23

Dec, 2016

ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីវិធាននិងបទប្បញត្តិស្តីពីលទ្ធកម្មសាធារណៈ និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា

By: | Tags: | Comments: 0

ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីវិធាននិងបទប្បញត្តិស្តីពីលទ្ធកម្មសាធារណៈ និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនក្រុមមន្ត្រីលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូលដ្ឋាន ដែលជាមន្ទីរជំនាញមកពីរាជធានី ខេត្ត ក្រោមឱវាទក្រសួងរ៉ែនិងថាមពល ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និង ក្រសួងមុខងារសាធារណៈ ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋាន​លទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

READ MORE

20

Dec, 2016

មន្រ្តីក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូលដ្ឋានចំនួន ១៥០ នាក់ បានទទួលការបណ្តុះបណ្តាលអំពី “វិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ” នៅសណ្ឋាគារភ្នំពេញ

By: | Tags: | Comments: 0

(ភ្នំពេញ): ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានលើកឡើងថា ការបណ្តុះ​បណ្តាលអំពីវិធាននិងបទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ ជូនមន្រ្តីក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់​មូលដ្ឋានចំនួន ១៥០ នាក់នៅពេលនេះ ​គឺ​ជា​ការងារ​ចាំបាច់ ដើម្បីពង្រឹងពង្រីក​សមត្ថភាព និង លើកកម្ពស់​ការយល់ដឹង​ដល់មន្រ្តីក្រុម​លទ្ធកម្ម​ សម្រាប់​​ចូលរួម​ចំណែក​​អនុវត្ត​ការកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ នៅក្នុង​ដំណាក់​​​កាល​ទី ៣ ឱ្យសម្រេចបាន​ជោគ​​ជ័យ​​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ក្នុងគោលដៅបង្កើនការផ្សារ​ភ្ជាប់រវាងថវិកា​ទៅ​នឹង​គោលន​យោបាយជា​អាទិភាពរបស់​រាជរដ្ឋា​ភិ​បា​ល សម្រាប់កាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ការលើកឡើងបែបនេះ គឺត្រូវបានធ្វើឡើងនៅព្រឹក​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៦ ក្នុងពិធីបើក​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី “វិធាននិងបទប្បញ្ញតិ្តស្ដីពីលទ្ធកម្មសាធារណៈ” ដែលត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និងអគ្គនាយ​កដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនមន្ត្រីក្រុមលទ្ធកម្មនៃអង្គភាព​ថវិកា​​ថ្នាក់មូលដ្ឋាន ដែលជាមន្ទីរជំនាញមក​ពីរាជធានី ខេត្ត ក្រោមឱវាទក្រសួងរ៉ែនិងថាមពល ក្រសួង​ឧស្សាហកម្ម​និងសិប្បកម្ម និងក្រសួងមុខងារសាធារណៈ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបា​ន​​​​​រៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ក្រោម​អធិ​បតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និង មានការចូលរួមពី​ឯកឧត្តម​អគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និង នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ផងដែរ ។ វគ្គបណ្ដុះ​បណ្ដាលនេះ​ មានរយៈពេល ៤ ថ្ងៃ គឺពីថ្ងៃទី​ ២០ ដល់ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំទី២ នៃការអនុវត្តថវិកា​កម្ម​វិធី​ពេញលេញសាកល្បង ដែលបានចាប់ផ្ដើមដំបូងនៅឆ្នាំ ២០១៥ កន្លង​ទៅ​ ដោយ​មាន​ក្រសួងស្ថាប័នចំនួន ១០ ត្រូវបាន​ដាក់​​​​ឱ្យ​អនុវត្ត​ ហើយនៅឆ្នាំ ២០១៦ នេះ យើងមាន​ក្រសួង ស្ថាប័នសរុបចំនួន ២៥ បាន​​និងកំពុងចូលរួមអនុវត្ត​ថវិកា​កម្ម​វិធីពេញលេញសាកល្បង ។ នៅឆ្នាំ ២០១៧ ខាងមុខ […]

READ MORE

5

Dec, 2016

វគ្គបណ្តុះបណ្តាលស្តីពី ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន : បទពិសោធន៍ប្រទេសចិន ជូនមន្ត្រីរាជការដែលជាអភិបាលរងរាជធានី-ខេត្តទូទាំងប្រទេស

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៦ នៅទីស៊ិនជិន ប្រទេសចិន វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (EFI) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការជាមួយវិទ្យាស្ថានហិរញ្ញវត្ថុនិងងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច (AFDI) រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន : បទពិសោធន៍ប្រទេសចិន ជូនមន្ត្រីរាជការដែលជាអភិបាលរងរាជធានី-ខេត្តទូទាំងប្រទេស ក្រោមការដឹកនាំរបស់ឯឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

