3

May, 2017

វគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្ដីពីវិធាន និង បទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ ជូនក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូលដ្ឋាន នៃក្រសួង ស្ថាប័ន ចំនួន ១០

By: | Tags: | Comments: 0

នាថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៧ នៅសណ្ឋាគារ ភ្នំពេញ មានរៀបចំពីធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្ដីពីវិធាន និង បទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ ជូនក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូលដ្ឋាន នៃក្រសួង ស្ថាប័ន ចំនួន ១០ ក្រោមអធិបតីភាព ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមជាមួយ ឯកឧត្តម ឈឹម សារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ដែលសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

READ MORE

2

May, 2017

មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន ៣៧ រូប បានទទួលការបណ្ដុះបណ្ដាលបន្ថែមស្តីពីមុខងារគណនីត្រូវទារ នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)

By: | Tags: | Comments: 0

នៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៧ មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន ៣៧ រូប បានទទួលការបណ្ដុះបណ្ដាលបន្ថែមស្តីពីមុខងារគណនីត្រូវទារ នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (EFI) និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងប្រ័ព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMWG) ដើម្បីចូលរួមអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី ១ និង ២ ដែលជាឆ្អឹងខ្នងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) ដំណាក់កាលទី ៣ និង ៤ តាមរយៈការកសាងសមត្ថភាព លើកកម្ពស់ភាពជាម្ចាស់ និង បណ្តុះឆន្ទៈកំណែទម្រង់ ។

READ MORE

2

May, 2017

វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការចំនួន ១៣៨ នាក់ នៃអង្គភាពថវិកាថ្នាក់កណ្ដាល របស់ក្រសួង ស្ថាប័ន ចំនួន ១១

By: | Tags: | Comments: 0

នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកវគ្គ​បណ្តុះ​បណ្តា​លស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជូនមន្ត្រីរាជការចំនួន ១៣៨ នាក់ នៃ​អង្គភាព​ថវិកាថ្នាក់កណ្ដាល របស់ក្រសួង ស្ថាប័ន ចំនួន ១១ ដែលអនុវត្តថវិកាកម្មវិធីពេញលេញ សាកល្បងនៅឆ្នាំ ២០១៧ ក្នុង​គោល​ដៅ​ដើម្បី​ពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់​​អនុវត្ត​ការកែ​ទម្រង់​​ការគ្រប់​គ្រង​​ ហិរញ្ញវត្ថុ​សាធារណៈ នៅ​ដំណាក់​​​កាល​ទី៣ ឱ្យសម្រេចបាន​ជោគ​​ជ័យ​​ប្រកបដោយ​ប្រសិទ្ធ​ភាព​ សម្រាប់​កាអភិវ​ឌ្ឍ​សង្គម-សេដ្ឋកិច្ច​ជាតិ​ ។ ​ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបា​ន​​​​​រៀបចំ​ឡើង​នៅសណ្ឋាគារសាន់វ៉េ ក្រោម​អធិ​បតី​ភាព ឯកឧត្តម​បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ក្រោមកិច្ចសហកា​រ​រៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ និង អង្គភាព​ពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយវគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅសម្រាប់ រយៈ​​ពេល ៤ ថ្ងៃ គឺពីថ្ងៃទី​ ២ ដល់ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៧​ ។ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំទី៣ នៃការ​អនុវត្ត​ថវិកាកម្មវិធី​ពេញលេញសាកល្បង និង អង្គភាពថវិកានៅកម្ពុជា ហើយនៅឆ្នាំ ២០១៧ នេះ មានក្រសួង ស្ថាប័នចំនួន ៣៦ រួមនឹងមន្ទីរ អង្គភាព​​ជំនាញ​ពាក់​ព័ន្ធ​ក្រោម​ឱវាទ​ ទាំងថ្នាក់​ជាតិ និង ថ្នាក់មូលដ្ឋាន ត្រូវ​ចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ហើយនៅឆ្នាំ ២០១៨ ខាងមុខ នឹងមានក្រសួង ស្ថាប័នធំៗចំនួន ៣ ចុងក្រោយ ត្រូវចូលរួម​អនុវត្តថវិកាកម្មវិធីពេញ​លេញសាកល្បង ដែលធ្វើឱ្យក្រសួង​ស្ថាប័ន ត្រូវចូលរួមអនុវត្តថវិកាកម្មវិធីត្រូវកើនដល់ ៣៩ នៅពេលនោះ ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈបានមកដល់ចំណុច​របត់​ដ៏​សំ​ខាន់មួយ ដែលមានវិសាល​ភាពកាន់តែធំទូលាយ […]

