24

Dec, 2018

វគ្គបណ្តុះបណ្តាលស្តីពី “ការបញ្រ្ជាបការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ជូនដល់មន្ត្រីរាជការចំនួន ៦០ នាក់ មកពីអាជ្ញាធរសវនកម្មជាតិ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃ ២ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការបញ្រ្ជាបការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ជូនដល់មន្ត្រីរាជការចំនួន ៦០ នាក់ មកពីអាជ្ញាធរសវនកម្មជាតិ ។ វគ្គបណ្តុះបណ្តាលនេះ បានសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អាជ្ញាធរសវនកម្មជាតិ ក្នុងគោលបំណងពង្រឹងសមត្ថភាព និង ការយល់ដឹងបន្ថែម  ពាក់ព័ន្ធនឹងវិធាន និង និតិវិធីនៃការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជូនសិក្ខាកាមគោលដៅ ដែលជាមន្ត្រីរាជការនៃអាជ្ញាធរសវនកម្មជាតិ សម្រាប់ត្រៀមអនុវត្តការងារសវនកម្មដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ និង សំដៅជំរុញការចូលរួមអនុវត្ត​ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យប្រព្រឹត្តទៅសម្រេចគោលដៅតាមការគ្រោងទុក ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខា-​ធិការ​​ ​នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អាជ្ញាធរសវនកម្មជាតិជាច្រើនរូបទៀត ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសា-ធារណៈ គឺជាកម្មវិធីកែទម្រង់ស្នូលមួយនៃកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងអភិបាលកិច្ច និង ធានាប្រសិទ្ធភាពនៃការអនុវត្តថវិកាជាតិ, ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចឱ្យប្រកបដោយបរិយាប័ន្ន ដូចបានកំណត់ក្នុងយុទ្ធសាស្រ្ត​ចតុកោណ និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ។ ជារួម, កម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈមានគោលដៅកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើលទ្ធផល/សមិទ្ធកម្ម​ និង    វិមជ្ឈការ ស្របតាមស្តង់ដារអន្តរជាតិ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នការអនុវត្តកម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅក្នុងដំណាក់កាលទី​ ៣ ក្នុងគោលដៅបង្កើន “ការផ្សារភ្ជាប់​ថវិកាទៅនឹងគោលនយោបាយ”  ដែល​គ្រោងនឹងបញ្ចប់នៅឆ្នាំ […]

READ MORE

13

Dec, 2018

កិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្តីការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០, ក្នុងកម្រិតថ្នាក់ដឹកនាំគោលនយោបាយ និងថ្នាក់ដឹកនាំបច្ចេកទេស តំណាងក្រសួង-ស្ថាប័នទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ   ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការ កបស និងជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ គោលបំណងសំខាន់នៃការប្រជុំពិគ្រោះយោបល់នេះ សំដៅពិនិត្យ និងសម្រួចឱ្យបានកាន់តែល្អប្រសើរលើឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដែលក្រុមការងារនៃ កបស បានរៀបចំសេចក្តីព្រាងរួចរាល់ និងបានដាក់ឆ្លងការពិគ្រោះយោបល់ចំនួន ២ លើកជាមួយរាជបណ្ឌិតសភាកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ម្តងរួចទៅហើយ។ គោលបំណងយុទ្ធសាស្ត្រនៃការរៀបចំឯកសារចក្ខុវិស័យជាតិនេះ ផ្តោតសំខាន់លើការក្តាប់យកមកវិញនូវមោទនភាពជាតិដែលធ្លាប់រុងរឿងពីអតីតកាល ជាមួយនឹងការកសាងជាតិទំនើបមួយដ៏រស់រវើក; ជារដ្ឋរឹងមាំ ប្រជាធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ហើយមានកិត្យានុភាពខ្ពស់ត្រដែត; ស្មើភាពនិងស្មើសិទ្ធិលើឆាកអន្តរជាតិ; ជាប្រទេសមានចំណូលខ្ពស់; មានសេដ្ឋកិច្ចធន់មាំ ប្រកបដោយចីរភាពនិងបរិយាប័ន្ន; ជាប្រទេសដែលប្រជាជនរស់នៅក្នុងសុខសន្តិភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល មានកម្រិតជីវភាពខ្ពស់សមរម្យ និងមានចំណេះដឹងខ្ពស់ប្រកបដោយនវានុវត្តន៍ និងសីលធម៌ប្រពៃ; ទទួលបានយុត្តិធម៌សង្គម, ស្មើសិទ្ធិនិងស្មើឱកាសក្នុងសង្គមជាតិ; ព្រមទាំងមានអត្តសញ្ញាណជាតិដ៏បវរ និងភាពរីកចម្រើនលូតលាស់ក្នុងសង្គម រូបវ័ន្ត និងធម្មជាតិ ប្រកបដោយសុខដុមរម្យនា,វប្បធម៌សម្បូរបែប និងសង្គមបរិយាប័ន្ន។

