8

Jun, 2018

សៀវភៅណែនាំអំពីការប្រើប្រាស់ប្រព័ន្ធចុះឈ្មោះប្រឡង ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ តាមប្រព័ន្ធអនឡាញ

By: | Tags: | Comments: 0

តំណភ្ជាប់ទៅកាន់ប្រព័ន្ធចុះឈ្មោះប្រឡងចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ តាមប្រព័ន្ធអនឡាញ https://online.tax.gov.kh:6595/gdtexam/

READ MORE

6

Jun, 2018

កិច្ចប្រជុំពិភាក្សាបន្តលើការចាប់ផ្តើមឱ្យក្រុមហ៊ុនបន្តការងារផ្គត់ផ្គង់គ្រឿងសង្ហារឹម រត់បណ្តាញខ្សែ និង បំពាក់គ្រឿងឧបករណ៍អេឡិចត្រូនិកសម្រាប់អគារសាលាខេត្ត អគារមន្ទីរ ផ្ទះមុខងារ និងផ្ទះភ្ញៀវខេត្ត និងអគារស្នាក់នៅមន្ត្រីរាជការខេត្ត ស្ថិតនៅក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិភាក្សាបន្តលើការចាប់ផ្តើមឱ្យក្រុមហ៊ុនបន្តការងារផ្គត់ផ្គង់គ្រឿងសង្ហារឹម រត់បណ្តាញខ្សែ និង បំពាក់គ្រឿងឧបករណ៍អេឡិចត្រូនិកសម្រាប់អគារសាលាខេត្ត អគារមន្ទីរ ផ្ទះមុខងារ និងផ្ទះភ្ញៀវខេត្ត និងអគារស្នាក់នៅមន្ត្រីរាជការខេត្ត ស្ថិតនៅក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលដឹកនាំសម្របសម្រួលដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ, តំណាងអគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងមន្ត្រីជំនាញពាក់ព័ន្ធ។

READ MORE

5

Jun, 2018

កិច្ចប្រជុំពិនិត្យពិភាក្សាអំពីការសិក្សានិងពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ និងការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយប្រទេសជិតខាង

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំជាមួយ​ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ អគ្គលេខាធិការដ្ឋាន​ ដើម្បីពិនិត្យពិភាក្សាអំពីការសិក្សានិងពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ និងការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយប្រទេសជិតខាង ដោយផ្តោតសំខាន់លើការផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការលើមុខជំនាញមួយចំនួន មានជាអាទិ៍ ការគ្របគ្រង, រដ្ឋបាលសាធារណៈ, គោលនយោបាយសាធារណៈ ព្រមទាំងការបណ្តុះបណ្តាលលើជំនាញបណ្ណសារផងដែរ​ ។

READ MORE

31

May, 2018

ការជួបសំណេះសំណាលជាមួយសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ “ប្រាសាទសំបូរព្រៃគុក” នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ១១ រូប

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជួបសំណេះសំណាលជាមួយសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ “ប្រាសាទសំបូរព្រៃគុក” នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ១១ រូប ដែលទើបបានបញ្ចប់ការសិក្សាពីសាលានិងត្រូវបានចាត់មកបម្រើការងារនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំ និងចែករំលែកបទពិសោធន៍ការងារល្អៗដល់សិស្សមន្ត្រីទាំងអស់ ដែលនឹងក្លាយទៅជាមន្ត្រីរាជការនៅតាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពនានាក្រោមឱវាទក្រសួង ក្រោយពីបានធ្វើការបែងចែកប៉ុស្តិ៍សម្រាប់បំពេញការងាររួច។ អនុសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ គឺមានគោលបំណងលើកទឹកចិត្តមន្ត្រីថ្មីទាំងនេះ ឱ្យខិតខំបំពេញការងារឱ្យបានកាន់តែល្អប្រសើរ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ សំដៅគាំទ្រដល់ការអនុវត្តគោលបំណងគោលនយោបាយរបស់ក្រសួងឱ្យសម្រេចបានជោគជ័យ ។

