26

Aug, 2019

ពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានសម្រាប់គ្រូបង្គោលស្តីពី “ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងសមភាពយេនឌ័រ”

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានសម្រាប់គ្រូបង្គោលស្តីពី “ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងសមភាពយេនឌ័រ” ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ។

READ MORE

23

Aug, 2019

កិច្ចប្រជុំពិភាក្សាលើសំណើសុំចុះអនុស្សារណៈយោគយល់ស្តីពីកិច្ចសហការផ្គត់ផ្គង់និងប្រើប្រាស់សេវាទូរគមនាគមន៍ របស់ទូរគមនាគមន៍កម្ពុជា

By: | Tags: | Comments: 0

នាថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានកិច្ចប្រជុំពិភាក្សាលើសំណើសុំចុះអនុស្សារណៈយោគយល់ស្តីពីកិច្ចសហការផ្គត់ផ្គង់និងប្រើប្រាស់សេវាទូរគមនាគមន៍ របស់ទូរគមនាគមន៍កម្ពុជា ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមដោយ ថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះមានគោលបំណងចម្បងដើម្បីពិនិត្យពិភាក្សាលើទិដ្ឋភាពនៃការផ្តល់សេវារបស់ ទូរគមនាគមន៍កម្ពុជា និង ស្វែងរកលទ្ធភាពមូលដ្ឋានក្នុងការចុះអនុស្សារណៈ ។

READ MORE

23

Aug, 2019

ពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

By: | Tags: | Comments: 0

នាថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៩ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោយមានការចូលរួមគាំទ្រដោយពីធនាគារជាតិនៃកម្ពុជា, គណៈកម្មការមូលបត្រកម្ពុជា ។ នេះជាក្រុមហ៊ុនទី ៨ ដែលបានចុះបញ្ជីលក់មូលបត្រនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុនទី ៣ ដែលបានចុះបញ្ជីលក់មូលបត្របំណុលនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។ ក្នុងពិធីបើកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានថ្លែងថា ផ្សារមូលបត្រកម្ពុជាបាននិងកំពុងក្លាយទៅជាច្រកហិរញ្ញប្បទានមួយសម្រាប់ក្រុមហ៊ុន, សហគ្រាសដែលត្រូវការទុនបន្ថែម ដែលទាំងនេះកើតមានឡើងក្រោមការគិតគូរជំរុញលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជាលើវិស័យនេះ ។

READ MORE

21

Aug, 2019

កិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស

By: | Tags: | Comments: 0

នៅរសៀលថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពីអគ្គនាយកដ្ឋានពាក់ព័ន្ធជាច្រើនរូប ។ កិច្ចប្រជុំនេះបានបន្តពិនិត្យពិភាក្សាលើទិដ្ឋភាពសំខាន់ៗ ពិសេសពាក់ព័ន្ធនឹងការលើកទឹកចិត្តវិនិយោគ ក្នុងន័យទាក់ទាញការវិនិយោគ និងសំដៅធានាឱ្យបាននូវបរិយាកាសវិនិយោគល្អ ដោយបន្តសម្រួលដល់វិនិយោគិន និង នីតិវិធីនានា ។

READ MORE

20

Aug, 2019

កិច្ចប្រជុំពិភាក្សាពីគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តត្បូងឃ្មុំ

By: | Tags: | Comments: 0

នាថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានកិច្ចប្រជុំពិភាក្សាពីគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលកិច្ចប្រជុំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមដោយ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តមគណៈអភិបាលខេត្តនិងតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ។ កិច្ចពិភាក្សានេះ មានគោលបំណងពិនិត្យផ្ទៀងផ្ទាត់ទៅលើតម្លៃគម្រោង និងបច្ចេកទេសក្នុងការងារសាងសង់ ឱ្យត្រូវទៅនឹងតម្រូវការរបស់រដ្ឋបាលខេត្ត ដោយឈរលើគោលការណ៍សន្សំថវិកាជាតិ ។

READ MORE

19

Aug, 2019

បើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បទពិសោធន៍ប្រទេសចិន ” ជូនសិក្ខាកាមគោលដៅដែលជាអគ្គនាយក-អគ្គនាយករង ពីក្រសួង- ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជាចំនួន ៣០ នាក់

By: | Tags: | Comments: 0

នាព្រឹកថ្ងៃចន្ទ ៤ រោច ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩, នៅទីក្រុងប៉េកាំង ប្រទេសចិន​, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រទេសកម្ពុជា បានសហការជាមួយ វិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ អាស៊ី-ប៉ាស៊ីភិច នៃទីក្រុងសៀងហៃប្រទេសចិន បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បទពិសោធន៍ប្រទេសចិន ” ជូនសិក្ខាកាមគោលដៅដែលជាអគ្គនាយក-អគ្គនាយករង ពីក្រសួង- ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជាចំនួន ៣០ នាក់ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាពជូនថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នទាំងនោះ ដើម្បីចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ពិសេសការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ​​​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រទេសកម្ពុជា និង លោក​បណ្ឌិត ផេង រុនជុង នាយកវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ីប៉ា-ស៊ីភិច នៃទីក្រុងសៀងហៃ ប្រទេសចិន ។

