10

Oct, 2019

សេចក្ដីជូនដំណឹងស្ដីពីអាហាររូបករណ៍ ក្នុងក្របខណ្ឌ Young Leader’s Program លើមុខជំនាញ ច្បាប់(Law) និង School of Government របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាប្រទេសជប៉ុន (MEXT) ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ១ឆ្នាំ

By: | Tags: | Comments: 0

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃអគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាព​ក្រោមឱវាទទាំងអស់ជ្រាបថា ក្នុងគោលដៅរួមចំណែកកសាង និង អភិវឌ្ឍសមត្ថភាពធនធានមនុស្សនៅកម្ពុជានៅឆ្នាំ ២០២០ ខាងមុខនេះ  ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាប្រទេសជប៉ុន (MEXT) នឹងផ្តល់អាហារូបករណ៍ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ១ឆ្នាំ ដល់បេក្ខជនជាមន្រ្តីរាជការកម្ពុជាទាំងពីរភេទ ដែលមានបំណងចង់បង្កើនការយល់ដឹង និង សមត្ថភាពផ្នែក ច្បាប់ រដ្ឋបាលសាធារណៈ ឬ គោលនយោបាយសាធារណៈ និង សេដ្ឋកិច្ច ។ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលត្រូវបានផ្តល់ជូនដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ប្រទេសជប៉ុន លើមុខជំនាញរួមមានដូចខាងក្រោមៈ   ១.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងក្របខណ្ឌ Young Leader’s Program លើមុខជំនាញ ច្បាប់ (Law) ២.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងក្របខណ្ឌ Young Leader’s Program លើមុខជំនាញ School of Government ។   បេក្ខជនទាំងពីរភេទដែលមានបំណងស្នើសុំអាហារូបករណ៍នេះ ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោមៈ   (១). មានអាយុមិនលើសពី ៤០ ឆ្នាំ   (២). មានសញ្ជាតិខ្មែរ និង មានលិខិតឆ្លងដែនដែលមានសុពលភាព (៣).មានសញ្ញាបត្របរិញ្ញាបត្រ (Bachelor Degree) ឬ សញ្ញាបត្រសមមូល និងមានបទពិសោធន៍ការងារពេញលេញ លើរដ្ឋបាលសាធារណៈ យ៉ាងតិចចាប់ពី ៣ ឆ្នាំឡើងទៅ (៤). មានកម្រិតភាសាអង់គ្លេសល្អ (IELTS យ៉ាងតិច ៦.០ និង TOEFL IBT […]

READ MORE

19

Aug, 2019

បេក្ខជន-បេក្ខនារីជ័យលាភីអាហារូបករណ៍សរុបចំនួន ២៤នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅតាមបណ្តាសកលវិទ្យាល័យនានា នៃប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០១៩-២០២១ ដើម្បីចូលជួបសម្តែងការរគួរសម និងដកស្រង់នូវបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានអនុញ្ញាតឱ្យបេក្ខជន-បេក្ខនារីជ័យលាភីអាហារូបករណ៍សរុបចំនួន ២៤នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅតាមបណ្តាសកលវិទ្យាល័យនានា នៃប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០១៩-២០២១ ដើម្បីចូលជួបសម្តែងការរគួរសម និងដកស្រង់នូវបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា ដែលក្នុងនោះក៏មានការធ្វើបទបង្ហាញពីមន្រ្តីជំនាញតំណាងអគ្គនាយកដ្ឋានគោលនយោបាយ និង ក្រុមការងារ FMIS ផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងអំពីសមិទ្ធផលការងារចម្បងៗដែលសម្រេចបានកន្លងមក ជាពិសេសលើក្របខណ្ឌការងារកែទម្រង់ និងទិសដៅការងារអនុវត្តបន្តរបស់ក្រសួង ដែលទាំងអស់គឺជាមូលដ្ឋានគំនិតដ៏សំខាន់សម្រាប់បេក្ខជន-បេក្ខនារីជ័យលាភីទាំងអស់ ព្រមទាំងបានចែកជូនដល់បេក្ខជន-បេក្ខនារីនូវសៀវភៅ និងឯកសារនានារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាដើម សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការស្រាវជ្រាវ និងគាំទ្រដល់ការសិក្សារៀនសូត្ររបស់ខ្លួន។

