31

May, 2018

ការជួបសំណេះសំណាលជាមួយសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ “ប្រាសាទសំបូរព្រៃគុក” នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ១១ រូប

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជួបសំណេះសំណាលជាមួយសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ “ប្រាសាទសំបូរព្រៃគុក” នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ១១ រូប ដែលទើបបានបញ្ចប់ការសិក្សាពីសាលានិងត្រូវបានចាត់មកបម្រើការងារនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំ និងចែករំលែកបទពិសោធន៍ការងារល្អៗដល់សិស្សមន្ត្រីទាំងអស់ ដែលនឹងក្លាយទៅជាមន្ត្រីរាជការនៅតាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពនានាក្រោមឱវាទក្រសួង ក្រោយពីបានធ្វើការបែងចែកប៉ុស្តិ៍សម្រាប់បំពេញការងាររួច។ អនុសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ គឺមានគោលបំណងលើកទឹកចិត្តមន្ត្រីថ្មីទាំងនេះ ឱ្យខិតខំបំពេញការងារឱ្យបានកាន់តែល្អប្រសើរ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ សំដៅគាំទ្រដល់ការអនុវត្តគោលបំណងគោលនយោបាយរបស់ក្រសួងឱ្យសម្រេចបានជោគជ័យ ។

READ MORE

30

May, 2018

កិច្ចប្រជុំពិភាក្សាពីការរៀបចំផែនការថវិកា និង ក្រុមការងារផ្ទៃក្នុងសម្រាប់ទ្រទ្រង់ក្នុងការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានរៀបចំកិច្ចប្រជុំពិភាក្សាពីការរៀបចំផែនការថវិកា និង ក្រុមការងារផ្ទៃក្នុងសម្រាប់ទ្រទ្រង់ក្នុងការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ និងតំណាងថ្នាក់ដឹកនាំពីអង្គភាពពាក់ព័ន្ធ ។ កិច្ចប្រជុំនេះ មានគោលបំណងចម្បង ដើម្បីពិភាក្សាលើការរៀបចំផែនការថវិកា, នីតិវិធីអនុវត្តថវិកា និង ការរៀបចំក្រុមការងារផ្ទៃក្នុងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការរៀបចំក្រុមការងារមួយមានសមាភាពដែលមានសមត្ថកិច្ច និង ជំនាញក្នុងការអនុវត្តនីតិវិធីហិរញ្ញវត្ថុ ។ បន្ថែមពីនេះទៀត កិច្ចប្រជុំបានពិភាក្សាពីការងាររៀបចំគម្រោងចំណាយដែលគាំទ្រនឹងផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ឱ្យទទួលបានជោគជ័យ ។

READ MORE

28

May, 2018

កិច្ចប្រជុំពិភាក្សាអំពីការផ្តល់ការលើកទឹកចិត្តចំពោះគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការផ្តល់ការលើកទឹកចិត្តចំពោះគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ និងសមាជិកសមាជិកានៃក្រុមការងារ ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើលក្ខខណ្ឌនៃការផ្តល់ការលើកទឹកចិត្តចំពោះគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយជាគម្រោងដែលនាំមកនូវបច្ចេកវិទ្យាថ្មីៗ និង មានការយកចិត្តទុកដាក់ខ្ពស់ទៅលើសុខមាលភាព និង មានកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់និយោជិត និង កម្មករ ។ កិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការជំរុញការវិនិយោគ ពិសេសចំពោះគម្រោងពង្រីកផលិតកម្ម ដែលត្រូវមានការគ្រប់គ្រងឱ្យបានសមស្រប និង ដោយមានការគិតគូរឱ្យបានច្បាស់លាស់អំពីតុល្យភាពនៃការជំរុញកំណើនសេដ្ឋកិច្ច, ការវិនិយោគ និង ការប្រមូលចំណូល ។

READ MORE

6

Apr, 2018

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ ពិនិត្យនិងពិភាក្សា លើរបៀបវារៈសំខាន់ៗចំនួន ០២ គឺ៖ ១. ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារសេចក្តីព្រាងចក្ខុវិស័យកម្ពុជា ២០៥០ ដែលត្រៀមនឹងរៀបចំជាមួយរាជបណ្ឌិត្យសភាកម្ពុជា, សហភាពសហព័ន្ធយុវជនកម្ពុជា,ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, វិស័យឯកជន និងសិស្សនិស្សិត នាពេលដ៏ខ្លីខាងមុខ មុននឹងដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យនិងអនុម័ត​ ។ ២. ការពិនិត្យសេចក្តីព្រាងឯកសារគោលនយោបាយនិងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល សម្រាប់អាណត្តិក្រោយ ដែលជាឯកសារមគ្គទ្ទេសក៍ ប្រកបដោយភាពត្រឹមត្រូវ និងប្រាកដនិយម និងគោរពប្រតិបត្តិតាមអភិក្រមការងារដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយសមធម៌ ចីរភាព និងបរិយាប័ន្ន​ ។  

READ MORE

5

Apr, 2018

កិច្ចប្រជុំក្រុមការងារ “ច្រកចេញចូលតែមួយ” ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំប្រជុំក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើការអនុវត្តអាករពិសេសលើមុខទំនិញជាផលិតផលស៊ីម៉ង់ត៍ដែលផលិតក្នុងស្រុក ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងសមាជិកក្រុមការងារ ។