READ MORE

24

Apr, 2017

នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញបើកសិក្ខាសាលាស្ដីពី បច្ចេកទេសនៃការរៀបចំថវិកា សម្រាប់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញបើកសិក្ខាសាលាស្ដីពី បច្ចេកទេសនៃការរៀបចំថវិកា សម្រាប់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់អង្គភាពថវិកាទាំងអស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាលនិងថ្នាក់មូលដ្ឋាន ។

READ MORE

24

Apr, 2017

នាព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការនៃអង្គភាពថវិកាថ្នាក់កណ្ដាល របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ចំនួន ៧៥ នាក់

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិ វិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការនៃអង្គភាពថវិកាថ្នាក់កណ្ដាល របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ចំនួន ៧៥ នាក់ ដែលជាយុទ្ធនាការដ៏សំខាន់មួយ ក្នុងការពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការ យល់ដឹងរបស់រជ្ជទេយ្យករ, រជ្ជទេយ្យកររង និង មន្ត្រីទទួល​បន្ទុក​ហិរញ្ញវត្ថុ ដើម្បី​​អនុវត្ត​ការងារកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈនៅក្នុង​ដំណាក់​​​កាល​ទី ៣ ឱ្យសម្រេចបាន​ជោគ​​ជ័យ​​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ក្នុងគោលដៅផ្សា​ភ្ជាប់ រវាងថវិកា​ទៅ​នឹង​គោលន​យោបាយ​ជា​អាទិភាពរបស់​រាជរដ្ឋា​ភិ​បា​ល សម្រាប់កាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ពិធីបើក វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំ​ឡើង​នៅទីស្ដីការក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ក្រោម​អធិ​បតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និង ក្រោមកិច្ចសហការរៀបចំឡើងដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ ដោយមានការគាំទ្រថវិកាដោយអង្គការយូនីសេហ្វ ហើយវគ្គ បណ្ដុះ​បណ្ដាល​នេះ​ នឹងប្រព្រឹត្តទៅសម្រាប់រយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី​ ២៤ ដល់ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៧ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានធ្វើការគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាឆ្នាំទី៣ នៃការ​អនុវត្ត​ថវិកាកម្មវិធីពេញលេញសាកល្បង និង អង្គភាពថវិកានៅកម្ពុជា ។ ជាសាវតា នៅឆ្នាំ ២០១៥ គឺជាឆ្នាំចាប់ផ្តើមដំបូង ដែល ពេលនោះ​មាន​​ក្រសួង ស្ថាប័នត្រឹមតែ  ១០ ប៉ុណ្ណោះ ត្រូវបានដាក់​ឱ្យ​អនុវត្ត,​ ហើយនៅឆ្នាំ ២០១៦ មាន​ក្រសួង ស្ថាប័ន រហូតដល់ទៅ ២៥ បាន​​​ចូលរួមអនុវត្ត​ថវិកាកម្មវិធីពេញលេញនេះ […]

READ MORE

20

Apr, 2017

មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន ២០ រូប បានទទួលការបណ្ដុះបណ្ដាលបន្ថែមស្តីពីមុខងារគណនីត្រូវសង នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)

By: | Tags: | Comments: 0

នៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០១៧ មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន ២០ រូប បានទទួលការបណ្ដុះបណ្ដាលបន្ថែមស្តីពីមុខងារគណនីត្រូវសង នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (EFI) និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងប្រ័ព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMWG) ដើម្បីចូលរួមអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី ១ និង ២ ដែលជាឆ្អឹងខ្នងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) ដំណាក់កាលទី ៣ និង ៤ តាមរយៈការកសាងសមត្ថភាព លើកកម្ពស់ភាពជាម្ចាស់ និង បណ្តុះឆន្ទៈកំណែទម្រង់ ។

READ MORE

19

Apr, 2017

មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន ៣៤ រូប បានទទួលការបណ្ដុះបណ្ដាលបន្ថែមស្តីពីមុខងារវិភាជន៍ថវិកា នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)

