23

Feb, 2017

ក្រុមការងាររបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំគម្រោងកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ ឆ្នាំរំកិល ២០១៨-២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយ បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៩ ព្រឹក ក្រុមការងាររបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំគម្រោងកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ ឆ្នាំរំកិល ២០១៨-២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយ បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ តំណាងគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមឱវាទ កសហវ ។ គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីបង្ហាញពីការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ការបំពេញតារាងគម្រោងកំពុងដំណើរការ និង គម្រោងសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់កម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ២០១៧-២០១៩ និង បញ្ហាផ្សេងៗមួយចំនួនទៀត ។​      

READ MORE

22

Feb, 2017

ពីធី “ដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ២ ជាផ្លូវការ”

By: | Tags: | Comments: 0

            នាថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៩ ព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ មានរៀបចំពិធី “ដាក់ឱ្យអនុវត្តគម្រោង ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ២ ជាផ្លូវការ” ក្រោមអធិបតីភាពបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ តំណាងដ៏ខ្ពង់ខ្ពស់បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង មានការ ចូលរួមពីតំណាងក្រសួង ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍ និង សមាជិក សមាជិកា នៃក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ១ និង ជំហានទី ២ ។     ជាកិច្ចចាប់ផ្តើម លោក មន្ត ប្រាថ្នា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន និងជាអនុប្រធានប្រចាំការ ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរាយការណ៍ជូនអង្គពិធីថា ដើម្បីចូលរួមគាំទ្រ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចអភិវឌ្ឍ គម្រោង FMIS ជំហានទី ១ នៅដើមឆ្នាំ ២០១៤ និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅគ្រប់ការដ្ឋានការងារនៅខែ មេសា ឆ្នាំ ២០១៦ ។ នៅក្នុងជំហានទី ១ ប្រព័ន្ធ FMIS បានដាក់ឱ្យដំណើរការចំនួន ៦ មុខងារសំខាន់គឺៈ ទី១. មុខងារវិភាជន៍ថវិកា, ទី២. មុខងារគណនី ត្រូវសង, ទី៣. មុខងារបញ្ជារទិញ, ទី៤. មុខងារគ្រប់គ្រងសាច់ប្រាក់, ទី៥. មុខងារគណនីត្រូវទារ និង […]

READ MORE

21

Feb, 2017

ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៩ ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង មានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ និង អគ្គនាយក អមដោយមន្ត្រីជំនាញក្រោមឱវាទ កសហវ ។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៤ និង ប្រចាំឆ្នាំ ២០១៦ និង បញ្ហាផ្សេងៗមួយចំនួនទៀត ។

READ MORE

20

Feb, 2017

ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំលើកទី ១ របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) ដឹកនាំដោយបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ FMWG កសហវ និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ កសហវ, ឯកឧត្តម អគ្គនាយករតនាគារជាតិ, ឯកឧត្តមអគ្គនាយកថវិកា, ឯកឧត្តមអគ្គនាយកលទ្ធកម្មសាធារណៈ និង សមាជិក សមាជិការបស់ក្រុមការងារ FMWG ជំហានទី ២

By: | Tags: | Comments: 0

នាថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ១០ ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំលើកទី ១ របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) ដឹកនាំដោយបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ FMWG កសហវ និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ កសហវ, ឯកឧត្តម អគ្គនាយករតនាគារជាតិ, ឯកឧត្តមអគ្គនាយកថវិកា, ឯកឧត្តមអគ្គនាយកលទ្ធកម្មសាធារណៈ និង សមាជិក សមាជិការបស់ក្រុមការងារ FMWG ជំហានទី ២ ។ នៅក្នុងកិច្ចប្រជុំនោះ បណ្ឌិត ហ៊ាន សាហ៊ីប បានណែនាំថ្នាក់ដឹកនាំ និង សមាជិក សមាជិកាទាំងអស់របស់ក្រុមការងារ FMWG ជំហានទី ២ ឱ្យខិតខំបំពេញការងារតាមតួនាទី ភារកិច្ច ជាពិសេសផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍគម្រោង FMIS ជំហានទី ២ និង TOR ដើម្បីធានាថា ជំហាននេះនឹងទទួលបានលទ្ធផលខ្ពស់គួរជាទីមោទនៈ ដូចការអនុវត្តគម្រោង FMIS ជំហានទី ១ ដែរ ។