READ MORE

30

May, 2018

កិច្ចប្រជុំពិភាក្សាពីការរៀបចំផែនការថវិកា និង ក្រុមការងារផ្ទៃក្នុងសម្រាប់ទ្រទ្រង់ក្នុងការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានរៀបចំកិច្ចប្រជុំពិភាក្សាពីការរៀបចំផែនការថវិកា និង ក្រុមការងារផ្ទៃក្នុងសម្រាប់ទ្រទ្រង់ក្នុងការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ និងតំណាងថ្នាក់ដឹកនាំពីអង្គភាពពាក់ព័ន្ធ ។ កិច្ចប្រជុំនេះ មានគោលបំណងចម្បង ដើម្បីពិភាក្សាលើការរៀបចំផែនការថវិកា, នីតិវិធីអនុវត្តថវិកា និង ការរៀបចំក្រុមការងារផ្ទៃក្នុងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការរៀបចំក្រុមការងារមួយមានសមាភាពដែលមានសមត្ថកិច្ច និង ជំនាញក្នុងការអនុវត្តនីតិវិធីហិរញ្ញវត្ថុ ។ បន្ថែមពីនេះទៀត កិច្ចប្រជុំបានពិភាក្សាពីការងាររៀបចំគម្រោងចំណាយដែលគាំទ្រនឹងផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ឱ្យទទួលបានជោគជ័យ ។

READ MORE

28

May, 2018

កិច្ចប្រជុំពិភាក្សាអំពីការផ្តល់ការលើកទឹកចិត្តចំពោះគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការផ្តល់ការលើកទឹកចិត្តចំពោះគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ និងសមាជិកសមាជិកានៃក្រុមការងារ ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើលក្ខខណ្ឌនៃការផ្តល់ការលើកទឹកចិត្តចំពោះគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយជាគម្រោងដែលនាំមកនូវបច្ចេកវិទ្យាថ្មីៗ និង មានការយកចិត្តទុកដាក់ខ្ពស់ទៅលើសុខមាលភាព និង មានកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់និយោជិត និង កម្មករ ។ កិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការជំរុញការវិនិយោគ ពិសេសចំពោះគម្រោងពង្រីកផលិតកម្ម ដែលត្រូវមានការគ្រប់គ្រងឱ្យបានសមស្រប និង ដោយមានការគិតគូរឱ្យបានច្បាស់លាស់អំពីតុល្យភាពនៃការជំរុញកំណើនសេដ្ឋកិច្ច, ការវិនិយោគ និង ការប្រមូលចំណូល ។

READ MORE

6

Apr, 2018

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ ពិនិត្យនិងពិភាក្សា លើរបៀបវារៈសំខាន់ៗចំនួន ០២ គឺ៖ ១. ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារសេចក្តីព្រាងចក្ខុវិស័យកម្ពុជា ២០៥០ ដែលត្រៀមនឹងរៀបចំជាមួយរាជបណ្ឌិត្យសភាកម្ពុជា, សហភាពសហព័ន្ធយុវជនកម្ពុជា,ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, វិស័យឯកជន និងសិស្សនិស្សិត នាពេលដ៏ខ្លីខាងមុខ មុននឹងដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យនិងអនុម័ត​ ។ ២. ការពិនិត្យសេចក្តីព្រាងឯកសារគោលនយោបាយនិងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល សម្រាប់អាណត្តិក្រោយ ដែលជាឯកសារមគ្គទ្ទេសក៍ ប្រកបដោយភាពត្រឹមត្រូវ និងប្រាកដនិយម និងគោរពប្រតិបត្តិតាមអភិក្រមការងារដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយសមធម៌ ចីរភាព និងបរិយាប័ន្ន​ ។  

READ MORE

5

Apr, 2018

កិច្ចប្រជុំក្រុមការងារ “ច្រកចេញចូលតែមួយ” ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំប្រជុំក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើការអនុវត្តអាករពិសេសលើមុខទំនិញជាផលិតផលស៊ីម៉ង់ត៍ដែលផលិតក្នុងស្រុក ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងសមាជិកក្រុមការងារ ។

READ MORE

2

Apr, 2018

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មី” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុចំនួន ២០៥ នាក់ របស់គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មីនៅឆ្នាំ២០១៨

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៨ នៅសណ្ឋាគារភ្នំពេញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មី” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុចំនួន ២០៥ នាក់ របស់គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មីនៅឆ្នាំ២០១៨។ ពិធីបើកវគ្គបណ្តុះបណ្តាលដែលត្រូវដំណើរការ រយៈពេល ៣ ថ្ងៃនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានគោលបំណងរួមចំណែកពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹង សម្រាប់អនុវត្តការកែទម្រង់គ្រឹះស្ថានសាធារណៈរដ្ឋបាល និង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព ។

READ MORE