31

May, 2019

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ លោក Holger van Eden ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំប្រទេសថៃ (TAOLAM)

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ លោក Holger van Eden ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំប្រទេសថៃ (TAOLAM) និងដោយមានការចូលរួមពីលោក Mark Silins និងលោក Joshi Souhas ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមទាំងតំណាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងសហការីនៃក្រុមការងារ FMIS។ កិច្ចប្រជុំនេះ មានគោលបំណងជួបសម្តែងការគួរសម និងការបង្ហាញខ្លួនរបស់ លោក Joshi Souhas ដែលត្រូវមកបំពេញតួនាទីជាទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកផ្នែកកិច្ចការរតនាគារនៃ IMF ប្រចាំកម្ពុជា, ការបង្ហាញអំពីលទ្ធផលនៃបេសកកម្មការងារ និងពិភាក្សាលើសកម្មភាពការងារសម្រាប់ជំហានបន្ទាប់ ដោយផ្តោតសំខាន់លើ ការសម្រួលដល់កិច្ចដំណើការធុរកិច្ច ដើម្បីឆ្ពោះទៅរកគំរូនៃការអនុវត្តកាន់តែល្អប្រសើរ, បន្តពង្រឹងការរៀបចំរបាយការណ៍គណនេយ្យ និងការទទួលស្គាល់ប្រតិបត្តិការរវាង សាច់ប្រាក់ និងមិនមែនសាច់ប្រាក់, បន្តពិនិត្យ និងកែលម្អទៅលើការធ្វើចំណាត់ថ្នាក់ថវិកា ជាពិសេសការកែលម្អចំណាត់ថ្នាក់សេដ្ឋកិច្ច ចំណាត់ថ្នាក់រដ្ឋបាលឡើងវិញ ឱ្យបានត្រឹមត្រូវ, បន្តកិច្ចការពាក់ព័ន្ធការរាយការណ៍មូលដ្ឋានសាច់ប្រាក់ តាមស្តង់ដារ IPSAS ព្រមទាំងផ្តល់អនុសាសន៍លើការដាក់បញ្ចូលការចំណាយវិនិយោគពីចំណុចចាប់ផ្តើមរហូតដល់ពេលបញ្ចប់ក្នុងប្រតិបត្តិការប្រព័ន្ធ FMIS ។

READ MORE

24

May, 2019

កិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធភាពដើម្បីត្រៀមរថយន្តសម្រាប់បម្រើឱ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២០ ខាងមុខនេះ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធភាពដើម្បីត្រៀមរថយន្តសម្រាប់បម្រើឱ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២០ ខាងមុខនេះ ដែលនឹងមានប្រមុខរដ្ឋ/រដ្ឋាភិបាល ៥១ប្រទេស និង ស្ថាប័ន ២ ចូលរួម ។ កិច្ចប្រជុំនេះ មានកាអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងតំណាងក្រុមហ៊ុន ផ្គត់ផ្គង់សេវាដឹកជញ្ជូនឱ្យកិច្ចប្រជុំកំពូលនេះ ។

READ MORE

10

May, 2019

ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី

By: | Tags: | Comments: 0

ព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានរៀបចំប្រារព្ធ “ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាល ផ.ម.ក. និង លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា, ឯកឧត្តមអគ្គនាយកនៃ ផ.ម.ក., លោកប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី, លោកអគ្គនាយកនៃក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី និង សមាជិកដែលមានការពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និង បុគ្គលិកទាំងអស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី។ សូមគូសបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ អិល អូ អិល ស៊ី គឺជាក្រុមហ៊ុនទី២ ដែលបានមកចុះបញ្ជីលក់មូលបត្របំណុល និង ជាក្រុមហ៊ុនទី៧ ដែលចុះបញ្ជីលក់មូលបត្រ នៅ ផ.ម.ក. ។ លទ្ធផលនេះ បង្ហាញឱ្យឃើញថា ផ.ម.ក. ពិតជាបានបង្កើតនូវបរិយាកាសអំណោយផលសម្រាប់អ្នកចូលរួមទីផ្សារទាំងអស់ និងបានប្រែក្លាយទីផ្សារមូលបត្រកម្ពុជាទៅជាច្រកហិរញ្ញប្បទានចម្បងមួយសម្រាប់បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ និង សហគ្រាស ដែលត្រូវការមូលធនបន្ថែម ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ចំពោះ ផ.ម.ក.ដែលកសាងបាននូវយន្តការមុតមាំសម្រាប់ ផ្សារភ្ជាប់គ្នារវាងអង្គភាពបោះផ្សារមូលបត្រ និង វិនិយោគិន ពិសេសបង្កភាពជឿទុកចិត្តខ្ពស់ដល់វិនិយោគិនលើអង្គភាពបោះផ្សាយមូលបត្រ ។

