By: efiadm | Tags: | Comments:
0
នាល្ងាចថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៧ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជូនដំណើរមាតុភូមិនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដឹកនាំដោយ ឯកឧត្តម Somdy Duangdy ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដោយអញ្ជើញចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់រដ្ឋធានីវៀងច័ន្ទ នៅវេលាម៉ោង ១៧ : ៥០ នាទី បន្ទាប់ពីគណៈប្រតិភូបានមកបំពេញទស្សនកិច្ចសិក្សាផ្លូវរដ្ឋ ដើម្បីស្វែងយល់ ពិគ្រោះយោបល់ និង ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើការងារគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា តាំងពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៧ មក។ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ០៤ ថ្ងៃនេះ គណៈប្រតិភូឡាវបានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ភាគីកម្ពុជា និងបានបង្ហាញនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្ស ចំពោះការសម្រេចបានជោគជ័យយ៉ាងត្រចេះត្រចង់ និង ទទួលបានបទពិសោធន៍ល្អៗពីកម្ពុជា ដូចការគ្រោងទុក ក្នុងដំណើរបំពេញបេសកកម្ម នាឱកាសនេះ។ ទន្ទឹមនេះ គណៈប្រតិភូឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ដែលយកចិត្តទុកដាក់ លើការផ្លាស់ប្តូរយោបល់ ចែករំលែកចំណេះដឹង និងបទពិសោធន៍នៃដំណើរវិវត្តជាវិជ្ជមានជាច្រើន ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈកម្ពុជា រួមមាន គោលនយោបាយគ្រប់គ្រងសេដ្ឋកិច្ច និងការអភិវឌ្ឍហិរញ្ញវត្ថុ, គោលនយោបាយរៀបចំថវិកា, ការគ្រប់គ្រងបំណុលសាធារណៈ, ការកែទម្រង់ប្រព័ន្ធគយ និងរដ្ឋាករ,ការកែទម្រង់រតនាគារជាតិ និងគោលនយោបាយសារពើពន្ធ និងការកែទម្រង់ពន្ធដារ ជាដើម ហើយនេះគឺជាគោលបំណងចម្បងរបស់មិត្តឡាវនៅក្នុងបេសកកម្មលើកនេះ។លើសពីនេះទៅទៀត ទស្សនកិច្ចពេលនេះនឹងរួមចំណែកយ៉ាងធំធេង ដល់ការពង្រឹង និង ពង្រីកចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ជាពិសេស រវាងក្រសួងហិរញ្ញវត្ថុឡាវ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា។ តាមរយៈការសម្រេចបានលទ្ធផលផ្លែផ្កាទាំងនេះ គណៈប្រតិភូឡាវបានបញ្ជាក់បន្ថែមថា នៅក្នុងខែ សីហា ឆ្នាំ ២០១៧ […]
READ MORE