25

May, 2017

ពិធីបិទវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការស្ដីពី វិធាននិងបទប្បញតិ្តសី្តពីលទ្ធកម្មសាធារណៈ ជូនគណៈកម្មាធិការលទ្ធកម្ម និង អង្គភាពលទ្ធកម្មរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីវ សុវណ្ណ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ មានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី វិធាននិងបទប្បញតិ្តសី្តពីលទ្ធកម្មសាធារណៈ ជូនគណៈកម្មាធិការលទ្ធកម្ម និង អង្គភាពលទ្ធកម្មរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីវ សុវណ្ណ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់មកក៏មានពិធីចែកវិញ្ញាបនបត្រជូនសិក្ខាកាមចំនួន ២០៦ នាក់ មកពីខេត្តចំនួន ១៣ គឺខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តប៉ៃលិន, ខេត្តឧត្តរមានជ័យ, ខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម និង ខេត្តកំពង់ធំ ក្នុងគោលដៅពង្រឹងពង្រីកសមត្ថភាព និងធ្វើបច្ចុប្បន្នកម្មចំណេះដឹង និង ជំនាញ ដើម្បីអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និង តម្លាភាពសម្រាប់លារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។  ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

READ MORE

24

May, 2017

កិច្ចប្រជុំស្ដីពី “ការពិនិត្យ និង ពិភាក្សាលើតម្រូវការបច្ចេកទេស និង លក្ខខណ្ឌពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមប្រកាសដាក់ឱ្យដេញថ្លៃលើឧបករណ៍ និង សម្ភារៈបច្ចេកវិទ្យាព័ត៌មាន សម្រាប់ផ្គត់ផ្គង់ដល់ការអនុវត្តគម្រោង FMIS ជំហានទី២ ”

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី “ការពិនិត្យ និង ពិភាក្សាលើតម្រូវការបច្ចេកទេស និង លក្ខខណ្ឌពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមប្រកាសដាក់ឱ្យដេញថ្លៃលើឧបករណ៍ និង សម្ភារៈបច្ចេកវិទ្យាព័ត៌មាន សម្រាប់ផ្គត់ផ្គង់ដល់ការអនុវត្តគម្រោង FMIS ជំហានទី២ ” ដែលមានការចូលរួមពីតំណាងគ្រប់អគ្គនាយកដ្ឋានពាក់ព័ន្ធ និង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយសមាជិកក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

READ MORE

23

May, 2017

ពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្ដីពីវិធាន និង បទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ ជូនមន្រ្តីនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មនៃរដ្ឋបាលក្រុង ស្រុក ចំនួន ២០០ នាក់ នៃខេត្តចំនួន ១៣

By: | Tags: | Comments: 0

នៅថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្តយុទ្ធនាការបណ្តុះបណ្តាល​ និងវិក្រឹតការ​លើ​ជំនាញ “វិធាននិងបទប្បញ្ញត្តិ​ស្ដីពី​លទ្ធ​ក​ម្ម​សា​ធារណៈ” ជូនមន្រ្តីនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម​នៃ​រដ្ឋបា​លក្រុង ស្រុក ចំនួន ២០០ នាក់ នៃខេត្តចំនួន ១៣ គឺខេត្ត​បាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តប៉ៃលិន, ខេត្ត ឧត្តរមានជ័យ, ខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ, ខេត្តត្បូង ឃ្មុំ, ខេត្តកំពង់ចាម និង ខេត្តកំពង់ធំ ក្នុងគោលដៅ​ពង្រឹង​ពង្រីក​​សមត្ថភាព និងធ្វើបច្ចុប្បន្នកម្មចំណេះដឹង​ និង ជំនាញ ដើម្បីអនុវត្ត​ការកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅក្នុង​ដំណាក់​​​កាល​ទី ៣ ឱ្យ​សម្រេ​ចបាន​ជោគ​​ជ័យ​​ប្រក​ប​ដោ​យ​​ប្រសិទ្ធ​ភាព​ និង តម្លាភាព​សម្រាប់​លារអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចជាតិ ។ ពិធីបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការនេះ ប្រព្រឹត្តទៅក្រោម​អធិ​បតី​ភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និងហរិញ្ញវត្ថុ និង ក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង អគ្គនាយ​កដ្ឋាន​លទ្ធ​កម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋា​គារ​ភ្នំពេញ​​ ។ វគ្គបណ្តុះ​បណ្តាលនិងវិក្រឹតការ​នេះ មានរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី​ ២៣ ដល់ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កិច្ចលទ្ធកម្មសាធារណៈត្រូវបានដាក់ឱ្យ​អនុវត្តនៅរដ្ឋបាលក្រុង ស្រុក នៅឆ្នាំ ២០១៣ តាមរយៈប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ដោយបានកំណត់អំពីនីតិវិធីនៃការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការលទ្ធកម្ម និង អង្គភាពលទ្ធកម្មរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក […]