READ MORE

20

Feb, 2017

ពិធីបើកវគ្គបណ្តុះបណ្តាលមួយស្តីពី “ថវិកាកម្មវិធី និង អង្គភាពថវិកា” ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ថវិកាកម្មវិធី និង អង្គភាពថវិកា” ជូនមន្រ្តីរាជការ និងគ្រូបង្គោល លើដំណើរការរៀបចំថវិការកម្មវិធី នៃទីស្តីការ​គណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ ដែលមានអ្នកចូលរួមប្រមាណចំនួន ២២០ នាក់ ។ ពិធីនេះបានប្រព្រឹត្ត​ទៅ​ក្រោម​​អធិបតីភាព ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ថ្នាក់នាំ​នៃ​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ។ ឯកឧត្តម ហាវ រតនៈ អគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានធ្វើ​របាយការណ៍​​​សង្ខេបលើការងារបណ្ដុះបណ្ដាលស្ដីពី ការរៀបចំថវិកាកម្មវិធី និងអង្គភាពថវិកា បានចំនួន ៧ លើក រួចមកហើយ ជូន​ដល់គ្រូបង្គោលសរុបចំនួន ៤១២ នាក់ និង មន្ត្រីជំនាញថវិកាថ្នាក់កណ្ដាលនៃក្រសួង-ស្ថាប័នទាំង ៣៦ ចំនួន ២៨០៩ រូប និង មន្ត្រីជំនាញថវិកាថ្នាក់មូលដ្ឋានប្រមាណ ១១៦៩ រូប ផងដែរ ។ ចំពោះផ្នែក អនុវត្តថវិកាកម្មវិធី​ វិញ ក្នុងក្របខណ្ឌនៃអគ្គនាយកដ្ឋានថវិកា បានផ្តល់ការបណ្តុះបណ្តាលស្តីពី នីតិវិធី​អនុវត្ត​ថវិកា​កម្មវិធី បានចំនួន ១១ លើក ជូនថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអង្គភាពថវិកានៃក្រសួងស្ថាប័ន​ថវិកា​កម្មវិធីទំាង ២៥ រួមទំាងមន្រ្តី​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានថវិកាសរុបចំនួន ១៧៦៦ រូប ដោយចូលរួមកិច្ច​សហការ​ជាមួយ​វិទ្យាស្ថានសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។​ សម្រាប់ការបណ្តុះបណ្តាលលើកទី ៨ នេះ គឺជាការ​បណ្តុះ​បណ្តាល​ដែល​បានរៀបចំឡើសម្រាប់ជូនមន្រ្តីរាជការ និង គ្រូបង្គោល លើដំណើរការរៀបចំថវិកាកម្មវិធី នៃ​ទីស្តីការ​​គណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ ចំនួនប្រមាណ ២២០នាក់ […]

READ MORE

16

Feb, 2017

បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការទទួលបន្ទុកដឹកនាំការងារកសាង និង អភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្តីព្រាងផែនការយុទ្ធសាស្រ្តស្តីពីការកសាង និង អភិវឌ្ឍសមត្ថភាពសម្រាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”