READ MORE

28

Nov, 2016

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖ ការបណ្តុះបណ្តាល និង កសាងសមត្ថភាព មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុលើការរៀបចំ និង នីតិវិធីអនុវត្តថវិកាកម្មវិធី គឺជាកិច្ចការចាំបាច់សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

By: | Tags: | Comments: 0

(រាជធានីភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានលើកឡើងថា ការបណ្តុះ​បណ្តាល និង កសាងសមត្ថភាពលើ ការរៀបចំ និង ​នីតិវិធីអនុវត្តថវិកាកម្មវិធី ​គឺ​ជា​កិច្ចការ​ចាំបាច់ ដើម្បីពង្រឹង ពង្រីក​សមត្ថភាព និង លើកកម្ពស់​ការយល់ដឹង​បន្ថែមទៀត​ដល់ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ សម្រាប់​រួមចំណែកដល់ការ​បំពេញ​ភារ​កិច្ច ក្នុងការត្រួតពិនិត្យហិរញ្ញវត្ថុឱ្យ​កាន់តែមាន​ប្រសិទ្ធភាព និងប្រកបដោយក្រមសីល​ធម៌​វិជ្ជា​ជីវៈ ជាពិសេស​ សម្រាប់​​ចូលរួម​ចំណែក​​អនុវត្ត​ការកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ នៅក្នុង​ដំណាក់​​​កាល​ទី ៣ ឱ្យសម្រេចបាន​ជោគ​ជ័យ​​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ក្នុងគោលដៅបង្កើនការផ្សារភ្ជាប់រវាងថវិកាទៅនឹងគោលន​យោបាយ​អាទិភាពរបស់​រាជរដ្ឋា​ភិ​បា​ល សម្រាប់កាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ការលើកឡើងបែបនេះ គឺត្រូវបានធ្វើឡើងនៅព្រឹក​ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ក្នុងពិធីបើក​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី “ការរៀបចំ និង នីតិវិធីអនុវត្តថវិកាកម្មវិធី” ដែលត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និងអគ្គនាយ​កដ្ឋានថវិកា រួម​នឹង​អគ្គនាយកដ្ឋានពាក់ព័ន្ធ សម្រាប់ផ្តល់ជូនក្រុមមន្ដ្រី​ត្រួត​ពិនិត្យហិរញ្ញវត្ថុ​ចំនួន ៧៦ រូបមក​ពី​នា​យកដ្ឋានហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ដោយមានការគាំទ្រខាងថវិកា​ពី​អង្គការ UNICEF ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបា​ន​​​​​រៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ក្រោម​អធិ​បតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និង មានការចូលរួមពី​ឯកឧត្តម​អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និង មន្រ្តីជំនាញពាក់ព័ន្ធ​ផងដែរ ។ ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការអនុវត្ត​ថវិកាកម្មវិធី​ពេញលេញ​សាក​ល្ប​ង​នៅកម្ពុជា គឺត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ ២០១៥ កន្លងទៅ ជាមួយនឹង​ក្រសួង​ចំនួន ១០ រួមនឹងអង្គភាពជំនាញ​ពាក់​ព័ន្ធ​ក្រោម​ឱវាទ ។ អាស្រ័យហេតុនេះ យើងពិតជានៅមានចំណុច និង ការងារជាច្រើនដែលចាំបាច់ ត្រូវបន្តស្វែងយល់ និង ត្រូវ​អនុវត្តជាបណ្តើរផង និង រៀនសូត្របណ្តើរផង នៅលើកំណាត់ផ្លូវនៃការកែទម្រង់ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ដែល​កំពុងមានចលនការឆ្ពោះទៅមុខជាជំហានៗ ដោយស្វាហាប់​ ជាមួយ​នឹងសមិទ្ធផលផ្លែផ្កាជាវិជ្ជមាន​ជាបន្ត​បន្ទាប់ ពោលគឺ​ការ​កសាងបាននូវភាព​អាចទុកចិត្តបាន​នៃ​ថវិកា […]

READ MORE

24

Nov, 2016

គោលការណ៍សំខាន់ៗនៃការរៀបចំថវិកាឆ្នាំ ២០១៧

By: | Tags: | Comments: 0

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសូមជម្រាបជូនដល់សាធារណជនជ្រាប អំពីគោលការណ៍សំខាន់ៗ នៃការរៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដូចខាងក្រោម៖