READ MORE

19

Aug, 2019

បេក្ខជន-បេក្ខនារីជ័យលាភីអាហារូបករណ៍សរុបចំនួន ២៤នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅតាមបណ្តាសកលវិទ្យាល័យនានា នៃប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០១៩-២០២១ ដើម្បីចូលជួបសម្តែងការរគួរសម និងដកស្រង់នូវបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានអនុញ្ញាតឱ្យបេក្ខជន-បេក្ខនារីជ័យលាភីអាហារូបករណ៍សរុបចំនួន ២៤នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅតាមបណ្តាសកលវិទ្យាល័យនានា នៃប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០១៩-២០២១ ដើម្បីចូលជួបសម្តែងការរគួរសម និងដកស្រង់នូវបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា ដែលក្នុងនោះក៏មានការធ្វើបទបង្ហាញពីមន្រ្តីជំនាញតំណាងអគ្គនាយកដ្ឋានគោលនយោបាយ និង ក្រុមការងារ FMIS ផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងអំពីសមិទ្ធផលការងារចម្បងៗដែលសម្រេចបានកន្លងមក ជាពិសេសលើក្របខណ្ឌការងារកែទម្រង់ និងទិសដៅការងារអនុវត្តបន្តរបស់ក្រសួង ដែលទាំងអស់គឺជាមូលដ្ឋានគំនិតដ៏សំខាន់សម្រាប់បេក្ខជន-បេក្ខនារីជ័យលាភីទាំងអស់ ព្រមទាំងបានចែកជូនដល់បេក្ខជន-បេក្ខនារីនូវសៀវភៅ និងឯកសារនានារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាដើម សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការស្រាវជ្រាវ និងគាំទ្រដល់ការសិក្សារៀនសូត្ររបស់ខ្លួន។

READ MORE

2

Aug, 2019

កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស

By: | Tags: | Comments: 0

នៅរសៀលថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៩ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស និង មានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពីអគ្គនាយកដ្ឋានពាក់ព័ន្ធជាច្រើនរូប ។ កិច្ចប្រជុំនេះបានបន្តពិនិត្យពិភាក្សាលើទិដ្ឋភាពសំខាន់ៗ ពិសេសពាក់ព័ន្ធនឹងការលើកទឹកចិត្តវិនិយោគ ដែលនឹងត្រូវដាក់បញ្ចូលក្នុងច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេសនេះ ។

READ MORE

24

Jul, 2019

កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក ដោយមានការចូលរួមពីតំណាង អគ្គនាយដ្ឋាន និង អង្គភាពចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីខ្លឹមសារសំខាន់ៗនៃលិខិតបទដ្ឋានគតិយុត្តិ ដល់អង្គភាពទទួលបន្ទុកគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ ដែលនឹងជួយពង្រឹកសមត្ថភាពក្នុងតួនាទីគ្រប់គ្រងធនធានមនុស្សយល់កាន់តែច្បាស់ពីយន្តការគ្រប់គ្រងការងារ ដែនសមត្ថកិច្ចក្នុងការគ្រប់គ្រង ចាត់ចែង និងទទួលខុសត្រូវលើការងារតាមដានគ្រប់គ្រងមន្ត្រីក្នុងអង្គភាពរបស់ខ្លួន។

READ MORE

23

Jul, 2019

កម្មវិធីបង្កើនការយល់ដឹងស្តីពីការអនុវត្តប្រព័ន្ធ FMIS ផ្ទាល់លើប្រតិបត្តិការហិរញ្ញវត្ថុ និង ថវិកា

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៩ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំបើក កម្មវិធីបង្កើនការយល់ដឹងស្តីពីការអនុវត្តប្រព័ន្ធ FMIS ផ្ទាល់លើប្រតិបត្តិការហិរញ្ញវត្ថុ និង ថវិកា ដែលមានការអញ្ចើញចូលរួមពីតំណាងក្រសួង ស្ថាប័នចំនួន ១៧ និង អង្គភាពថវិកាជាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលត្រៀមខ្លួនក្នុងការចូលរួមប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅឆ្នាំ ២០២០ ខាងមុខនេះ ។ កម្មវិធីនេះមានគោលបំណងដើម្បីបង្កើនការស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រព័ន្ធ FMIS តាមរយៈការបង្ហាញផ្ទាល់របស់មន្រ្តីដែលបាន និង កំពុងប្រើប្រាស់ប្រព័ន្ធ FMIS, និងដើម្បីបំផុសឱ្យត្រៀមខ្លួនគិតគូរអំពីការផ្លាស់ប្តូរដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះជាក់លាក់ និង ឈានដល់ការកាត់បន្ថយនីតិវិធីអនុវត្តការងារមួយចំនួន ក៏ដូចជាការត្រៀមលក្ខណៈធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ FMIS, បន្តឈានទៅលុបបំបាត់ចោលនីតិវិធីអនុវត្តការងារ និង ឯកសារក្រដាសស្នាមនៅក្រៅប្រព័ន្ធ FMIS ទាំងស្រុងនាពេលអនាគត ។ ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តដំណើរការនេះ ថាជានិមិត្តរូបនៃវឌ្ឍនភាពដ៏ធំមួយឆ្ពោះទៅកាន់ការប្រើប្រាស់ប្រព័ន្ធ FMIS “ជាប្រព័ន្ធតែមួយគត់ និង ជាឧបករណ៍ដ៏សំខាន់ក្នុងការគាំទ្រដោយផ្ទាល់ទៅលើការអនុវត្តកម្មវិធីគន្លឹះនានា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ហើយនឹងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយទៅជារដ្ឋាភិបាលឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុ ស្របតាមបរិការណ៍ “បដិវត្តឧស្សាហកម្មទី៤” ។

READ MORE