By: | Tags: | Comments: 0

នាថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៣ រសៀល នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការទទួលបន្ទុកដឹកនាំការងារកសាង និង អភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្តីព្រាងផែនការយុទ្ធសាស្រ្តស្តីពីការកសាង និង អភិវឌ្ឍសមត្ថភាពសម្រាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ដែលត្រូវបានសិក្សា និង រៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ​វត្ថុ និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ កសហវ ផ្ទាល់, តំណាងអគ្គលេខាធិការដ្ឋាន អ.គ.ហ, តំណាងគ្រប់អគ្គនាយកដ្ឋាន និង តំណាងអគ្គាធិការដ្ឋាន ក្រោមឱវាទ កសហវ ។ ជារួម អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនេះ និង បានផ្តល់ធាតុចូលបន្ថែមមួយចំនួនទៀត ដើម្បីឱ្យសេចក្តីព្រាងនេះកាន់តែមានសង្គតិភាព និង គ្រប់ជ្រុងជ្រោយ ។ ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សា និង សម្រេចទៅលើសំណើមួយចំនួនដែលទទួលបាននៅក្នុងកិច្ចប្រជុំ និង សម្រេចទុកពេលឱ្យអគ្គលេខាធិការដ្ឋាន, គ្រប់អគ្គនាយកដ្ឋាន និង អគ្គាធិការដ្ឋាន ផ្តល់ធាតុចូលបន្ថែមជាលាយលក្ខណ៍អក្សរ ប្រសិនបើមាន និង បញ្ជូនមកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និង កែលម្អតាមការចាំបាច់ ។ At 3:00PM on 16 February 2017 at the Ministry of Economy and Finance, Dr. HEAN Sahib, Secretary of State in charge of leading the capacity building and development for […]

READ MORE

16

Feb, 2017

បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការទទួលបន្ទុកដឹកនាំការងារកសាងសមត្ថភាពមន្ត្រីរាជការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF)

By: | Tags: | Comments: 0

នាថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៩ ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការទទួលបន្ទុកដឹកនាំការងារកសាងសមត្ថភាពមន្ត្រីរាជការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) ។ គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីតម្រូវការជំនួយបច្ចេកទេសសម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសធារណៈ ពិសេសការអនុវត្តគម្រោង FMIS ជំហានទី ២ តាមរយៈការអភិវឌ្ឍសមត្ថភាព ។

READ MORE

15

Feb, 2017

ក្រុមការងារ វសហ ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ

By: | Tags: | Comments: 0

នាថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៣ និង​ ៣០ នាទីរសៀល នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារ វសហ ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដឹកនាំដោយលោក David Cowen ប្រធានការិយាល័យជំនួយបច្ចេកទេសរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំទីក្រុងបាងកក ប្រទេសថៃឡងដ៍ ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីតម្រូវការជំនួយបច្ចេកទេសសម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសធារណៈ តាមរយៈការអភិវឌ្ឍសមត្ថភាព ។ ក្រុមការងារបេសកកម្មបានទទួលស្គាល់អំពីសារសំខាន់នៃការបណ្តុះបណ្តាល និង តួនាទីរបស់ វសហ និង សន្យាពិនិត្យមើលលទ្ធភាពផ្តល់ការគាំទ្រដល់ វសហ ដើម្បីចូលរួមចំណែកក្នុងការកែទម្រង់ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ និង ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ២ របស់ កសហវ ។

READ MORE

14

Feb, 2017

9

Feb, 2017

ឯកឧត្តម អិន អេម នាយកវិទ្យាស្ថាន បានជួបពិភាក្សាការងារជាមួយនឹងក្រុមបេសកកម្មវាយតម្លៃឯករាជ្យរបស់ធនាគារពិភពលោក

By: | Tags: | Comments: 0

នាថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៤ និង ៣០ នាទីរសៀល នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អិន​ អេម នាយកវិទ្យាស្ថាន បានជួបពិភាក្សាការងារជាមួយនឹងក្រុមបេសកកម្មវាយតម្លៃឯករាជ្យរបស់ធនាគារពិភពលោកគឺបណ្ឌិត Tony Bennett និង លោក Frans E. Ronsholt ។ គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីស្វែងយល់អំពីវឌ្ឍនភាព និង បញ្ហាប្រឈមនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ពិនិត្យអំពីស្ថានភាពនៃផែនការសកម្មភាពរួម ដំណាក់កាលទី ៣ ។ ជារួម ក្រុមវាយតម្លៃឯករាជ្យទទួលស្គាល់អំពីសារសំខាន់នៃការងារបណ្តុះបណ្តាល និង តួនាទីរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គ្រប់ដំណាក់កាល ។   At 4:30PM on 9 February 2017 at the Economics and Finance Institute, Mr. IN Em met with the World Bank Mission Team, Dr. Tony Bennett and Mr. Frans E. Ronsholt. The main objectives of the meeting are to study the progress and challenges that EFI has been facing […]

READ MORE