READ MORE

13

Jun, 2019

Upcoming IMF Online Course: Compilation Basics for Macroeconomic Statistics

By: | Tags: | Comments: 0

Participation in all online courses is free of charge, and there are no limits on the number of participants per country or agency. Completion of IMF online courses will carry a significant weight in in the selection process for relevant IMF face-to-face courses.   Compilation Basics for Macroeconomic Statistics (OL19.16, CBMSx) in English June 26 – July 24, 2019 (6 weeks) Expected workload: 6 – 9 hours a week Application deadline: June 24, 2019 Click here to directly apply to this course. Course Description: This online course by the IMF’s Statistics Department covers concepts, definitions, […]

READ MORE

7

Mar, 2019

សេចក្តីជូនដំណឹងស្តីពីកម្មវិធីអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់រដ្ឋាភិបាលកូរ៉េ ឆ្នាំ២០១៩

By: | Tags: | Comments: 0

នៅឆ្នាំ ២០១៩ នេះ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( Korean International Cooperation Agency )  នឹងផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលកូរ៉េជូនមន្រ្តីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េទៅលើមុខជំនាញរួមមានៈ Finance and Tax Policy ដែលនឹងសិក្សានៅ Korea University Public Management and Public Policy Reforms ដែលនឹងសិក្សានៅ Seoul National University Regulation Management for Economic Development ដែលនឹងសិក្សានៅ Korea Development Institute School of Public Policy   បេក្ខជនទាំងពីរភេទដែលមានបំណងស្នើសុំអាហារូបករណ៍នេះ ត្រូវគោរពតាមគោលការណ៍ណែនាំរបស់កម្មវិធីអាហារូបករណ៍ (Application Guideline) ដែលបានភ្ជាប់មកជាមួយ និងមានលក្ខណៈសម្បត្តិ ដូចខាងក្រោមៈ              (១). មានសញ្ជាតិខ្មែរ និង មានលិខិតឆ្លងដែនដែលមានសុពលភាព,              (២). មានសញ្ញាបត្របរិញ្ញាបត្រ (Bachelor Degree) ឬ សញ្ញាបត្រសមមូល និងបទពិសោធន៍ការងារយ៉ាងតិច ២ ឆ្នាំ លើជំនាញដែលស្នើសុំអាហារូបករណ៍,              (៣).មិនធ្លាប់បោះបង់កម្មវិធីអាហារូបករណ៍របស់ KOICA,              (៤).មិនធ្លាប់ចូលរួមកម្មវិធីអាហារូបករណ៍របស់ KOICA ឬ អាហារូបករណ៍ផ្សេងៗរបស់រដ្ឋាភិបាលកូរ៉េ  (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់)​ កន្លងមក,              (៥).​ មានចំណេះដឹងភាសាអង់គ្លេសល្អ, និង              (៦). មានសុខភាព និង សតិបញ្ញាល្អបរិបូណ៌ ។   ក្នុងន័យនេះមន្ត្រីរាជការទាំងពីរភេទ […]

READ MORE

26

Dec, 2018

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០

By: | Tags: | Comments: 0

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០។

READ MORE

29

Nov, 2018

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្រ្តី (Asian University for Women-AUW) នៃប្រទេសបង់ក្លាដែស សម្រាប់ឆ្នាំ២០១៩

By: | Tags: | Comments: 0

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្រ្តី (Asian University for Women-AUW) នៃប្រទេសបង់ក្លាដែស សម្រាប់ឆ្នាំ២០១៩

READ MORE