READ MORE

16

May, 2017

មន្រ្តីក្រុមលទ្ធកម្មថ្នាក់មូលដ្ឋាន ២៥០នាក់ មកពីក្រសួងស្ថាប័ន៥ ទទួលការបណ្តុះបណ្តាល និងវិក្រឹតការលើជំនាញលទ្ធកម្មសាធារណៈ

By: | Tags: | Comments: 0

នៅថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តបើកវគ្គបណ្តុះបណ្តាល​និងវិក្រឹតការ​លើ​ជំនាញ “វិធាននិងបទប្បញ្ញត្តិ​ស្ដីពី​លទ្ធ​ក​ម្ម​សា​ធារណៈ” ជូនមន្រ្តីក្រុមលទ្ធកម្មចំនួន ២៥០ នាក់​របស់អង្គភាពថវិកា​ថ្នាក់​​មូលដ្ឋាន​ នៃមន្ទីរ អង្គភាពជំនាញ​ពីរាជធានី ខេត្ត ក្រោមឱវាទក្រសួងកិច្ចការនារី, ក្រសួងយុត្តិធម៌, ក្រសួង​អភិវឌ្ឍន៍​ជនបទ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលដៅ​ពង្រឹង​ពង្រីក​​សមត្ថភាព និងធ្វើបច្ចុប្បន្នកម្មចំណេះដឹង​ ចំណេះធ្វើ និងជំនាញ ដើម្បីអនុវត្ត​ការកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅក្នុង​ដំណាក់​​​កាល​ទី ៣ ឱ្យ​ប្រព្រឹត្តទៅប្រកបដោយសង្គតិភាព តម្លាភាព និង សម្រេ​ចបាន​ជោគ​​ជ័យ​​ប្រក​ប​ដោ​យ​​ប្រសិទ្ធ​ភាព​ខ្ពស់ ។ ពិធីបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការនេះ ប្រព្រឹត្តក្រោម​អធិ​បតី​ភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និងហរិញ្ញវត្ថុ និង ក្រោមកិច្ចសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង អគ្គនាយ​កដ្ឋាន​លទ្ធ​កម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋា​គារ​ភ្នំពេញ​​ ។ វគ្គបណ្តុះ​បណ្តាលនិងវិក្រឹតការ​នេះ មានរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី​ ១៦ ដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៧ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានលើកថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តការកែទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ នៅក្នុងឆ្នាំ ២០១៧ នេះ មានក្រសួងស្ថាប័នចំនួន ៣៦ ​រួមនឹង​មន្ទីរ អង្គភាព​ជំនាញ​ពាក់​ព័ន្ធ​​​ក្រោម​ឱវាទ ​​ត្រូវ​​​អនុវត្ត​ថវិកាកម្មវិធីពេញលេញ​សាក​ល្ប​ង ហើយនៅឆ្នាំ ២០១៨ ខាងមុខ ​ក្រ​សួង ស្ថា​​ប័ន​ដែលត្រូវចូល​រួម​​អនុវត្ត​​ថវិកាកម្មវិធីពេញលេញ​សាក​ល្បង នឹងកើន​​ដល់ ៣៩ រួមនឹង​មន្ទីរអង្គភាព​ជំនាញពាក់ព័ន្ធក្រោមឱវាទ​ ទាំងថ្នាក់​ជាតិនិងថ្នាក់មូល​ដ្ឋាន ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ […]

