
20
Feb, 2017
ពិធីបើកវគ្គបណ្តុះបណ្តាលមួយស្តីពី “ថវិកាកម្មវិធី និង អង្គភាពថវិកា” ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ថវិកាកម្មវិធី និង អង្គភាពថវិកា” ជូនមន្រ្តីរាជការ និងគ្រូបង្គោល លើដំណើរការរៀបចំថវិការកម្មវិធី នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ ដែលមានអ្នកចូលរួមប្រមាណចំនួន ២២០ នាក់ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ថ្នាក់នាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ឯកឧត្តម ហាវ រតនៈ អគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍សង្ខេបលើការងារបណ្ដុះបណ្ដាលស្ដីពី ការរៀបចំថវិកាកម្មវិធី និងអង្គភាពថវិកា បានចំនួន ៧ លើក រួចមកហើយ ជូនដល់គ្រូបង្គោលសរុបចំនួន ៤១២ នាក់ និង មន្ត្រីជំនាញថវិកាថ្នាក់កណ្ដាលនៃក្រសួង-ស្ថាប័នទាំង ៣៦ ចំនួន ២៨០៩ រូប និង មន្ត្រីជំនាញថវិកាថ្នាក់មូលដ្ឋានប្រមាណ ១១៦៩ រូប ផងដែរ ។ ចំពោះផ្នែក អនុវត្តថវិកាកម្មវិធី វិញ ក្នុងក្របខណ្ឌនៃអគ្គនាយកដ្ឋានថវិកា បានផ្តល់ការបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធី បានចំនួន ១១ លើក ជូនថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអង្គភាពថវិកានៃក្រសួងស្ថាប័នថវិកាកម្មវិធីទំាង ២៥ រួមទំាងមន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានថវិកាសរុបចំនួន ១៧៦៦ រូប ដោយចូលរួមកិច្ចសហការជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សម្រាប់ការបណ្តុះបណ្តាលលើកទី ៨ នេះ គឺជាការបណ្តុះបណ្តាលដែលបានរៀបចំឡើសម្រាប់ជូនមន្រ្តីរាជការ និង គ្រូបង្គោល លើដំណើរការរៀបចំថវិកាកម្មវិធី នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ ចំនួនប្រមាណ ២២០នាក់ […]
READ MORE