READ MORE

13

Dec, 2018

វគ្គបណ្តុះបណ្តាលជាស៊េរី​លើជំនាញស្ដីពី នីតិវិធីនៃការអនុវត្ត​លទ្ធ​កម្ម​សាធារណៈ, គណនេយ្យសាធារណៈ និង ការ​រៀប​ចំ​​​​​របាយការណ៍​ហិរញ្ញវត្ថុ​របស់​អង្គភាព​ថវិកា ជូនមន្ត្រី​រា​ជការគោល​ដៅ​របស់​អគ្គលេខាធិការដ្ឋាន និង អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្

By: | Tags: | Comments: 0

នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ​រេស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ, ​វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំ​​បើក​វគ្គបណ្តុះបណ្តាលជាស៊េរី​លើជំនាញស្ដីពី នីតិវិធីនៃការអនុវត្ត​លទ្ធ​កម្ម​សាធារណៈ, គណនេយ្យសាធារណៈ និង ការ​រៀប​ចំ​​​​​របាយការណ៍​ហិរញ្ញវត្ថុ​របស់​អង្គភាព​ថវិកា ជូនមន្ត្រី​រា​ជការគោល​ដៅ​របស់​អគ្គលេខាធិការដ្ឋាន និង អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសិក្ខាកាមចំនួន ៦០ នាក់ នៅក្នុង​ជំនាញនីមួយៗ​ ដើម្បី​រួមចំណែកចូលរួម​អនុវត្ត​​ការ​កែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ ឱ្យ​សម្រេច​បាន​ជោគជ័យ​​ប្រកប​ដោយ​ប្រសិទ្ធភាព ។ វគ្គបណ្ដុះបណ្ដាលលើជំនាញទាំងបីវគ្គនេះ ត្រូវបានសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋាន​​លទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​​ប្រព្រឹត្ត​ទៅ​តាម​កាលបរិច្ឆេទដូចខាងក្រោម ៖ វគ្គទី១ : ជំនាញស្ដីពី នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ នាថ្ងៃទី ១៣-១៤ ខែ ធ្នូ ឆ្នាំ ២០១៨ ។ វគ្គទី២ : ជំនាញស្ដីពី គណនេយ្យសាធារណៈ នាថ្ងៃទី ១៧-១៨ ខែ ធ្នូ ឆ្នាំ ២០១៨ ។ វគ្គទី៣ : ជំនាញស្ដីពី ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពថវិកា នាថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៨ ។

READ MORE

13

Dec, 2018

សិក្ខាសាលាផ្សព្វផ្សាយ “កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម”

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល, រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានការពាក់ព័ន្ធកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងគ្រប់តំណាងអង្គភាពថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ការរៀបចំកម្រងសម្រង់នេះ គឺជាផ្នែកមួយ ដើម្បីជំរុញឱ្យការគ្រប់គ្រង និងការប្រកបអាជីវកម្មក្នុងវិស័យឯកជន ចូលរួមជំរុញកំណើនសេដ្ឋកិច្ច,ហេតុនេះ កាតព្វកិច្ចគណនេយ្យនិងការធ្វើសវនកម្ម ត្រូវតែអនុវត្តយ៉ាងខ្ជាប់ខ្ជួន ព្រោះថាការអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្មបានត្រឹមត្រូវ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុននិងសហគ្រាស ជាអាទិ៍ ការផ្តល់នូវព័ត៌មានហិរញ្ញវត្ថុប្រកបដោយភាពគ្រប់ជ្រុងជ្រោយនិងសុក្រឹតភាព សម្រាប់ការសម្រេចចិត្តពាក់ព័ន្ធការប្រកបអាជីវកម្ម ព្រមទាំងធានាបាននូវអនុលោមភាពពេញលេញជាមួយបទប្បញ្ញត្តិច្បាប់ ជាពិសេសក្នុងវិស័យមូលបត្រ ធានារ៉ាប់រង ធនាគារ និងសារពើពន្ធ។ កាតព្វកិច្ចគណនេយ្យនិងការធ្វើសវនកម្មខាងលើ អាចអនុវត្តប្រកបដោយប្រសិទ្ធភាពបាន លុះត្រាតែត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌគតិយុត្តមួយ ប្រកបដោយនីត្យានុកូលភាព និងគតិយុត្តភាព។