READ MORE

5

May, 2019

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock 2019 ជាលើកទី៤ ក្រោមប្រធានបទ CSX 2.0

By: | Tags: | Comments: 0

ថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៩ ផ្សារមូលបត្រកម្ពុជាបានរៀបចំពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock 2019 ជាលើកទី៤ ក្រោមប្រធានបទ CSX 2.0 ដែលមានការចូលរួមជាអធិបតីដ៏ខ្ពស់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិតសភា​ចារ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានការចូលរួមដោយលោក ហាំ ចងហាន់ ឯកអគ្គរដ្ឋទូតស្តីទី នៃស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា, ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា, លោក ចុង យុនហ្គីល ប្រធានតំណាងនៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា និង ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនជាតិ អន្តរជាតិ និង វិនិយោគិនស្ថាប័នជាច្រើនផងដែរ។ ពិព័រណ៍នេះត្រូវបានរៀបចំក្នុងគោលបំណង      បន្តផ្សព្វផ្សាយ និង បង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមានស្រាប់ ឱ្យបន្តជឿជាក់មកលើទីផ្សារភាគហ៊ុន តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជី, ផ្តល់ឱកាសដល់សាធារណជនឱ្យបានយល់ដឹងកាន់តែទំលំទូលាយ ទៅលើការវិនិយោគក្នុងទីផ្សារ ដូចជា ការបើកគណនីជួញដូរ វិធីសាស្ត្រជួញដូរ ទិន្នន័យទីផ្សារ ការពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យល់ដឹងពីការបែងចែកភាគលាភ ក៏ដូចជាប្រធានបទផ្សេងៗអំពីចម្ងល់មកលើទីផ្សារទាំងមូល, ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធជួញដូរចល័ត MTS (Mobile Trading System), សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបង្ហាញព័ត៌មាន e-disclosure ។ ថ្លែងបើកក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភា​ចារ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock ឆ្នាំ […]

READ MORE

2

May, 2019

សេចក្ដីជូនដំណឹងស្ដីពីមូលហេតុនៃការពន្យាពេលប្រឡងប្រជែងផ្ទៃក្នុងប្តូរប្រភេទក្របខណ្ឌរបស់មន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

សេចក្ដីជូនដំណឹងស្ដីពីមូលហេតុនៃការពន្យាពេលប្រឡងប្រជែងផ្ទៃក្នុងប្តូរប្រភេទក្របខណ្ឌរបស់មន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

READ MORE

29

Apr, 2019

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៥ សរណន ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២០-២០២២

