13

Oct, 2020

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”ជូនសិក្ខាកាមគោលដៅ ដែលជាអភិបាលរងរាជធានី-ខេត្ត, មន្ត្រីដឹកនាំកម្រិតជំនាញទទួលបន្ទុកការងារពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើរពន្ធនៃរដ្ឋបាលរាជធានី-ខេត្ត និង ប្រធាន/អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទូទាំងប្រទេស

By: | Tags: | Comments: 0

다운로드 នាថ្ងៃអង្គារ ១១ រោច ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២០, នៅសណ្ឋាគាររ៉ាហ្វលទ្បឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបិទវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”ជូនសិក្ខាកាមគោលដៅ ដែលជាអភិបាលរងរាជធានី-ខេត្ត, មន្ត្រីដឹកនាំកម្រិតជំនាញទទួលបន្ទុកការងារពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើរពន្ធនៃរដ្ឋបាលរាជធានី-ខេត្ត និង ប្រធាន/អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទូទាំងប្រទេស ។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមដោយ លោក ម៉ៅ បូរាណ នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រូឧទ្ទេស និងសិក្ខាកាម សរុបប្រមាណ ១២០ នាក់ ។ ​នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ លោក ម៉ៅ បូរាណ នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍អំពីលទ្ធផលនៃវគ្គបណ្ដុះបណ្ដាល ដោយបានគូសរំលេចថា វគ្គបណ្ដុះបណ្ដាលនេះ បានផ្តល់ឱកាសដល់សិក្ខាកាមក្នុងការបង្ហាញពីបទពិសោធន៍ការងារ និងបញ្ហាប្រឈមរបស់ខ្លួន តាម​អង្គភាពរៀងៗខ្លួន ព្រមទាំងបានចូលរួមយ៉ាងផុលផុសដោយបានលើកឡើង​នូវ​សំណួរ និងការចូលរួមមតិយោបល់ផ្សេងៗជាច្រើនពាក់ព័ន្ធនឹង ប្រធានបទលើ ទស្សនាទាននៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងចំណូលពីទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងចំណូលពីសេវាសាធារណៈ និង យន្តការ​​ទំនើ​បកម្មក្នុងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលជាចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃក្នុងការអនុវត្ត​ការងារជាក់ស្ដែងក្នុងកិច្ចដំណើរការអនុវត្តកិច្ចការរបស់​អង្គភាពរៀងៗខ្លួន និងដោយមានការ​ឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយរាល់​សំណួរ ក៏ដូចជាសំណូមពរ ពីគ្រូបង្គោលតាមប្រធានបទនីមួយៗ ដោយផ្សារភ្ជាប់នឹងការផ្ដល់ជាឧទាហរណ៍ជាក់ស្ដែង ដើម្បីជាមូលដ្ឋានក្នុងការអនុវត្ត​​ការងាររបស់សិក្ខាកាមនៅតាមអង្គភាពរៀងៗខ្លួនវិញ ។ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម ពេជ្រ សម្បត្តិ បាន​សំដែង​នូវការ​កោត​សរសើរ និងវាយតម្លៃខ្ពស់​ចំពោះការ​ចូល​រួម​ចំណែក​យ៉ាង​សកម្ម និងកិច្ចខិត​ខំ​ប្រឹង​​ប្រែង​ដ៏ស្វាហាប់របស់សិក្ខាកាម​ គ្រូឧទ្ទេស និងសហការីទាំងអស់ដែល​បាន ​ចំណាយ​ពេលវេលា និងកម្លាំង​កាយ​ចិត្តធ្វើឱ្យវគ្គបណ្តុះបណ្តាល​របស់យើងនេះ ទទួលបាន​ជោគជ័យ​តាមការរំពឹងទុក និងបានកោត​សរសើរចំពោះលោកគ្រូឧទ្ទេស ដែលបាន​យក​អស់​ស្មារតីចូល​​រួម​ធ្វើបទបង្ហាញ​យ៉ាង​ក្បោះក្បាយ ចែក​រំលែក​​នូវចំណេះដឹង និង បទពិសោធន៍ដ៏ទូលំទូលាយ និង​​ឆ្លើយបំភ្លឺ​ នូវ​រាល់​​ការមន្ទិល​របស់​សិក្ខាកាមពាក់ព័ន្ធនឹងប្រធានបទនៃវគ្គបណ្តុះបណ្តាលនេះ និងបានផ្ដល់អនុសាសន៍ជូនដល់សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាល ដូចខាងក្រោម ៖ ១.​សូមយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន ទៅប្រើប្រាស់នៅក្នុងការដ្ឋានការងារ​ជាក់​ស្តែង​​របស់ខ្លួន និងសូមបន្តសិក្សាដកយកពិសោធន៍ និងស្វែងយល់ថែមទៀត ព្រមទាំង​ចែក​រំលែក​ចំណេះ​ដឹង និងបទពិសោធន៍ទាំងនេះ ជូនដល់សហសេវឹកនៅតាមអង្គភាពរៀងៗខ្លួន […]