READ MORE

1

Nov, 2016

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង គោលនយោបាយអាកាសធាតុ” ជូនមន្រ្តីរាជការជំនាញរៀបចំផែនការ និង ថវិកាពីក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ១០

By: | Tags: | Comments: 0

(រាជធានីភ្នំពេញ): នាថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅសណ្ឋាគារសាន់វ៉េ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបើកសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង គោលនយោបាយអាកាសធាតុ” ជូនមន្រ្តីជំនាញរៀបចំផែនការ និង ថវិកា ចំនួន ៣០ រូប មកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន, លោកស្រី Mari Ahlbin ទីប្រឹក្សាទទួលបន្ទុកផ្នែកបរិស្ថាននិងការប្រែប្រួលអាកាសធាតុរបស់ប្រទេសស៊ុយអ៊ែដ, លោក្រសី Anna Guittet ទីប្រឹក្សាទទួលបន្ទុកអភិបាលកិច្ច និងការប្រែប្រួលអាកាសធាតុ នៃស្ថានទូតស៊ុយអ៊ែដប្រចាំនៅប្រទេសកម្ពុជា, លោក Angus MACKAY នាយកគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍បៃតងនិងការប្រែប្រួលអាកាសធាតុ នៃវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ នៃអង្គការសហប្រជាជាតិ (UNITAR) និង លោក Julien Chevillard នាយកគ្រប់គ្រងមូលនិធិនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ផងដែរ ។         ថ្លែងក្នុងឱកាសនោះ លោក​ Angus MACKAY បានលើកឡើងថា ការផ្លាស់ប្តូរអាកាសធាតុប្រព្រឹត្តទៅក្នុងទម្រង់ជាការកើនឡើងកម្តៅ ការផ្លាស់ប្តូរកំណកអាកាស និងការកើនឡើងកម្ពស់ទឹកសមុទ្រ ហើយកំពុងជះឥទ្ធិពលជាអវិជ្ជមាន​ដល់វិស័យសេដ្ឋកិច្ចគន្លឹះរបស់បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ។ ក្នុងន័យនេះ កម្មវិធីបណ្តុះបណ្តាលរបស់យើងនៅពេលនេះគឺជាឧបករណ៍សំខាន់មួយ សម្រាប់ចែករំលែកចំណេះដឹង និងបទពិសោធន៍ លើការអនុវត្តគោលន​យោ​បាយអាកាសធាតុ ផ្សារភ្ជាប់នឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ នៃអង្គការសហប្រជាតិ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដូច្នេះ ជូនមន្រ្តីរាជការកម្ពុជា បានចាប់ផ្តើមនៅឆ្នាំ២០១៥ និង មានវគ្គសិក្សាសរុបចំនួន ៤ ត្រូវអនុវត្ត ហើយលើកនេះគឺជាវគ្គចុងក្រោយ […]

READ MORE

24

Oct, 2016

សេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនចូលបម្រើការងារ នៅអង្គភាពចំណុះទីស្ដីការក្រសួង អគ្គនាយកដ្ឋានរតនាគារជាតិ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជូនដំណឹងដល់សាធារណជន ជានិស្សិតទាំងអស់មេត្តាជ្រាបថា៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងរៀបចំការប្រឡង ប្រជែងជ្រើសរើសបេក្ខជនចំនួន២៤០នាក់ ដើម្បីបម្រើការងារជាមន្ត្រីនៅតាមអង្គភាពចំណុះទីស្តីការក្រសួង អគ្គនាយកដ្ឋានរតនាគារជាតិ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត។   —————————————————————————————————– ដើម្បីទាញយកពាក្យសុំចុះឈ្មោះប្រឡងក្របខ័ណ្ឌ “ក” និង “ខ”: -ពាក្យសុំចុះឈ្មោះក្របខ័ណ្ឌ “ក” -ពាក្យសុំចុះឈ្មោះក្របខ័ណ្ឌ “ខ”

READ MORE

17

Oct, 2016

អភិបាលរង រាជធានី-ខេត្ត ទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពការងារ ជាមួយវិស័យឯកជន