READ MORE

5

May, 2017

មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន ២៩ រូប បានទទួលការបណ្ដុះបណ្ដាលបន្ថែមស្តីពីមុខងារគ្រប់គ្រងសាច់ប្រាក់ នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)

By: | Tags: | Comments: 0

នៅថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៧ មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន ២៩ រូប បានទទួលការបណ្ដុះបណ្ដាលបន្ថែមស្តីពីមុខងារគ្រប់គ្រងសាច់ប្រាក់ នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (EFI) និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងប្រ័ព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMWG) ដើម្បីចូលរួមអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី ១ និង ២ ដែលជាឆ្អឹងខ្នងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) ដំណាក់កាលទី ៣ និង ៤ តាមរយៈការកសាងសមត្ថភាព លើកកម្ពស់ភាពជាម្ចាស់ និង បណ្តុះឆន្ទៈកំណែទម្រង់ ។

READ MORE

3

May, 2017

វគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្ដីពីវិធាន និង បទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ ជូនក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូលដ្ឋាន នៃក្រសួង ស្ថាប័ន ចំនួន ១០

By: | Tags: | Comments: 0

នាថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៧ នៅសណ្ឋាគារ ភ្នំពេញ មានរៀបចំពីធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្ដីពីវិធាន និង បទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ ជូនក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូលដ្ឋាន នៃក្រសួង ស្ថាប័ន ចំនួន ១០ ក្រោមអធិបតីភាព ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមជាមួយ ឯកឧត្តម ឈឹម សារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ដែលសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

READ MORE

2

May, 2017

មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន ៣៧ រូប បានទទួលការបណ្ដុះបណ្ដាលបន្ថែមស្តីពីមុខងារគណនីត្រូវទារ នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)

By: | Tags: | Comments: 0

នៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៧ មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន ៣៧ រូប បានទទួលការបណ្ដុះបណ្ដាលបន្ថែមស្តីពីមុខងារគណនីត្រូវទារ នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (EFI) និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងប្រ័ព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMWG) ដើម្បីចូលរួមអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី ១ និង ២ ដែលជាឆ្អឹងខ្នងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) ដំណាក់កាលទី ៣ និង ៤ តាមរយៈការកសាងសមត្ថភាព លើកកម្ពស់ភាពជាម្ចាស់ និង បណ្តុះឆន្ទៈកំណែទម្រង់ ។

READ MORE

2

May, 2017

វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការចំនួន ១៣៨ នាក់ នៃអង្គភាពថវិកាថ្នាក់កណ្ដាល របស់ក្រសួង ស្ថាប័ន ចំនួន ១១

By: | Tags: | Comments: 0

នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកវគ្គ​បណ្តុះ​បណ្តា​លស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជូនមន្ត្រីរាជការចំនួន ១៣៨ នាក់ នៃ​អង្គភាព​ថវិកាថ្នាក់កណ្ដាល របស់ក្រសួង ស្ថាប័ន ចំនួន ១១ ដែលអនុវត្តថវិកាកម្មវិធីពេញលេញ សាកល្បងនៅឆ្នាំ ២០១៧ ក្នុង​គោល​ដៅ​ដើម្បី​ពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់​​អនុវត្ត​ការកែ​ទម្រង់​​ការគ្រប់​គ្រង​​ ហិរញ្ញវត្ថុ​សាធារណៈ នៅ​ដំណាក់​​​កាល​ទី៣ ឱ្យសម្រេចបាន​ជោគ​​ជ័យ​​ប្រកបដោយ​ប្រសិទ្ធ​ភាព​ សម្រាប់​កាអភិវ​ឌ្ឍ​សង្គម-សេដ្ឋកិច្ច​ជាតិ​ ។ ​ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបា​ន​​​​​រៀបចំ​ឡើង​នៅសណ្ឋាគារសាន់វ៉េ ក្រោម​អធិ​បតី​ភាព ឯកឧត្តម​បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ក្រោមកិច្ចសហកា​រ​រៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ និង អង្គភាព​ពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយវគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅសម្រាប់ រយៈ​​ពេល ៤ ថ្ងៃ គឺពីថ្ងៃទី​ ២ ដល់ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៧​ ។ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំទី៣ នៃការ​អនុវត្ត​ថវិកាកម្មវិធី​ពេញលេញសាកល្បង និង អង្គភាពថវិកានៅកម្ពុជា ហើយនៅឆ្នាំ ២០១៧ នេះ មានក្រសួង ស្ថាប័នចំនួន ៣៦ រួមនឹងមន្ទីរ អង្គភាព​​ជំនាញ​ពាក់​ព័ន្ធ​ក្រោម​ឱវាទ​ ទាំងថ្នាក់​ជាតិ និង ថ្នាក់មូលដ្ឋាន ត្រូវ​ចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ហើយនៅឆ្នាំ ២០១៨ ខាងមុខ នឹងមានក្រសួង ស្ថាប័នធំៗចំនួន ៣ ចុងក្រោយ ត្រូវចូលរួម​អនុវត្តថវិកាកម្មវិធីពេញ​លេញសាកល្បង ដែលធ្វើឱ្យក្រសួង​ស្ថាប័ន ត្រូវចូលរួមអនុវត្តថវិកាកម្មវិធីត្រូវកើនដល់ ៣៩ នៅពេលនោះ ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈបានមកដល់ចំណុច​របត់​ដ៏​សំ​ខាន់មួយ ដែលមានវិសាល​ភាពកាន់តែធំទូលាយ […]