By: | Tags: | Comments: 0

នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០១៧ មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន ៣៤ រូប បានទទួលការបណ្ដុះបណ្ដាលបន្ថែមស្តីពីមុខងារវិភាជន៍ថវិកា នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (EFI) និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងប្រ័ព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMWG) ដើម្បីចូលរួមអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី ១ និង ២ ដែលជាឆ្អឹងខ្នងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) ដំណាក់កាលទី ៣ និង ៤ តាមរយៈការកសាងសមត្ថភាព លើកកម្ពស់ភាពជាម្ចាស់ និង បណ្តុះឆន្ទៈកំណែទម្រង់ ។

READ MORE

18

Apr, 2017

មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន ២៨ រូប បានទទួលការបណ្ដុះបណ្ដាលបន្ថែមស្តីពីមុខងារសៀវភៅធំនៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)

By: | Tags: | Comments: 0

នៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០១៧ មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន ២៨ រូប បានទទួលការបណ្ដុះបណ្ដាលបន្ថែមស្តីពីមុខងារសៀវភៅធំនៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (EFI) និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMWG) ដើម្បីចូលរួមអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី ១ និង ២ ដែលជាឆ្អឹងខ្នងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) ដំណាក់កាលទី ៣ និង ៤ តាមរយៈការកសាងសមត្ថភាព លើកកម្ពស់ភាពជាម្ចាស់ និង បណ្តុះឆន្ទៈកំណែទម្រង់ ។

READ MORE

18

Apr, 2017

វគ្គបណ្តុះបណ្តាលសេ៑រីជូនសមាជិក សមាជិកានៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

ដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំ គ្រប់គ្រង និង អនុវត្តការងារឱ្យស្របតាមស្តង់ដារអន្តរជាតិ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានសហការជាមួយក្រុមហុ៑ន JM ASIA រៀបចំសេ៑រីនៃវគ្គបណ្តុះបណ្តាលជូនសមាជិក សមាជិកានៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ប្រធានបទដែលលើកយកមកពិភាក្សារួមមានដូចខាងក្រោម៖ ១. ថ្ងៃទី ៣-៤ ខែ មេសា ឆ្នាំ ២០១៧ High Performance Management សម្រាប់សិក្ខាកាម ២០ រូប ។ ២. ថ្ងៃទី ៥-៦ ខែ មេសា ឆ្នាំ ២០១៧ Effective Decision Making and Problem Solving សម្រាប់សិក្ខាកាម ២០ រូប ។ ៣. ថ្ងៃទី ១០-១១ ខែ មេសា ឆ្នាំ ២០១៧ Sun Zsu Art of War Translated to Business Strategy សម្រាប់សិក្ខាកាម ២០ រូប ។ ៤. ថ្ងៃទី ១៨-១៩ ខែ មេសា ឆ្នាំ ២០១៧ Strengthening Core Value and Corporate Culture  សម្រាប់សិក្ខាកាម ២០ រូប ។ ៥. ថ្ងៃទី ២០-២១ ខែ មេសា ឆ្នាំ ២០១៧ High […]

READ MORE

27

Mar, 2017

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហជាមួយអង្គការ UNICEF រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី នីតិវិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការ នៃអង្គភាពថវិកាថ្នាក់មន្ទីររាជធានី ខេត្ត របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា

By: | Tags: | Comments: 0

នៅព្រឹកថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧ លោក យូ ទី នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក សៅ ឡែន ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និង ផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា, លោក ជា គឹមសុង តំណាងអង្គការយូនីសេហ្វ , ប្រធាន អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី នីតិវិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការអង្គភាពថវិកាថ្នាក់មន្ទីររាជធានី ខេត្ត របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ។ កម្មវិធីបណ្ដុះបណ្ដាលនេះរៀបចំចាប់ពីថ្ងៃទី ២៧-៣១ ខែ មីនា ឆ្នាំ ២០១៧ នៅបន្ទប់សហសាល នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ វគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដោតសំខាន់លើខ្លឹមសារសំខាន់ៗដូចជា នីតិវិធីនៃការរៀបចំថវិកា ការអនុវត្តថវិកា នីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទាន កិច្ចបញ្ចិកាគណនេយ្យ និង លំហូរនៃការអនុវត្តថវិការបស់អង្គភាពថវិកា ដែលត្រូវធ្វើបទបង្ហាញដោយគ្រូបង្គោលនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាយកដ្ឋានហិរញ្ញកិច្ចនៃអគ្គនាយកដ្ឋានថវិកា និង អគ្គនាយកដ្ឋានរតនាគារជាតិ។

READ MORE