By: | Tags: | Comments: 0

(រាជធានីភ្នំពេញ)៖ អភិបាលរាជធានី-ខេត្តទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានទទួលនូវការបណ្តុះបណ្តាលក្រោមប្រធានបទ «ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន» ដោយដកស្រង់បទពិសោធន៍តាមប្រទេសចិន។ ការបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងបំណងពង្រឹងសមត្ថភាព របស់អភិបាលរងរាជធានី ខេត្តនេះ ឲ្យធ្វើការងារជាមួយវិស័យឯកជនបានកាន់តែល្អប្រសើរ។ សិក្ខាសាលាបណ្តុះណ្តាលបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោកបណ្ឌិត លី កុគីង ប្រធានវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច ទីក្រុងសៀងហៃ នៃសាធារណៈរដ្ឋប្រជាមានិតចិន និងលោកបណ្ឌិត  ផេង រុនជុង នាយកវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច ផងដែរ។ លោកបណ្ឌិត លី កុគីង បានរលើកឡើងថា កម្មវិធីបណ្តុះបណ្តាលនេះ គឺសំដៅចែករំលែក និង ផ្លាស់ប្តូរចំណេះដឹង និង បទពិសោធន៍ ឱ្យគ្នារទៅវិញទៅមក វាងកម្ពុជា និង ចិន លើការអនុវត្តក្នុងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន។ លោកបណ្ឌិត លី កុគីង បានគូសបញ្ជាក់ថា ការរីកចម្រើនរបស់ទីក្រុងសៀងហៃរហូតមកដល់សព្វថ្ងៃនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ពី ទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដែលតាមរយៈយន្តការនេះ បានបង្កើតឲ្យមាន (១). ប្រភពមូលនិធិសម្រាប់ការអភិវឌ្ឍទីក្រុងខ្នាតធំ, (២).ស្ថាប័នវិនិយោគ អភិវឌ្ឍ និង សាងសង់ហេដ្ឋារចនាសម្ព័ន្ធ, (៣). ការបង្កើនទីផ្សារប្រកួតប្រជែងនៅក្នុងវិស័យថាមពលនៅតំបន់ទីក្រុង, (៤). យន្តការកិច្ចលទ្ធកម្មសាធារណៈដ៏មានប្រសិទ្ធភាពនៅក្នុងសេវាសាធារណៈ, (៥). យន្តការកែសម្រួលតម្លៃក្នុងការផ្តល់សេវាសាធារណៈ និង (៦). យន្តការការគ្រប់គ្រងប្រកបដោយជំនាញវិជ្ជាជីវៈ និង បច្ចេកវិទ្យាកម្រិតខ្ពស់ដើម្បីបង្កើនកម្រិតគុណភាពសេវាសាធារណៈ ។ បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច ដែលបានសការជាមួយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជូនដល់មន្រ្តីរាជការកម្ពុជា នៅពេលនេះ ។ លោកបានលើកឡើងថា «ប្រទេសចិននិងកម្ពុជា មានចំណងមិត្តភាព និង […]

READ MORE

10

Oct, 2016

កម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ បទពិសោធន៍ប្រទេសសឹង្ហបូរី” សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា

By: | Tags: | Comments: 0

(រាជធានីភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលាមួយ ដើម្បីចែករំលែកបទពិសោធន៍ ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ របស់សិង្ហបុរី ត្រូវបានលើកយកមកបង្ហាញ ដល់មន្រ្តីកម្ពុជាថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ២៥រូប មកពី ២១ក្រសួងស្ថាប័ន។ សិក្ខាសាលាចែករំលែកបទពិសោធន៍ បានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានការចូលរួមពីលោក Michael Tan ឯកអគ្គរដ្ឋទូតសឹង្ហបូរី ប្រចាំនៅកម្ពុជា, លោក Benedict Cheong នាយកប្រតិ បត្ដិ នៃមូលនិធិតេម៉ាសេកអន្តរជាតិ និង លោកសាស្ដ្រាចារ្យ Freddy Boey សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ បច្ចេកវិទ្យាណាន់យ៉ាង នៃប្រទេសសឹង្ហបូរី។ លោក Benedict Cheong នាយកប្រតិបត្ដិនៃមូលនិធិតេម៉ាសេកអន្តរជាតិ បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះ ជាឧទាហរណ៍មួយ នៃការទាក់ទាញធនធាន និងជំរុញថ្នាក់ដឹកនាំ ដើម្បីចែករំលែក និង ផ្លាស់ប្តូរចំណេះដឹងលើការងារ ពង្រឹងស្ថាប័នសាធារណៈ និងការបង្កើតឡើងនូវឧត្តមានុវត្តន៍ នៅក្នុងគោលនយោបាយសាធារណៈ, រដ្ឋបាល និង អភិបាលកិច្ច។ លោកបានបន្ថែមថា កិច្ចសហការរវាងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យបច្ចេកវិទ្យាណាន់យ៉ាង កាលពីដំណាក់កាលទី១ (២០១៤-២០១៥) បានទទួលលទ្ធផលវិជ្ជមាន ជាច្រើនដូចជា ការពង្រឹងនិងបង្កើតក្របខ័ណ្ឌស្ថាប័ន សម្រាប់ឆ្លើយតបទៅនឹងអភិបាលកិច្ច និងការបង្កើនផលិតភាព ការងារជាដើម។ លោកថា នេះគឺជារឿងមួយគួរឲ្យរីករាយដែលកម្មវិធីទី១ បានទទួលជោគ ជ័យខ្ពស់ ហើយលោកជឿជាក់ថា កម្មវិធីទី២នេះនឹងបន្តទទួលជោគជ័យថ្មីៗថែមទៀត។ លោកសាស្ដ្រាចារ្យ Freddy Boey សាកលវិទ្យាធិការរង នៃសកលវិទ្យាល័យ បច្ចេកវិទ្យាណាន់យ៉ាង ក៏បានគូសបញ្ជាក់ផងដែរថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងចែករំលែក ចំណេះដឹងពីទស្សនទាន […]