READ MORE

12

Dec, 2018

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកសិក្ខាសាលាផ្សព្វផ្សាយ កម្រងសម្រង់បទប្បញ្ញត្តិច្បាប់សំខាន់ៗទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ​ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានរៀបចំកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “កម្រងសម្រង់បទប្បញ្ញត្តិច្បាប់សំខាន់ៗទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោម​អធិបតីភាព ឯក​ឧត្តម​បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេ​ខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយ​មាន​ការ​ចូលរួម​ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃក្រសួង ស្ថាប័នទាំងអស់​របស់​រាជរដ្ឋាភិបាល, រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមាន​ការពាក់ព័ន្ធកម្មវិធី​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង​គ្រប់តំណាងអង្គភាពថ្នាក់កណ្ដាល និង​​ថ្នាក់​មូលដ្ឋាន​​របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ថ្លែង​ក្នុងពិធី​នេះ ឯក​ឧត្តម​បណ្ឌិតសភាចារ្យ បាន​មាន​ប្រសាសន៍ថា នៅក្នុងការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានអនុវត្តដំណាក់កាលទី១ តាំងពីឆ្នាំ២០០៥ រហូតមកដល់ដំណាក់កាលទី៣នេះ,ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុបាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់បន្តទៀត លើការពង្រឹងនិងចូលរួមចំណែកអនុវត្តគាំទ្រ “អភិបាលកិច្ចល្អ” ដែលយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ នៅតែចារឹកទុកជាស្នូលនិងត្រូវបង្កើនល្បឿនបន្ថែមទៀត ដើម្បីសម្រេចគោលដៅយុទ្ធសាស្រ្ត កំណើន ការងារ សមធម៌ ប្រសិទ្ធភាព​​ និង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ របស់រាជរដ្ឋាភិបាល។ ការអនុវត្តយុទ្ធសាស្ដ្រចតុកោណទាំង ៣ ដំណាក់កាលកន្លងមក បានផ្ដល់ផលជាការផ្លាស់ប្ដូរស៊ីជម្រៅនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងការលើកកម្ពស់ជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង, ទាំង​ខាងសម្ភារៈនិងទាំងស្មារតី, តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព សមធម៌ បរិយា​ប័ន្ន និង​ធន់​នឹង​វិបត្តិ ដោយ​វឌ្ឍនភាពជា​ទី​មោទកៈនេះ ក៏​មិន​អាច​ខ្វះ​បាន​នូវការពង្រឹងប្រសិទ្ធភាពនៃអភិបាលកិច្ចរបស់ស្ថាប័នរដ្ឋ។ ជាមួយគ្នា​នេះ ឯក​ឧត្តម​បណ្ឌិតសភាចារ្យ ក៏​បាន​លើ​កឡើង​បន្ថែម​ថា ក្នុងនាម​​​សេនាធិការរបស់រាជរដ្ឋាភិបាល​ក្នុង​បេសកកម្ម​ដឹក​នាំ និងគ្រប់​គ្រង​ការងារ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុជាតិ,​ ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ ​មានភារកិច្ចដឹកនាំ​ការរក្សា​វិន័យ​​​ហិរញ្ញវត្ថុសាធារ​ណៈ ​និង​ការគោរពច្បាប់ហិរញ្ញវត្ថុ​ ក្នុងគោលដៅធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុ​សាធារណៈ​ទាំង​មូល​​​​ប្រកាន់​​​​​ខ្ជាប់​នូវគោលការណ៍​គ្រឹះ​​នៃអភិបាលកិច្ច​ល្អ ក្នុងវិស័យ​​ហិរញ្ញវត្ថុសាធារណៈ ស្រប​តាម​​​ច្បាប់ស្តីពីប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​។ ក្នុងន័យនេះ ដើម្បីបង្កើនល្បឿននៃអភិបាលកិច្ចល្អ ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកំពុងខិតខំបង្កើត ក៏ដូចជាធ្វើបច្ចុប្បន្នកម្មឧបករណ៍​កិច្ចការគតិយុត្ត ដើម្បីធ្វើជាឧបករណ៍ក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ប្រកបដោយប្រសិទ្ធភាព។ ជាក់ស្តែង “កម្រងសម្រង់បទប្បញ្ញត្តិច្បាប់សំខាន់ៗ​​ទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”  ដែលត្រូវបានបោះពុម្ពនៅឆ្នាំ២០១៣ កន្លងទៅ ត្រូវបានធ្វើបច្ចុប្បន្នកម្មនិងបោះពុម្ពឡើងវិញនៅឆ្នាំ២០១៨ នេះ តាមការសម្រេចដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ […]