READ MORE

2

Apr, 2018

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មី” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុចំនួន ២០៥ នាក់ របស់គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មីនៅឆ្នាំ២០១៨

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៨ នៅសណ្ឋាគារភ្នំពេញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មី” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុចំនួន ២០៥ នាក់ របស់គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មីនៅឆ្នាំ២០១៨។ ពិធីបើកវគ្គបណ្តុះបណ្តាលដែលត្រូវដំណើរការ រយៈពេល ៣ ថ្ងៃនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានគោលបំណងរួមចំណែកពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹង សម្រាប់អនុវត្តការកែទម្រង់គ្រឹះស្ថានសាធារណៈរដ្ឋបាល និង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព ។

READ MORE

26

Mar, 2018

កម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័នទាំង ១០ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៨”

By: | Tags: | Comments: 0

នាព្រឹក​ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ នៅសណ្ឋាគារ​ភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័នទាំង ១០ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៨”ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពី​សំណាក់​ឯក​ឧត្តម​ លោក​ជំទាវ​ អនុរដ្ឋលេខាធិការ និង​ថ្នាក់​ដឹក​នាំ​ មន្ត្រី​រាជការ ​នៃ​អគ្គ​នាយកដ្ឋាន​និង​អង្គភាព​ជំនាញ ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រម​ទាំង​ថ្នាក់ដឹកនាំ និង សមាជិកនៃក្រុមការងារអនុវត្តគម្រោង FMIS នៃក្រសួង-ស្ថាប័នទាំង១០ ហៅកាត់ថា “FIWG”។ ការបង្កើតកម្មវីធី​​បញ្ជ្រាប​ការ​យល់​ដឹង​នា​ថ្ងៃនេះ មានគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ ១. ​គាំទ្រក្រសួង-ស្ថាប័ន បានស្វែងយល់កាន់តែច្បាស់លើទិដ្ឋភាពរួមរ​បស់ប្រព័ន្ធ FMIS និង ​​មុខងារនីមួយៗ ដែលបាននិងកំពុងដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន ហើយនឹងត្រូវបន្តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន ១០ បន្ថែមទៀត នៅដើមឆ្នាំ ២០១៩ ។ ២. បញ្រ្ជាបការយល់ដឹងស៊ីជម្រៅអំពីនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS​ នៃមុខងារនីមួយៗ ដែលក្រសួង-ស្ថាប័ន ត្រូវជ្រាប និងស្វែងយល់ឱ្យបានច្បាស់ ដើម្បីត្រៀមលក្ខណៈក្នុងការសហការជាមួយក្រុមការងារនាពេលដ៏ខ្លីខាងមុខនេះ ។ ៣. បំផុសឱ្យមានការគិតគូរស៊ីជម្រៅលើការរៀបចំកំណត់អត្តសញ្ញាណ, តួនាទី និង ភារកិច្ច រួមទាំងការគូសព្រាងប្លង់ទីតាំងរបស់មន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS តាមក្រសួង-ស្ថាប័ននីមួយៗ ក៏ដូចជាការគិតគូរអំពីបញ្ហាប្រឈម និងសំណូមពរនានាដើម្បីជាធាតុចូលសម្រាប់ក្រុមការងារយកមកគិតគូរ និងវិភាគកាន់តែច្បាស់​លាស់ក្នុងការត្រៀមចុះបំពេញការងារតាមផ្នែកនិងសកម្មភាពនីមួយៗឱ្យបានសមស្របនិងគ្រប់ជ្រុងជ្រោយ​ ។

READ MORE

20

Mar, 2018

កិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីការរៀបចំកសាងប្រព័ន្ធរៀបចំផែនការថវិកា, ប្រព័ន្ធរាយការណ៍សមិទ្ធកម្ម និងប្រព័ន្ធបូកសរុបគម្រោងថវិកាប្រចាំឆ្នាំ សម្រាប់ប្រើប្រាស់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីការរៀបចំកសាងប្រព័ន្ធរៀបចំផែនការថវិកា, ប្រព័ន្ធរាយការណ៍សមិទ្ធកម្ម និងប្រព័ន្ធបូកសរុបគម្រោងថវិកាប្រចាំឆ្នាំ សម្រាប់ប្រើប្រាស់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលដៅធានាសង្គតិភាពនៃការអនុវត្តមុខងារភារកិច្ច ក៏ដូចជារៀបចំប្រព័ន្ធទាំងនេះ ឱ្យបានសមស្របតាមតម្រូវការរួម ក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ ។  

READ MORE

14

Mar, 2018

កិច្ចប្រជុំពិនិត្យពិភាក្សារកធាតុចូលលើតម្រូវការជាក់ស្តែងរបស់អគ្គនាយកដ្ឋាន និងអង្គភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងផែនការអនុវត្តទៅថ្ងៃអនាគតសម្រាប់ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់រួម (Intranet) ប្រើប្រាស់ផ្ទៃក្នុង

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារកធាតុចូលលើតម្រូវការជាក់ស្តែងរបស់អគ្គនាយកដ្ឋាន និងអង្គភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងផែនការអនុវត្តទៅថ្ងៃអនាគតសម្រាប់ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់រួម (Intranet) ប្រើប្រាស់ផ្ទៃក្នុងដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍនវិស័យបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង ដើម្បីសិក្សា និងវិភាគផលចំណេញខាតនៃការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍​ ។

READ MORE