READ MORE

30

Sep, 2020

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបពិភាក្សាជាមួយលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរអុបទិច ខមញូនីខេសិន ណេតវើក (Cambodia) Fiber Optic Communication Network Co., Ltd (CFOCN)

By: | Tags: | Comments: 0

10년 재무제표 다운로드 នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបពិភាក្សាជាមួយលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរអុបទិច ខមញូនីខេសិន ណេតវើក (Cambodia) Fiber Optic Communication Network Co., Ltd (CFOCN) ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាស្វែងយល់ពីវឌ្ឍនភាពនៃការអនុវត្តគម្រោងតភ្ជាប់បណ្តាញអុបទិច ជាពិសេសវឌ្ឍនភាពនៃការដោះស្រាយបញ្ហារាំងស្ទះដល់ដំណើរការអនុវត្តគម្រោង ដែលក្រុមហ៊ុនបានទទួលពីក្រសួង ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និង កោតសរសើរចំពោះក្រុមហ៊ុន CFOCN ដែលតែងតែពុះពាររាល់ឧបសគ្គ ក្នុងការអនុវត្តគម្រោងតភ្ជាប់បណ្តាញនេះ និង ជាដៃគូសហការដ៏ល្អរបស់ក្រសួង តាំងពីដើមរហូតមក ។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានជំរុញឱ្យភាគីក្រុមហ៊ុន និង ក្រុមការងារបច្ចេកទេសរបស់ក្រសួងបន្តធ្វើការងារសេសសល់ សំដៅធានាដល់ការប្រគល់-ទទួលគម្រោងនេះជូនដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយជោគជ័យ ក្នុងពេលឆាប់ៗ ។ 다운로드 다운로드 다운로드 건담 nt

READ MORE

3

Aug, 2020

សិក្ខាសាលាពីចម្ងាយ ស្ដីពី “ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ ផ្អែកលើមូលដ្ឋានសាច់ប្រាក់”

By: | Tags: | Comments: 0

크롬 실시간 다운로드 ក្រោមការណែនាំចង្អុលបង្ហាញរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប​ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ នារសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០​ នេះ​ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានរតនាគាជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ សហការជាមួយ ការិយាល័យអភិវឌ្ឍសមត្ថភាព (CDOT) នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំប្រទេសថៃ បានរៀបចំសិក្ខាសាលាពីចម្ងាយ ស្ដីពី “ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ ផ្អែកលើមូលដ្ឋានសាច់ប្រាក់” ដោយមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ #អគ្គនាយកដ្ឋានរតនាគារជាតិ និងឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវាគ្មិនដែលជាអ្នកជំនាញជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ។ សិក្ខាសាលាពីចម្ងាយនេះមានគោលបំណងចែករំលែកចំណេះដឹង និងសារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ ជូនដល់មន្ត្រីជំនាញដែលជាគណនេយ្យករនៅគ្រប់ក្រសួងស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា។ 호랑이소리 다운로드 mot 비선형 Canon software download 명품명조

READ MORE