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៥ សរណន ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២០-២០២២ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់តំណាងក្រុមការងារថវិកាកម្រិតផ្ទៃក្នុងអង្គភាពថវិកាក្រោមឱវាទក្រសួង ទាំងអង្គភាពថវិកាថ្នាក់កណ្តាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត។ កិច្ចប្រជុំនេះត្រូវបានរៀបចំ និងសម្របសម្រួលដោយអគ្គលេខាធិកាដ្ឋាន ក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងជាក្រុមការងារថវិកាកម្រិតបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងទទួលបានកិច្ចសហការពីអគ្គនាយកដ្ឋានថវិកាផងដែរ។ ជារួម កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ជំរុញ និងធានាបាននូវការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២០-២០២២ ស្របតាមស្មារតីរបស់បទដ្ឋានគតិយុត្តជាធរមាន និងការដាក់ចេញនូវការងារធ្វើបន្តជូនអង្គភាពថវិកា ដើម្បីធានាបាននូវភាពទាន់ពេលវេលានៃការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២០-២០២២ របស់ កសហវ.។ កិច្ចប្រជុំនេះ បានដំណើរការតាមរបៀបវារៈ សំខាន់ៗ ចំនួន ០៣ គឺ៖ ១. បទបង្ហាញអំពីសារាចរណែនាំលេខ ០៥ សរណន ស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២០-២០២២ ដោយមន្រ្តីជំនាញតំណាងអគ្គនាយកដ្ឋានថវិកា ដោយផ្តោតសំខាន់លើ៖ – ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ – រចនាសម្ព័ន្ធ និងគោលការណ៍នៃការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២០-២០២២ ២. បទបង្ហាញដោយមន្រ្តីជំនាញតំណាងអគ្គលេខាធិការដ្ឋានក្រសួង ដោយផ្តោតសំខាន់លើ៖ – លទ្ធផលការអនុវត្តថវិកាឆ្នាំ២០១៨ – កញ្ចប់ថវិកាឆ្នាំ២០១៩ (ចំណូល-ចំណាយ) – សេចក្តីព្រាងបឋមនៃផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ ២០២០-២០២២ របស់ កសហវ.។ ៣. ផ្សេងៗ ដោយផ្តោតសំខាន់លើ៖ – ការគ្រោងចំណាយបន្ទុកបុគ្គលិកក្នុងផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២០-២០២២ របស់អង្គភាព ថវិកាទើបទទួលបានការផ្ទេរសិទ្ធិលើប្រតិបត្តិការចំណាយបន្ទុកបុគ្គលិក ចាប់ពីឆ្នាំ២០១៩ តទៅ – ការកំណត់ការិយបរិច្ឆេទប្រមូលឯកសារផ្លូវការ […]

READ MORE

25

Apr, 2019

បើកវគ្គបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈគណនេយ្យ Diploma in Accounting តាមកម្មវិធីសិក្សារបស់ ACCA Global ក្នុងគោលដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគណនេយ្យ ស្របតាមស្តង់ដារគណនេយ្យអន្តរជាតិ ជូនដល់សិក្ខាកាមគោលដៅ ដែលជាមន្ត្រីរាជការជំនាញទទួលបន្ទុកការងារពាក់ព័ន្ធគណនេយ្យសាធារណៈ សរុបចំនួន ៣០ នាក់ មកពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ចូលរួមចំណែកក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

By: | Tags: | Comments: 0

ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំបើកវគ្គបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈគណនេយ្យ Diploma in Accounting តាមកម្មវិធីសិក្សារបស់ ACCA Global ក្នុងគោលដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគណនេយ្យ ស្របតាមស្តង់ដារគណនេយ្យអន្តរជាតិ ជូនដល់សិក្ខាកាមគោលដៅ ដែលជាមន្ត្រីរាជការជំនាញទទួលបន្ទុកការងារពាក់ព័ន្ធគណនេយ្យសាធារណៈ សរុបចំនួន ៣០ នាក់ មកពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ចូលរួមចំណែកក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមនឹងតំណាង ACCA Cambodia ។ វគ្គបណ្តុះបណ្តាលខាងលើនេះ ត្រូវបានរៀបចំឡើងតាមរយៈកិច្ចសហការរវាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយគឺជាកម្មវិធីសិក្សាផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលបានបង្កើតឡើងដោយស្ថាប័ន ACCA (Association of Chartered Certified Accountings), កម្មវិធីសិក្សាកម្រិតអន្តរជាតិនេះពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីរាជការជំនាញគណនេយ្យ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបង្កើតចំណេះដឹង និង បទពិសោធន៍ លើវីជ្ជាជីវៈគណនេយ្យដែលមានស្តង់ដារទទួលស្គាល់កម្រិតអន្តរជាតិ ។

READ MORE

5

Apr, 2019

សេចក្ដីជូនដំណឹងស្ដីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា (Postgraduate) និងថ្នាក់ឧត្តមសិក្សា (Undergraduate) ទៅសិក្សានៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី (Guangxi Zhuang Autonomous Region) នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០