READ MORE

6

Oct, 2016

មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ និង មន្រ្តីជំនាញរតនាគារ ពីរាជធានី ខេត្តទូទាំងប្រទេស ទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការរៀបចំ និង នីតិវិធីអនុវត្តថវិកាកម្មវិធី

By: | Tags: | Comments: 0

(រាជធានីភ្នំពេញ): ​​ ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុថ្នាក់កណ្តាល និង ថ្នាក់មន្ទីរសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​ ព្រមទាំងមន្ត្រីជំនាញរបស់រតនគារ ពីរាជធានី ខេត្តទូទាំងប្រទេស ចំនួន ១២៣ នាក់ បានទទួលការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពលើការរៀបចំ និងនីតិវិធីអនុវត្តថវិកាកម្មវិធី ក្នុងក្របខ័ណ្ឌ​​នៃការងារកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ក្នុងគោលដៅផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ។           វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយ​កដ្ឋានថវិកា រួមនឹងអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការគាំទ្រថវិកាពីអង្គការ UNICEF និង ដែលធ្វើឡើងនៅថ្ងៃទី ៦ -៧ ខែ តុលា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ ។ ពិធីបើកវគ្គបណ្តុះបណ្តាល​នេះបានប្រព្រឹត្តទៅក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ដោយ​សារ​​អត្ថ​ម​នុញ្ញផល​ពីសុខសន្តិភាពពេញបរិបូណ៌លើផ្ទៃប្រទេស ដែលជាបុព្វលក្ខខណ្ឌ និង ជាកាលានុវត្តភាពដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេស បានធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ ។ ទន្ទឹមនេះ ជាមួយនឹងការដាក់ឱ្យអនុវត្តនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសា-ធារណៈ ក្នុងឆ្នាំ ២០០៤​ រាជរដ្ឋាភិបាលមានឆន្ទៈនយោបាយ និង គោលដៅច្បាស់លាស់គឺ ការផ្លាស់​ប្តូរ​ប្រព័ន្ធ​​ថវិកា ពី​ប្រព័ន្ធ​ថវិកាផ្អែក​លើធាតុ​ចូលនិង​មជ្ឈការ ឆ្ពោះ​ទៅរក​ប្រព័ន្ធ​ថវិកា​ផ្អែក​លើ​សមិទ្ធកម្មនិង​​វិមជ្ឈការ សម្រាប់​បន្តជំរុញការបង្កើនល្បឿននៃការអភិវឌ្ឍសង្គម​​-សេដ្ឋកិច្ចជាតិ ឱ្យកាន់​តែ​​រីកចម្រើនលឿនថែមទៀត ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និង បំណងប្រថ្នារបស់ប្រជាជន ។ ជាក់ស្តែង ចលនានៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល បានប្រព្រឹត្តទៅប្រក​ប​ដោយបុរេសកម្ម និងទទួលបានជោគ​​ជ័យ​​​ជាផ្លែផ្កា ជា​បន្ត​បន្ទាប់ ក្នុង​ដំណាក់​កា​ល​ទី១ និង ដំណាក់​កាលទី២ ដោយកសាងបាននូវភាពជឿទុកចិត្តនៃថវិកា និង គណនេយ្យភាពហិរញ្ញវត្ថុ ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការបន្តអនុវត្តការកែទម្រង់នេះ នៅដំណាក់កាលទី៣ និងដំណាក់កាលទី៤ ។ លើសពីនេះ ជោគជ័យខាងលើនេះ គឺជាបច្ច័យអនុគ្រោះជួយធ្វើឱ្យកម្ពុជាអាចដោះស្រាយនិងទប់ទល់បានដោយជោគ​ជ័យ នូវឧបស័គ្គធំៗជាច្រើនពេលកន្លងមក ដូចជាៈ […]

READ MORE