READ MORE

29

Nov, 2018

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៃក្រសួងចំនួន ៤ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៩

By: | Tags: | Comments: 0

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែ​កត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃរាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៃ ក្រសួងចំនួន០៤ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៩ ” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមតំណាងអង្គភាពថវិកាមកពីក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងសុខាភិ-បាល និងក្រសួងមុខងារសាធារណៈ សរុបជាង ៥០ រូប ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា​​​​​​​​ ការបង្កើតឱ្យមានកម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៃ ក្រសួងចំនួន០៤ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៩”នេះឡើង គឺមានគោលបំណងផ្តល់ជូននូវការយល់ដឹង និង ទិដ្ឋភាពរួមពីអត្ថប្រយោជន៍មុខងាររបស់ប្រព័ន្ធ, ការរៀបចំឱ្យមានមន្រ្តីបង្គោលប្រចាំអង្គភាពថវិកា ដើម្បីងាយស្រួលដល់អនុវត្តគម្រោង និងការចាប់ផ្តើមអនុវត្តការងាររួមគ្នា ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យទទួលបានជោគជ័យ ។ ឯក​ឧត្តមបណ្ឌិតសភាចារ្យក៏បានគូសបញ្ជាក់ពីអត្ថប្រយោជន៍ជាច្រើនដែលក្រសួង-ស្ថាប័ននឹងទទួលបាន ពីប្រព័ន្ធ ដូចជាបង្កើនសមត្ថភាពក្នុងការតាមដានការអនុវត្តថវិកាឱ្យកាន់តែមានប្រសិទ្ធភាព និង មានលទ្ធភាពតាមដានឥណទានថវិកាតាមរយៈការទទួលបាននូវរបាយការណ៍ហិរញ្ញវត្ថុ, បង្កភាពងាយស្រួលក្នុងការអនុវត្ត គ្រប់គ្រង ស្វែងរកប្រតិបត្តិការហិរញ្ញវត្ថុ​ និង អនុវត្តចំណាត់ថ្នាក់ថវិកាទាំង ៧ ចំណាត់ថ្នាក់ ។ លើសពីនេះទៀត ប្រព័ន្ធនឹងផ្តល់លទ្ធភាពដល់ក្រសួង-ស្ថាប័នក្នុងការតាមដាននូវដំណើរការនៃការអនុវត្តថវិកាតាមរយៈលំហូរការ- ងារក្នុងប្រព័ន្ធ និងចំណេញពេលវេលា និង ធនធានផងដែរ ។ ប្រព័ន្ធក៏នឹងជួយបង្វែររបៀបនៃការអនុវត្តការងារដែលផ្តោតតែលើប្រតិបត្តការហិរញ្ញវត្ថុ […]

READ MORE

29

Nov, 2018

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្រ្តី (Asian University for Women-AUW) នៃប្រទេសបង់ក្លាដែស សម្រាប់ឆ្នាំ២០១៩

By: | Tags: | Comments: 0

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្រ្តី (Asian University for Women-AUW) នៃប្រទេសបង់ក្លាដែស សម្រាប់ឆ្នាំ២០១៩

READ MORE