By: | Tags: | Comments: 0

សេចក្ដីជូនដំណឹងស្ដីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា (Postgraduate) និងថ្នាក់ឧត្តមសិក្សា (Undergraduate) ទៅសិក្សានៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី (Guangxi Zhuang Autonomous Region) នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ។

READ MORE

4

Apr, 2019

ជំនួបពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយ Civil Service College ក្នុងការកសាង និង អភិវឌ្ឍសមត្ថភាពជូនមន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន

By: | Tags: | Comments: 0

នៅថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១០:០០ នាទីព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបលោកស្រី Flynn Ong នាយករង Civil Service College International (CSC) នៃប្រទេសសឹង្ហបុរី ដើម្បីពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (EFI) នៃក្រសួងសដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយ Civil Service College ក្នុងការកសាង និង អភិវឌ្ឍសមត្ថភាពជូនមន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។ ក្នុងកិច្ចជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបបានលើកឡើងនូវភាពចាំបាច់ក្នុងការអភិវឌ្ឍសមត្ថភាពស្ថាប័នរបស់ EFI ដែលត្រូវចូលរួមសកម្មក្នុងការងារបណ្តុះបណ្តាលសម្រាប់គាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ពិសេសផ្តោតលើ: (១). វគ្គបណ្តុះបណ្តាលគ្រូបង្គោល (TOT) និង ការកែលម្អកម្មវិធីសិក្សាជំនាញគោលដៅថវិកា និង (២). ការរៀបចំវគ្គបណ្តុះបណ្តាលរួមគ្នាលើជំនាញមួយចំនួនដល់សិក្ខាកាមគោលដៅ ។ លោកស្រី Flynn Ong បានសំដែងនូវក្តីរីករាយក្នុងការកិច្ចសហប្រតិបត្តិការនេះ ហើយកម្មវិធីដែលនឹងបង្កើតឡើងរួមគ្នានេះ ក៏នឹងមានការគាំទ្រពី Temasek Foundation International (TFI) ដែលការងារនេះបានពិភាក្សាគ្នារួចហើយ ។ ជាលទ្ធផលក្នុងកិច្ចជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានណែនាំឱ្យ EFI បន្តធ្វើការងារលើកម្មវិធីបចេ្ចកទេស ជាមួយ CSC និង បន្តឆ្ពោះទៅរកការបង្កើតកម្មវិធីមួយច្បាស់លាស់ ធានាឱ្យមានភាពរលូន និង កិច្ចសហការគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅការគាំទ្រដល់ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ។

READ MORE

3

Apr, 2019

កិច្ចប្រជុំពិនិត្យពិភាក្សាលើការសិក្សាសំណើពាក់ព័ន្ធនឹងការកំណត់គោលការណ៍រួមនៃការផ្តល់ការលើកទឹកចិត្តចំពោះគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំនិងដំឡើងរថយន្

By: | Tags: | Comments: 0

នៅព្រឹកថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិនិត្យពិភាក្សាលើការសិក្សាសំណើពាក់ព័ន្ធនឹងការកំណត់គោលការណ៍រួមនៃការផ្តល់ការលើកទឹកចិត្តចំពោះគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំនិងដំឡើងរថយន្ត បន្ទាប់ពីក្រុមការងារបច្ចេកទេសបានរៀបចំសម្រេចបាននូវសេចក្តីព្រាងបឋមស្តីពីការសិក្សាលើករណីនេះរួចរាល់។ កិច្ចប្រជុំនេះ មានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងក្រសួងឧស្សាហកម្ម និង សិប្បកម្ម និង សមាជិកក្រុមការងារដែលមានសមាសភាពមកពី អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ជាដើម។ ជាលទ្ធផលកិច្ចប្រជុំបានពិនិត្យសម្រេចក្នុងទិដ្ឋភាពវិជ្ជមាន សម្រាប់គាំទ្រដល់គម្រោងវិនិយោគបង្កើតរោងចក្រផ្គុំនិងដំឡើងរថយន្តនេះ ។

READ MORE