READ MORE

24

Apr, 2017

នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញបើកសិក្ខាសាលាស្ដីពី បច្ចេកទេសនៃការរៀបចំថវិកា សម្រាប់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញបើកសិក្ខាសាលាស្ដីពី បច្ចេកទេសនៃការរៀបចំថវិកា សម្រាប់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់អង្គភាពថវិកាទាំងអស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាលនិងថ្នាក់មូលដ្ឋាន ។

READ MORE

24

Apr, 2017

នាព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការនៃអង្គភាពថវិកាថ្នាក់កណ្ដាល របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ចំនួន ៧៥ នាក់

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិ វិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការនៃអង្គភាពថវិកាថ្នាក់កណ្ដាល របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ចំនួន ៧៥ នាក់ ដែលជាយុទ្ធនាការដ៏សំខាន់មួយ ក្នុងការពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការ យល់ដឹងរបស់រជ្ជទេយ្យករ, រជ្ជទេយ្យកររង និង មន្ត្រីទទួល​បន្ទុក​ហិរញ្ញវត្ថុ ដើម្បី​​អនុវត្ត​ការងារកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈនៅក្នុង​ដំណាក់​​​កាល​ទី ៣ ឱ្យសម្រេចបាន​ជោគ​​ជ័យ​​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ក្នុងគោលដៅផ្សា​ភ្ជាប់ រវាងថវិកា​ទៅ​នឹង​គោលន​យោបាយ​ជា​អាទិភាពរបស់​រាជរដ្ឋា​ភិ​បា​ល សម្រាប់កាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ពិធីបើក វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំ​ឡើង​នៅទីស្ដីការក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ក្រោម​អធិ​បតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និង ក្រោមកិច្ចសហការរៀបចំឡើងដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ ដោយមានការគាំទ្រថវិកាដោយអង្គការយូនីសេហ្វ ហើយវគ្គ បណ្ដុះ​បណ្ដាល​នេះ​ នឹងប្រព្រឹត្តទៅសម្រាប់រយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី​ ២៤ ដល់ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៧ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានធ្វើការគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាឆ្នាំទី៣ នៃការ​អនុវត្ត​ថវិកាកម្មវិធីពេញលេញសាកល្បង និង អង្គភាពថវិកានៅកម្ពុជា ។ ជាសាវតា នៅឆ្នាំ ២០១៥ គឺជាឆ្នាំចាប់ផ្តើមដំបូង ដែល ពេលនោះ​មាន​​ក្រសួង ស្ថាប័នត្រឹមតែ  ១០ ប៉ុណ្ណោះ ត្រូវបានដាក់​ឱ្យ​អនុវត្ត,​ ហើយនៅឆ្នាំ ២០១៦ មាន​ក្រសួង ស្ថាប័ន រហូតដល់ទៅ ២៥ បាន​​​ចូលរួមអនុវត្ត​ថវិកាកម្មវិធីពេញលេញនេះ […]

READ MORE