង ជំនាញ ដើម្បីអនុវត្ត​ការកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅក្នុង​ដំណាក់​​​កាល​ទី ៣ ឱ្យ​សម្រេ​ចបាន​ជោគ​​ជ័យ​​ប្រក​ប​ដោ​យ​​ប្រសិទ្ធ​ភាព​ និង តម្លាភាព​សម្រាប់​លារអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចជាតិ ។ ពិធីបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការនេះ ប្រព្រឹត្តទៅក្រោម​អធិ​បតី​ភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និងហរិញ្ញវត្ថុ និង ក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង អគ្គនាយ​កដ្ឋាន​លទ្ធ​កម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋា​គារ​ភ្នំពេញ​​ ។ វគ្គបណ្តុះ​បណ្តាលនិងវិក្រឹតការ​នេះ មានរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី​ ២៣ ដល់ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កិច្ចលទ្ធកម្មសាធារណៈត្រូវបានដាក់ឱ្យ​អនុវត្តនៅរដ្ឋបាលក្រុង ស្រុក នៅឆ្នាំ ២០១៣ តាមរយៈប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ដោយបានកំណត់អំពីនីតិវិធីនៃការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការលទ្ធកម្ម និង អង្គភាពលទ្ធកម្មរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក […]

READ MORE